ឆា​មឹក​សាច់ជ្រូក​ចិញ្ច្រាំ​

3352
ចែករម្លែក

+ គ្រឿងផ្សំ​
– សាច់ជ្រូក​ចិញ្ច្រាំ ៥​ខាំ​
– មឹក​បំពង់ ២​ខាំ​
– ទឹកត្រី ១/២ ស្លាបព្រា​បាយ​
– ស្ករស ២​ស្លាបព្រា​កាហ្វេ​
– ប្រេងខ្យង ១​ស្លាបព្រា​បាយ​
– សៀង​ផ្អែម ១​ស្លា​ព្រា​បាយ​
– ទឹកស៊ីអ៊ីវ ១/២​ស្លាបព្រា​បាយ​
– ម្រេច​ម៉ត់ ១/២​ស្លាបព្រា​កាហ្វេ​
– ជីរ​ក្រហម ១​ក្ដាប់​
– ម្ទេស ៣​គ្រាប់​
– ខ្ទឹមស ៥​កំពឹស​
– ប្រេងឆា ១​ស្លាបព្រា​បាយ​

+ វិធី​ធ្វើ​
– ដំបូង​ដាក់​ប្រេងឆា​ឲ្យ​ក្ដៅ​បន្តិច ដំ​ខ្ទឹមស​ដាក់ចូល​រលីង​ឲ្យ​បន្តិច​សឹម​ដាក់​សាច់ជ្រូក​ចិញ្ច្រាំ​ចូល រលីង​ឲ្យ​ជិត​ឆ្អិន ទើប​ដាក់​គ្រឿង​ប្រេងខ្យង សៀង ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស និង​រោយ​ម្រេច​ដាក់ ឆា​ត្រឡប់​ចុះឡើង​បន្តិច​ហាន់​មឹក​ដាក់ចូល​ឆា​ឲ្យ​វា​ឆ្អិន ហាន់​ម្ទេស និង​ដាក់​ជីរ​ក្រហម​ចូល​រួច​ឆា​ត្រឡប់​ចុះឡើង​ឲ្យ​សព្វ​រួច​ជាការ​ស្រេច ៕ ប្រភព​: Chahna_mint​

ទីតាំងផ្សាយពាណិជ្ជកម្ម