​គ្រូថ្នាំ​ខ្មែរ​ឈ្លោះ​ជាមួយ​ប្រពន្ធ​ចាប់​ម្ដាយក្មេក​បង្ខាំង​បង្ក​ការភ្ញាក់ផ្អើល​

901
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​គ្រូ​ផ្សំ​ថ្នាំបុរាណ​ម្នាក់​ផឹកស្រា​ស្រវឹង មាន​ជម្លោះ​ជាមួយ​ប្រពន្ធ​ខ្លួន បែរជា​បង្ខាំង​ម្តាយក្មេក​កំពុងមាន​ជំងឺ​បេះដូង​នឹង​លើសឈាម​មិនឱ្យ​ចេញ​ដើម្បី​កូនៗ​ជូនទៅ​ពេទ្យ​ដើម្បី​ព្យាបាល​ជំងឺ​។​

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្នុង​ផ្ទះ​ឱសថ​បុរាណ​អមតៈ​កម្លាំង​សេះ​ខ្មៅ​សច្ចំ​ប្រទាន ផ្សំ​ថ្នាំ​ដោយ​លោកគ្រូ ភូ យ៉ុង​នៀ​ន ហៅ​លោកគ្រូ កៃ យី មាន​អាស័យដ្ឋាន​ផ្ទះ​លេខ​96C ខាងកើត​វត្ត​ទួល​ទំពូង ផ្លូវ​ម៉ៅ​សេទុង សង្កាត់​បឹងត្របែក ខណ្ឌចំការមន កាលពី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​១៦​ខែតុលា ឆ្នាំ​២០១៨ ។​

​ស្ត្រី​ចំណាស់​ដែល​ត្រូវ​កូនប្រសារ​បង្ខាំង មិនឱ្យ​ចេញមកក្រៅ​នោះ មាន ស៊ូ ផេ​ន អាយុ​៦៥​ឆ្នាំ ស្នាក់នៅ បុរី​សន្តិភាព​២ សង្កាត់​ចោមចៅ ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ មាន​ប្តី​ឈ្មោះ​ឆែម ឆាន អាយុ​68​ឆ្នាំ​។ប្តី​ស្ត្រី​រងគ្រោះ​បាន​ប្រាប់​ឱ្យដឹងថា​កូន​គាត់ ដែល​រៀបការ​ជាមួយ​ជា​គ្រូឱសថបុរាណ​នោះ មានឈ្មោះ ផា​ណា អាយុ​៣០​ឆ្នាំ នឹង ប្តី​ជា​គ្រូ​ផ្សំ​ថ្នាំ​នោះ មានឈ្មោះ ភូ យ៉ុង​នៀ​ន ហៅ​លោកគ្រូ​កៃ​យី​។​

​ពួកគេ​ទាំងពីរ​រៀបការ ជាមួយគ្នា​១០​ឆ្នាំ​ហើយ​នៅក្នុង​បន្ទុកគ្រួសារ​មានកូន​៣​នាក់ ហើយ​កូន​គាត់​ជា​ប្រពន្ធ​ទី​៣ ។​ប្រភព​បាន​បន្តថា លោកគ្រូ​ផ្សំ​ថ្នាំ​នោះ ជា​មនុស្ស​ពិការ​ជើង គឺ​ស្វិតជើង​ទាំងពីរ​ដើរ​មិន​រួច​ទេ​អង្គុយ​នៅតែ​លើ​រទេះរុញ​មាន​ប្រពន្ធ​ទាំងអស់​៤​នាក់ នៅក្នុង​ផ្ទះ​តែមួយ​ជាមួយគ្នា ប្រពន្ធ​ទាំង​៤​រស់នៅ​ចុះសម្រុង​គ្នា​ល្អ​ណាស់ មិនដែល​ឈ្លោះ​គ្នា​ទេ​។

​ប្រភព​ដដែល​បាន​បន្តទៀតថា លោកគ្រូ​នោះ​ឱ្យតែ​ស្រវឹង​ម្តងៗ តែង​រករឿង​ឈ្លោះប្រកែក​គ្នា​ជាមួយ​គ្រួសារ​គាត់ ក៏ដូចជា​កូនស្រី​របស់គាត់ ដោយ​មិនដឹង​មូលហេតុ​ច្បាស់ ឱ្យតែ​ស្រវឹង​គឺ​រករឿង​ឈ្លោះ​រហូត​ហើយ​មាន​កាំភ្លើងខ្លី​មួយ​ដើម​ទៀត មិនដឹង​បានមកពី នឹងមាន​តួនាទី​អ្វី​ទេ ទើប​មាន​កាំភ្លើង​ប្រើ​បែបនេះ​។​

​ក្រោយ​កើតហេតុ​ស្ត្រី​ចំណាស់​នោះ​ត្រូវបាន​កូនស្រី​របស់គាត់ បានរៀបចំ​កន្លែង​សម្រាក​ឱ្យ នៅក្នុង​ផ្ទះ​នោះ​។​ឯ​ប្តី​នឹង​កូនៗ ក៏បាន​បើក​ថយ​ន្ត​ចេញទៅ​ផ្ទះ​នៅ​ចោមចៅ​វិញ​បាត់​ទាំង​ក្តីបារម្ភ​អស់​បាត់ទៅ រង់ចាំ​ដល់ពេល​ព្រឹក ទើប​ត្រលប់មក​ម្តងទៀត​៕S/​

 

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម