អាហារ​ដែល​ជួយ​បង្ការ​ជំងឺផ្តាសាយ​នៅ​រដូវ​ត្រជាក់​

1241
ចែករម្លែក

​ក្រៅពី​ថ្នាំ​, អ្នក​អាច​ប្រឆាំង​ទប់ ទល់នឹង​ជំងឺ​ផ្តាសាយ ដោយ​វិធី​កែប្រែ​ឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ អង្គ​បដិបក្ខ ពី​ពពួក​អាហារ​ខាងក្រោម​នេះ ដែល អាចជួយ​បង្ការ​ជំងឺ​ផ្តាសាយ​យ៉ាង​មាន ប្រសិទ្ធភាព ។​

​ក្រូចឆ្មារ​, ឬ​ក្រូចពោធិសាត់​
​វីតាមីន C  ដែល​សម្បូរ​នៅ ក្នុង​ពពួក​ផ្លែឈើ​អម្បូរ​ក្រូច​-​ជា​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម មានលទ្ធភាព បន្ថយ​រោគសញ្ញា​ផ្តាសាយ​ដល់​ទៅ ២៣​ភាគរយ ។​
​ ​
​ក្រៅពី​ក្រូច​, អ្នក​អាច​ជ្រើស​យក បន្លែ​ផ្លែឈើ​មួយចំនួន​មាន​ផ្ទុក​វីតាមីន C ច្រើន ដូចជា​ម្ទេស​ប្លោក​ក្រហម​, ផ្កា​ស្ពៃ ខៀវ​, ល្ហុង​, ដំឡូងជ្វា​, ដំឡូងបារាំង​… ។​
​ ​
​ទឹកឃ្មុំ​
​ទឹកឃ្មុំ​ជា “​ឱសថ​” ដ៏​ប្រសិទ្ធភាព ព្យាបាល​ជំងឺ​ច្រើនយ៉ាង​, ហើយ​មួយ​ក្នុងចំណោម​នោះ គឺ​បង្ការ និង​ព្យាបាល ជំងឺ​ផ្តាសាយ ។ ដោយ​វិធី​ដ៏​ងាយស្រួល គឺ​លាយ​ទឹកឃ្មុំ ២​ស្លាបព្រា ជាមួយ​ទឹក ក្តៅ​ឧណ្ហៗ​១​កែវ ទទួលទាន​រៀងរាល់ ព្រឹក បន្ទាប់ពី​ភ្ញាក់​ពី​ដំណេក​នឹង​ជួយ លើកកម្ពស់​សមត្ថភាព​អង្គ​បដិបក្ខ សរីរាង្គ​, ផ្តើម​ពី​នោះ បង្ការ​ផ្តាសាយ យ៉ាង​ប្រសិទ្ធភាព ។​

ខ្ទឹមស​និង​ឃិនឆាយ
​ការ​គួបផ្សំ​ខ្ទឹមស និង​ឃិនឆាយ នឹង​ក្លាយជា​ឱសថ​ដ៏​មាន​ប្រសិទ្ធភាព​ជួយ​បង្កើន​ប្រព័ន្ធ អង្គ​បដិបក្ខ ។​
​ ​
​ការស្រាវជ្រាវ​មួយ​លើ​មនុស្ស ១៤២​នាក់ ចែកចេញជា​២​ក្រុម​, ១​ក្រុម ប្រើ​ថ្នាំ​, ១​ក្រុម​ទៀត​ប្រើ​ខ្ទឹមស ។​
​ ​
​លទ្ធផល ក្រុម​ប្រើ​ថ្នាំ​មាន​មនុស្ស ដល់​៦៥​នាក់ កើត​ផ្តាសាយ​ក្នុងពេល ក្រុម​ប្រើ​ខ្ទឹមស​មានតែ​២៤​នាក់​ឆ្លង​ជំងឺ ។​

យ៉ា​អួ​
​ពុំ​ត្រឹម​តែមាន​ប្រសិទ្ធភាព​ក្នុងការ​ថែ​សម្ផស្ស​, យ៉ា​អួ នៅ​ជួយ​រំញោច ការរំលាយ​អាហារ ។ យ៉ា​អួ មាន​ផ្ទុក អាស៊ីត​ឡាក់​ទិ​ក​ជួយ​រំញោច​បង្កើន​បាក់ តេ​រី​មាន​ប្រយោជន៍​ក្នុង​ផ្លូវ​ពោះវៀន​, ជួយ​ដំណើរការ​បំប្លែង និង​ស្រូបយក ជីវជាតិ​សម្រាប់​រាងកាយ​ប្រព្រឹត្តទៅ ងាយស្រួល និង​ប្រសិទ្ធភាព​ជាង ។​

​ខ្ញី​
​ខ្ញី​ផ្ទុក​សារជាតិ Sesquiterpenes មានលទ្ធភាព​វាយបំបាក់ rhinovirus – ប្រភេទ​វីរុស​ទូទៅ​បំផុត​បង្ក​ជំងឺ​គ្រុន​រងា​។ អ្នក​អាច​បន្ថែម​ខ្ញី ២ ស្លាបព្រា ហាន់​ល្អិត ដាក់ចូល​ក្នុង​ពែងតែ​ធ្វើជា​ភេសជ្ជៈ ពេល​ផ្តាសាយ ៕ ប្រែ​សម្រួល​: រតនៈ​


ទីតាំងផ្សាយពាណិជ្ជកម្ម