នារី​វ័យ​២៧​ឆ្នាំ​ធ្លាក់​ពី​ជា​ន់ទី​២៧​ស្លាប់​យ៉ាង​អាណោច​អាធ​ម ខណៈ​កំពុង​ថត​ស៊ែ​ល​ហ្វី​

924
ចែករម្លែក

​ស្ត្រី​ជនជាតិ​ព័រ​ទុយ​ហ្គា​ល់ ម្នាក់​បាន​ធ្លាក់​ពី​រានហាល​នៃ​អគារ​ខ្ពស់​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈពេល​ជនរងគ្រោះ​កំពុង​ព្យាយាម​ថត​ស៊ែ​ល​ហ្វី​កាលពី​ថ្ងៃ​សុក្រ ទី​១២ ខែតុលា​។

​យោងតាម​កាសែត អូ មីន​ហូ (O Minho) របស់​ព័រ​ទុយ​ហ្គា​ល់ បានឱ្យដឹងថា នារី​រងគ្រោះ​មានឈ្មោះ សាន​ដ្រា ម៉ា​នូ​អេ​ឡា ដា កូ​ស្តា អា​ប៉ូ​ស្តូ (Sandra Manuela Da Costa Aposto) វ័យ ២៧ ឆ្នាំ​ទើបតែ​ទៅដល់​ប្រទេស​ប៉ា​ណា​ម៉ា កាលពីពេល​ថ្មីៗ​ប៉ុណ្ណោះ ហើយ​នៅ​ទីនោះ​គាត់​ធ្វើជា​គ្រូបង្រៀន​។​

​កាសែត​ដដែល​បាន​បន្តថា ជនរងគ្រោះ​មាន​ដើមកំណើត​នៅ​ទីក្រុង​អា​វ៉េ​ស (Aves) ប្រទេស​ព័រ​ទុយ​ហ្គា​ល់​ភាគ​ខាងជើង ហើយ​ពេលនេះ​គាត់​បាន​ជួប​គ្រោះ​អកុសល​ត្រូវស្លាប់​ចោល​កូន​ពីរ​នាក់​ទាំង​វ័យក្មេង​ដោយសារតែ​ថតរូប​។​

​តាមរយៈ​វីដេអូ​ឃ្លី​ប​គួរឱ្យ​តក់ស្លុត​ដែល​គេ​ថត​បាន នារី​រងគ្រោះ​កាន់​ដង​ថត​ស៊ែ​ល​ហ្វី​ជាប់​ក្នុង​ដៃ​នៅឡើយ នៅពេល​នាង​ធ្លាក់ចុះ​មកក្រោម​៕ ប្រែ​សម្រួល​: ខុម


ទីតាំងផ្សាយពាណិជ្ជកម្ម