​ផ្លូវជាតិ​ពី​រង្វង់​មូល​ព្រៃ​គុយ​ទៅ​ទីប្រជុំជន​ឃុំ​ព្រះ​ដាក់​រង​ការខូចខាត​ស្ទើ​ទាំងស្រុង​

1409
ចែករម្លែក

​ដោយ​:​អង្គរតូច​/​សៀមរាបៈ​ផ្លូវជាតិ​មួយ​ខ្សែ​ដែល​ត​ភ្ជាប់​ពី​រង្វង់​មូល​ព្រៃ​គុយ​ស្ថិតនៅ​ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ទៅកាន់ ទីប្រជុំជន ឃុំ​ព្រះ​ដាក់ នៃ​ស្រុក​បន្ទាយស្រី បាន​រង​ការ ខូចខាត​ស្ទើរ​ទាំងស្រុង​។​ករណីនេះ​ត្រូវបាន​អះអាងថា បំផ្លាញ​ដោយ​រថយន្ត​ធំៗ​ដឹក​ដី​និង​ខ្សាច់​។

រថយន្ត​ដឹង​ជញ្ជូន​ដី​និង​ខ្សាច់​នាំគ្នា​សម្រុក​ដឹក​បំផ្លាញ​ផ្លូវ​ទាំង​រដូវប្រាំង​និង​វស្សា​ហើយ​សុទ្ធសឹង​ផ្ទុក​លើស​ទម្ងន់​កំណត់​។​ករណីនេះ​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​លោក​ឡុង​កុសល​បាន​ថ្លែងប្រាប់​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ថា ចំពោះ​ផ្លូវ​ដែល​ខូច​នេះ មាន​គម្រោង​ជួសជុល​ឡើងវិញ​ហើយ​។ អាច​នឹង​ជួសជុល​នៅ​ឆ្នាំ ២០១៩​។

​ជាមួយគ្នា​នោះ​លោក​ក៏បាន​អំពាវ​នាង​ដល់​ម្ចាស់​អាជីវកម្ម​រកស៊ី​ដឹកជញ្ជូន​ខ្សាច់​សូមកុំ​ផ្ទុក​ឱ្យលើស​ទម្ងន់ ដែលជា​ហេតុ​នាំ​ឲ្យ​ផ្លូវ​ឆាប់​ខូច​។​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្ដោយ​ផ្លូវ​មួយ​ខ្សែរ​នេះ​បាន​សំណូមពរ​ដល់ អាជ្ញាធរខេត្ត​ក៍៍​ដូចជា​អាជ្ញាធរ​អប្សរា​ជួយ​ជួសជុល​ឱ្យបាន​ឆាប់​ផង ដោយសារតែ​ផ្លូវ​នេះ បាន​កំពុងតែ​ទទួលរង​នូវ​ការខូចខាត ពិបាកធ្វើ​ដំណើរ យ៉ាងខ្លាំង​។​

​សូមបញ្ជាក់ថា ផ្លូវ​មួយ​ខ្សែ​នេះ ជា​មិត្តភាព កម្ពុជា កូរ៉េ ដែល​ត​ភ្ជាប់​ពី​ចំណុច​ផ្លូវបំបែក​ផ្សារ​ព្រះ​ដាក់ មកទល់នឹង​ផ្លូវជាតិ​លេខ​៦​។ បច្ចុប្បន្ននេះ​បាន​រង​ការ​ខូច​ស្ទើរ​ទាំងស្រុង​ទៅហើយ​។ ចំពោះ​ការ​ខូច​នេះ បណ្ដាលមកពី​មាន​រថយន្ត​ធុន​ធំៗ ដឹក​ខ្សាច់​ថ្ម ឆ្លងកាត់​ជា​រៀងរាល់ថ្ងៃ​៕S/​

​ផ្លូវជាតិ​ពី​រង្វង់​មូល​ព្រៃ​គុយ​ទៅ​ទីប្រជុំជន​ឃុំ​ព្រះ​ដាក់​រង​ការខូចខាត​ស្ទើ​ទាំងស្រុង​

ទីតាំងផ្សាយពាណិជ្ជកម្ម