​ខេត្តបន្ទាយមានជ័យ​យក​ថ្ងៃទី​១៤-១៥​ខែវិច្ឆិកា​ឆ្នាំ​២០១៨​ប្រណាំងទូក​”​ង​’”​ថ្នាក់​ខេត្ត​

1990
ចែករម្លែក

​ដោយៈ​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ : រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​កំណត់​យក​ថ្ងៃ​ថ្ងៃទី​១៤-១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​រៀបចំ​ពិធី​ប្រណាំងទូក​’’​ង​’’​ថ្នាក់​ខេត្ត​និង​មាន​ព្រឹត្តិការណ៍​ផ្សេងៗ​ដូចជា​ការតាំងពិព័រណ៍​ផលិតផល​និង​លក់ដូរ កីឡាប្រដាល់ ការប្រគុំ​តន្ត្រីសម័យ មហោស្រព​ប្រឡង​ចម្រៀង​បុ​រា​ណ្យ​-​សម័យ ។​

​កម្មវិធី​ទាំងនោះ​នឹងធ្វើ​នៅ​ដងស្ទឹង​សិរីសោភ័ណ​ចំណុច​ខាងក្រោយ​នៃ​បរិវេណ​សាកលវិទ្យាល័យ​មានជ័យ ផ្លូវជាតិ​ល​រខ​៥ និង​ផ្លូវដែក​ស្ថិតក្នុង​ភូមិ​បាណ​យ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

ទាំងនេះ​ដើម្បី​ជូន​ពលរដ្ឋ​និង​ភ្ញៀវ​ជាតិ​អន្តរជាតិ​បាន​សប្បាយរីករាយ​និង​អបអរសាទរ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​។​គឺ​កម្មវិធី​ទាំងនេះ ស្របពេល​ព្រះរាជ​ពិធី​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ប្រព្រឹត្តទៅ​នៅ​រាជធានី​ភ្នំពេញ​ថ្ងៃទី​២១ -២២-២៣​ខែវិច្ឆិកា​២០១៨ ។​

ឯ​ព្រះ​រាជពិធី បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ត្រូវធ្វើ​ដែរ ហើយ​តៃ​ង​រហូតដល់​ដំណាលគ្នា​នឹង​កម្មវិធី​ថ្នាក់ជាតិ​ដែរ ៕S/

​ខេត្តបន្ទាយមានជ័យ​យក​ថ្ងៃទី​១៤-១៥​ខែវិច្ឆិកា​ឆ្នាំ​២០១៨​ប្រណាំងទូក​”​ង​’”​ថ្នាក់​ខេត្ត​