នាង អេ​មី​លី រ៉ា​តាច់​កូវ​ស្គី ត្រូវ​អ្នកគាំទ្រ​ប្រាប់​ឱ្យ “​ពាក់អាវ​ទ្រនាប់​ផង​” ពេលធ្វើ​បាតុកម្ម

935
ចែករម្លែក
  • 5
    Shares

​ចៅក្រម​តុលាការ​កំពូល លោក ប្រេត កា​វ៉ា​ណូ ត្រូវបាន​ស្ត្រី ៣ នាក់​ចោទប្រកាន់​ពីបទ​បៀតបៀន​ផ្លូវភេទ​។​

​ឈរ​នៅក្នុង​ចំណោម​សមាជិក​សាធារណជន និង ព្រឹទ្ធសមាជិក លោកស្រី អេ​លីហ្សា​បេ​ត វ៉ារិន និង លោកស្រី គ្រី​ស្ទិ​ន ហ្គី​ល​លី​ប្រ៊ែ​ន សម្រាប់​ការធ្វើ​បាត​កម្ម​ទាមទារ​ឱ្យ​ដកតំណែង​លោក​កា​វ៉ា​ណូ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន នៅ​ខាងក្រៅ​តុលាការ​សហព័ន្ធ​អ៊ី​បា​រ៉េត​ព្រី​តទី​មែន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ឌី​ស៊ី គឺមាន​តារា​ជាច្រើន​ដួង រួមទាំង នាង អា​មី ស្គូ​មឺ និង នាង អេ​មី​លី រ៉ា​តាច់​កូវ​ស្គី​។​

​នាង អា​មី ស្គូ​មឺ និង នាង អេ​មី​លី រ៉ា​តាច់​កូវ​ស្គី ត្រូវបាន​ចាប់ខ្លួន​។​

​នាង​រ៉ា​តាច់​កូវ​ស្គី ដែលជា​តារា​បង្ហាញ​ម៉ូត​និង​ជា​តារា​សម្តែង បាន​បង្ហោះ​លើ Twitter នូវ​ព័ត៌មាន​អំពី​ការចាប់ខ្លួន​នាង​ហើយ​បានរួម​បញ្ចូល​រូបថត​របស់​នាង​នៅឯ​ការតវ៉ា ដោយ​ដៃ​កំពុងកាន់​បដា​មួយ​សរសេរថា “​គោរព​វត្តមាន​របស់​ស្ត្រី​ឬ​មិន​អ៊ីចឹង​ទេ​នឹង​ទទួល​ការប្រឆាំង​តវ៉ា​ពី​ពួកយើង​”​។​

​ស្រដៀង​គ្នា​ទៅនឹង​របៀប​ដែល​នាង អា​លី​ស​សា មី​ឡា​ណូ ត្រូវបាន​ធ្វើឱ្យ​អាម៉ាស់មុខ​សម្រាប់​ឈុត​សម្លៀកបំពាក់​របស់​នាង​នៅឯ​សវនាការ​គណៈ​ក​ម្មា​ធិ​ព្រឹទ្ធសភា​កាលពី​សប្តាហ៍​មុន សម្លៀកបំពាក់​របស់​នា​ង​រ៉ា​តាច់​កូវ​ស្គី បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ខ្លាំង​ពី​អ្នកគាំទ្រ​ក្នុង​បាតុកម្ម​ទាមទារ​ឱ្យ​ដក​លោក​កា​វ៉ា​ណូ ជាជាង​សារ​ដែល​នាង​ផ្ញើ​ទៅកាន់​ពួកគេ​។​

​ពី​មតិយោបល់​ជាច្រើន ដូចជា “​ពាក់អាវ​ទ្រនាប់​ផង​” ដែល​សរសេរ​ឡើង​យ៉ាង​ភ្ញាក់ផ្អើល​ពី​ស្ត្រី​ម្នាក់ និង “​សុំទោស ខ្ញុំ​បាន​ផ្តោត​សំខាន់​លើ​អ្វី​ផ្សេង​ទៅវិញ​ទេ តើ​នាង​អាច​និយាយ​វា​ម្តងទៀត​បានទេ​?” វា​បង្ហាញ​យ៉ាងច្បាស់​ថា អ្នកគាំទ្រ​ទាំងនេះ​មិន​ត្រឹមតែ​មិន​គោរព​ស្ដ្រី​ទេ ប៉ុន្តែ​ថែមទាំង​ជឿថា ស្ត្រី​គឺជា​អ្វីដែល​គេ​ចាត់ទុកជា​វត្ថុ​ឬ​របស់​សិច​ស៊ី​គួរឱ្យ​គយគន់ ហើយ​មិនអាច​ឱ្យគេ​គោរព​បានទេ ប្រសិនបើ​នាង​មិន “​ស្លៀកពាក់​ឱ្យបាន​សមរម្យ​”៕ ដោយ៖ កញ្ញាដាលីស

នាង អេ​មី​លី រ៉ា​តាច់​កូវ​ស្គី ត្រូវបាន​អ្នកគាំទ្រ​ប្រាប់​ឱ្យ​ពាក់អាវ​ទ្រនាប់​ផង ប្រសិនបើ​នាង​ចង់​ឱ្យគេ​គោរព​តម្លៃ​ស្ត្រី

ទីតាំងផ្សាយពាណិជ្ជកម្ម