ប្រធានាធិបតី​ហ្វីលីពីន ឌូ​តឺ​តេ ថា “​គីម ជុង អ៊ុន ជាម​នុស​ឆ្កួត ដែល​ប្រឡែង​លេង​ជាមួយនឹង​គ្រោះថ្នាក់​”

1482
ចែករម្លែក

​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ ប្រ​ធានា​ធិបតេយ្យ​ហ្វីលីពីន បាន​ព្រមាន​ថា “​មេដឹកនាំ​កូរ៉េខាងជើង ជា​មនុស្ស​ឆ្កួត ដែល​អាច​បំផ្លាញ​អាស៊ី ដោយ​ការបង្ក​សង្គ្រាម​នុយក្លេអ៊ែរ​” ។​

​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ បាន​និយាយថា “​មេដឹកនាំ​ផ្តាច់ការ​ម្នាក់នេះ កំពុង​ប្រឡែង​លេង​នឹង​គ្រោះថ្នាក់ ហើយ​ថា មនុស្ស​គ្រប់គ្នា​មិនត្រូវ​ភ្លឺ​ភ្លើ​ឡប់​តាម​នោះទេ ទោះបីជា មុខមាត់​របស់គេ​នោះ មើលទៅ​ដូចជា​មនុស្ស​ល្អ​ក៏ដោយ​”​។​

​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ បាន​ស្តែង​ការខឹង​សម្បា​ចំពោះ គីម ជុង អ៊ុន មេដឹកនាំ​កូរ៉េខាងជើង​នេះ​នៅមុន​ពេល​ជំនួប​ពិភាក្សា​អំពី​សន្តិសុខ​ក្នុង​តំបន់​នៅ​ទីក្រុង​ម៉ានីល ជាទី​ដែល បញ្ហា​មី​ស៊ី​ល​កូរ៉េខាងជើង​នឹងត្រូវ​បានដាក់​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​នេះ ។ លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ គ្រោង​នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​នៅ​កិច្ចប្រជុំ​កំពូល​តំបន់​នេះ ។​

​ដោយ​ហៅ គីម ជុង អ៊ុន ថា​ជាម​នុស​ឆ្កួត​នោះ លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ បាន​ព្រមាន​នៅក្នុង​សុន្ទរកថា​របស់លោក​ថា “​បើសិន​គាត់​( គីម ជុង អ៊ុន ) ធ្វើឱ្យមាន​កំហុស​នោះ តំបន់​ភាគ​ខាងកើត​បំផុត​នោះ​នឹង​ក្លាយជា​ដី​គ្មាន​ផល​ដែល​ពោរពេញ​ដោយ​ភាព​មន្ត​រាយ​។ គេ​ត្រូវ​បញ្ឈប់​សង្គ្រាម​នុយក្លេអ៊ែរ​នេះ​”​។​

​ក្រោម​ការដឹកនាំ​របស់ គីម ជុង អ៊ុន រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បាន​បង្កើន​ការអភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន ដោយ​មិន​គោរព​និង​ផ្គើន​ការ​ថ្កោលទោស​ជា​អន្តរជាតិ​និង​ការដាក់ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​។​

​កាលពី​សប្តាហ៍​មុន កូរ៉េខាងជើង បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប​លើក​ទី​២​របស់ខ្លួន ដែល​បាន​នាំឱ្យ​គីម ជុង អ៊ុន អួតអាង​ថា លោក អាចធ្វើ​ការវាយប្រហារ​លើ​ទីតាំង​ណាមួយ​ក៏បាន​នៅ​សហរដ្ឋអាមេរិក​។​

​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក រិច ធី​ល​ល័​រ​សុន និង រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី នឹង​ស្ថិតនៅ​ផងដែរ​នៅ​ទីក្រុង​ម៉ានីល​សម្រាប់​ការចូលរួម​កិច្ចប្រជុំ​សន្តិសុខ​នេះ ដែល​ត្រូវ​បានរៀបចំ​ធ្វើឡើង​ដោយ​អាស៊ាន​៕ ដោយ៖ សុខា

​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ ប្រ​ធានា​ធិបតេយ្យ​ហ្វីលីពីន