ទឹក​ហូរ​ច្រោះ​បាក់​ស្ពាន​មួយកន្លែង​នៅ​ស្រុក​ពោធិ៍​រៀងមក​ពី​សំណង់​គ្មាន​គុណភាព​

1093
ចែករម្លែក

​ដោយៈ​ចាន់ថន​/​ព្រៃវែងៈ​ព្រោះតែ​ទឹក​ហូរ​ច្រោះ​គួបផ្សំ​និង​គ្រឹះ​ស្ពាន​មិន​រឹងមាំ​បណ្ដាលឱ្យ​បាក់​ស្ពាន​ទាំងយប់​លែង​បាន​ឆ្លងកាត់​។​ស្ពាន​ដែល​បាក់ស្រុត ឈ្មោះ​ស្ពាន​ស្អាង ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​ព្រែក​អ​ន្ទះ ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង​បាន​បាក់​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៨ ។​

​លោក​សយ​ស៊ី​ណាត​អភិបាលស្រុក​ពោធិ៍​រៀង​បាន​ឲ្យ​ដឹងថា​មូលហេតុ​ដែលនាំឱ្យ​ស្ពាន​បាក់​បែបនេះ គឺ​បណ្ដាលមកពី​ទឹក​ហូរ​ច្រោះ​និង​គ្រឹះ​ស្ពាន​មិន​រឹងមាំ​។​កន្លងមក​អាជ្ញាធរ​បាន​លើកដី​ដាក់​បាវ​ជាច្រើនលើក​ច្រើនសារ ដើម្បី​ការពារ​កុំឱ្យ​ទឹក​ហូរ​ច្រោះ​ដាច់​ផ្លូវ​និង​ស្ពាន​។​លោក​បញ្ជាក់ថា ប្រសិនជា​គ្រឹះ​ស្ពាន​រឹងមាំ គឺ​វា​ហូរ​ច្រោះ​ដាច់​តែ​ដី​ទេ​។​ប៉ុន្តែ​នេះ​បែរជា​ដី​ក៏​ដាច់​ស្ពាន​ក៏​បាក់​។​

ដោយឡែក​ការធ្វើដំណើរ​ឆ្លងកាត់​ក្រោយពេល​ស្ពាន​បាក់​លោក​មិនទាន់​អាចសន្និដ្ឋាន​បានទេ​ថា​តើ​អាច​ឆ្លង​ទូកដរ​ឬ​ចាក់ដី​បំពេញ​ព្រោះ​រសៀល​ថ្ងៃទី​១៥​នេះ​មន្ត្រី​ជំនាញ​និង​ចុះមក​សិក្សា​។​

​ទោះបីជា​យ៉ាងណា ស្ពាន​ស្អាង​នេះ​បាន​សាងសង់ ដោយ​បញ្ជា​ដ្ឋា​ន​វិស្វកម្ម នៅ​ឆ្នាំ​២០០៤​។​​ដែលមាន​ប្រវែង​៣០​ម៉ែត្រ​ទទឹង​១០​ម៉ែត្រ​ស្ថិតនៅ​ភូមិ​ថ្មី​ឃុំ​ព្រែក​អ​ន្ទះ​ស្រុក​ពោធិ៍​រៀង​ជា​ថវិកា​របស់​រដ្ឋាភិបាល​។​

ចំពោះ​ករណីនេះ​បញ្ជាក់​ឱ្យឃើញថា​សំណង់​ស្ពាន​មួយ​នេះ​ធ្វើ​ពុំ​ត្រូវ​តាម​ស្តង់ដា​លក្ខណៈ​បច្ចេកទេស​ទេ​គឺ​កេង​គុណភាព​។​ដែលជា​ហេតុ​នាំ​ឲ្យ​ប្រើប្រាស់​បាន​រយៈពេល​ខ្លី​ស្រាប់តែ​បាក់ស្រុត​ធ្វើដំណើរ​លែងកើត​។​

ហេតុនេះ​ពលរដ្ឋ​ស្នើ​ដល់​ថ្នាក់ដឹកនាំ​ក៏ដូចជា​មន្ត្រី​ជំនាញ​ឬ​អ្នកម៉ៅការ​សាងសង់​ស្ពាន​ក្រោយៗ​ទៀត​សូម​ធ្វើ​ប្រកបដោយ​គុណភាព​និង​ស្តង់ដា​។​ជៀសវាង​ធ្វើ​ដោយ​កេង​គុណភាព​ចង់​ចំណេញ​ពេក​បណ្ដាល​បាក់ស្រុត ខាត​ពេលវេលា ផ្ដល់​ការលំបាក​ដល់​ពលរដ្ឋ​អ្នកធ្វើដំណើរ ជាពិសេស​គឺ​ខាត​ថវិការដ្ឋ​៕S/​

​ទឹក​ហូរ​ច្រោះ​បាក់​ស្ពាន​មួយកន្លែង​នៅ​ស្រុក​ពោធិ៍​រៀងមក​ពី​សំណង់​គ្មាន​គុណភាព​

ទីតាំងផ្សាយពាណិជ្ជកម្ម