សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft និង​ជា​មហាសេដ្ឋី​ចិត្តធម៌ លោក ផូ​ល អាល់​ឡិន ទទួលមរណភាព​នៅ​អាយុ ៦៥ ឆ្នាំ​

906
ចែករម្លែក

​លោក ផូ​ល ជី អាល់​ឡិន (Paul G Allen) ដែលជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft ជាមួយ​មិត្តភក្តិ​តាំងពី​កុមារភាព​របស់គាត់ លោក ប៊ី​ល ហ្គេ​ត មុនពេល​ក្លាយជា​មហាសេដ្ឋី​ចិត្តធម៌ ដែល​វិនិយោគ​លើ​ការអភិរក្ស ការធ្វើដំណើរ​ទៅ​លំហ​អាកាស និង​កីឡា​អាជីព​នានា បាន​ស្លាប់​កាលពី​ថ្ងៃ​ចន្ទ ទី​១៥ តុលារ នៅ​អាយុ ៦៥ ឆ្នាំ​។​

​គាត់​បាន​ស្លាប់​នៅ​ទីក្រុង​ស៊ី​អាថ​ល​ដោយសារ​ជំងឺមហារីក​កូនកណ្តុរ​។ នេះ​បើតាម​ការប្រកាស​របស់​ក្រុមហ៊ុន Vulcan Inc របស់គាត់​។​

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Microsoft លោក សាត​យ៉ា ណា​ឌែ​ល​ឡា បាន​ហៅ​ការរួមចំណែក​របស់លោក​អាល់​ឡិន ចំពោះ​ក្រុមហ៊ុន សហគមន៍ និង​ឧស្សាហកម្ម ថា “​សំខាន់​ចាំបាច់​មិនអាច​ខ្វះ​បាន​” ។​

​លោក ណា​ឌែ​ល​ឡា បាន​សរសេរ​នៅលើ Twitter ថា “​ក្នុងនាម​ជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Microsoft តាមរបៀប​ស្ងប់ស្ងាត់​និង​តស៊ូ​របស់គាត់ គាត់​បាន​បង្កើត​ផលិតផល​វេទមន្ត បទពិសោធន៍​ជាច្រើន និង​ស្ថាប័ន​នានា ហើយ​ក្នុង​ការធ្វើ​ដូច្នេះ គាត់​បាន​ផ្លាស់ប្តូរ​ពិភពលោក​”​។​

​កាលពី​២​សប្តាហ៍​មុន​លោក​អាល់​ឡិន​បានប្រកាសថា ជំងឺមហារីក​កូនកណ្តុ​រ ដែល​គាត់​បាន​ព្យាបាល​ក្នុង​ឆ្នាំ ២០០៩ បាន​រើ​ឡើងវិញ ហើយ​គាត់​មាន​ផែន​ការតស៊ូ​ជាមួយ​ជំងឺ​នេះ​យ៉ាង​ខ្លាំងក្លា​៕ ដោយ៖ កញ្ញាដាលីស

សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft លោក ផូ​ល អាល់​ឡិន

ទីតាំងផ្សាយពាណិជ្ជកម្ម