មន្ត្រីរាជការ​ខេត្តកំពត​និង​ខេត្ត​កែប​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ​

1041
ចែករម្លែក

ដោយ​: បូកគោ / កំពត​: ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពត​ដ៏​ច្រើន​កុះករ នា​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨ បានរៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ខួប​គម្រប់​៦​ឆ្នាំ នៃ​ការយាង​សោយ​ទិវង្គត​របស់​អតីត​ព្រះ​ម​ហ​ក្សត្រ​ខ្មែរ សម្តេចព្រះ​នរោត្តម សីហនុ នៅ​បរិវេណ​សាលាខេត្ត​។​

​នាឱកាស​ដ៏​ក្រៀមក្រំ​នេះ លោក​ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​ថ្លែង​វិយោគកថា​មាន​ខ្លឹមសារ​ថា ការយាង​សោយ​ទិវង្គត​នៃ​អង្គ​ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ គឺជា​ការបាត់បង់​នូវ​រដ្ឋបុរស​ខ្មែរ ដ៏​ឆ្នើម​របស់​ប្រជារាស្ត្រ​ទូទាំង​កម្ពុជា​។ ជានិច្ចកាល ព្រះអង្គ​តែង​បាន​បំពេញ​ព្រះរាជ​បូជនីយកិច្ច​ដើម្បី​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ​នៅ​គ្រប់​កាលៈទេសៈ​ប្រកបដោយ​ព្រះ​បញ្ញាញាណ​ដ៏​ឈ្លាសវៃ​បំផុត​។ វិយោគកថា​មាន​ខ្លឹមសារ​បន្ថែមទៀតថា ដើម្បី​តបស្នង​ព្រះមហា​ករុណា​ទិ​គុណ និង​ព្រហ្មវិហា​ធម៌​ដ៏​វិសេសវិសាល​ក្នុងឱកាស​គម្រប់​ខួប​៦​ឆ្នាំ​នៃ​ថ្ងៃ​យាង​ចូល​ទិវង្គត​របស់​ព្រះ​បរម​រតន​កោដ្ឋ ក្នុងនាម​តំណាងឱ្យ​ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​នៃ​ខេត្តកំពត​ទាំងមូល លោក​ឧទ្ទិស​បួងសួង​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហនុ សូម​ព្រះអង្គ​ទ្រង់​បាន​សោយសុខ​ក្នុង​ព្រះ​បរម​សុគតិភព​កុំ​ឃ្លៀងឃ្លាត​ឡើយ​។​

​ដោយឡែក នៅ​សាលាខេត្ត​កែប ពិធី​ដូចគ្នានេះ ក៏បាន​ធ្វើឡើង​ក្រោម​ការ​និមន្ត និង​អញ្ជើញ​ចូលរួម​ពី​ព្រះសង្ឃ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២.៥០០​នាក់​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម