អា​ហ្វ​ហ្គា​នី​ស្ថាន​ដាក់ពង្រាយ​ទ័ព​៥​ម៉ឺន​នាក់​ដើម្បី​ធានា​សន្តិសុខ​ការបោះឆ្នោត​សភា​

3094
ចែករម្លែក

ខណៈថ្ងៃបោះឆ្នោតសភាអាហ្វហ្គានីស្ថានកាន់តែជិតចូលមកដល់ ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានបានប្រកាសអំពីការដាក់ពង្រាយទាហាន៥០.០០០នាក់ដើម្បីធានាសន្តិសុខសំរាប់ដំណើរការបោះឆ្នោត។

អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទទី១៥តុលាថា”រដ្ឋាភិបាលសំរេចដាក់ពង្រាយទាហាន៥០.០០០នាក់នៅទូទាំងប្រទេសដើម្បីផ្តល់សន្តិសុខសំរាប់ការបោះឆ្នោតសភា”។លោកថា ទាហានទាំងនេះស្ថិតក្នុងស្ថានភាពប្រុងជើងការជាប់ដើម្បីប្រឈមដោះស្រាយជាមួយនឹងហេតុការណ៍ណាមួយនៅថ្ងៃបោះឆ្នោត។

ការបោះឆ្នោតសភាអាហ្វហ្គានីស្ថាន ត្រូវធ្វើឡើងនៅថ្ងៃ២០តុលា និងមានបេក្ខជនជាង២.៥០០នាក់ឈរឈ្មោះប្រកួតប្រជែងយកកៅអីក្នុងសភាដែលមាន២៤៩អាសនៈ។

ពួកសកម្មប្រយុទ្ធប្រឆាំងរដ្ឋាភិបាល ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការបោះឆ្នោតនាថ្ងៃ២៨កញ្ញាមក បានផ្តោតការវាយប្រហារលើការជួបជុំឃោសនាបោះឆ្នោតដោយបានសម្លាប់មនុស្សរាប់សិបនាក់។

កាលពី​ថ្ងៃ​សៅ​រិ៍​ទី១៣តុលា ​មនុស្ស​២២នាក់បានស្លាប់​ពី​ការ​បំផ្ទុះ​គ្រាប់​នៅ​កន្លែង​ជួបជុំ​ឃោសនាបោះឆ្នោត​មួយ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ភាគ​ឦសាន​។​ការផ្ទុះ​បានកើត​ឡើង​នៅក្នុង​ខេត្ត​តាក​ហា កន្លែង​ដែ​មនុស្ស​រាប់រយ​នាក់​បាន​កំពុង​ជួបជុំគ្នា​ស្តាប់​សុន្ទរកថា​របស់​ស្ត្រី​ជា​បេក្ខជន​ម្នាក់​ក្នុងការ​បោះឆ្នោត​សភា​នា​ថ្ងៃ​២០​តុលា​។​

​បេក្ខជន​៧​នាក់​ហើយ សុទ្ធតែជា​បុរស ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​តាំង​ពីមុនមក ហើយ​បេក្ខជន​២​នាក់​ទៀត​ត្រូវបាន​ចាប់ពង្រត់​ទៅ​បាត់​និង​៤​នាក់​ទៀត​រងរបួស​៕ដោយ៖វាសនា

បុគ្គលិករៀបចំការបោះឆ្នោតអាហ្វហ្គានីស្ថានលើកដាក់ធុងឆ្នោតនិងសម្ភារៈសំរាប់ការបោះឆ្នោតនៅឃ្លាំងមួយក្នុងក្រុងកាប៊ុលកាលពីថ្ងៃ១៤តុលា

 

ទីតាំងផ្សាយពាណិជ្ជកម្ម