ដេវីដ ដឺ​ហ្គៀ មិនទាន់​ប្រញាប់ប្រញាល់​ចុះកិច្ចសន្យា​ថ្មី​ជាមួយ​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​

979
ចែករម្លែក

​ដេវីដ ដឺ​ហ្គៀ (David de Gea)​មិនទាន់​ប្រញាប់ប្រញាល់​ចុះកិច្ចសន្យា​លើ​កិច្ចសន្យា​ថ្មី ជាមួយ​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ពេក​ទេ​។​

​ស្រប​ពេលដែល​ក្លឹប​យក្ស​បារាំង PSG កំពុង​តាមមើល​យ៉ាង​ដិតដល់​ពី​ស្ថានភាព របស់​អ្នកចាំទី​ជម្រើស​ទី​១​រូបនេះ ហើយ​ត្រៀម​ដាក់សំណើ​ផ្ទេរ ប្រសិន បើ​ឱកាស​មកដល់​។​
​ ​
​ដឺ​ហ្គៀ ជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​១១​រូប​របស់​យូ​ណាយ​ធី​ត​ដែល​ត្រូវ​ចប់​កិច្ចសន្យា នៅ​រដូវក្តៅ​នេះ​គ្រោង​នឹង​បន្ត​កិច្ចសន្យា​ថ្មី ប៉ុន្តែ​ក្រុមការងារ​របស់​កីឡាករ​រូបនេះ​នឹង​រង់ចាំ​មើលថា តើ​នឹងមាន​អ្វី​កើតឡើង ចំពេល​មាន​ភាពមិនច្បាស់លាស់​នៅ​ពហុកីឡាដ្ឋាន Old Trafford នៅពេលនេះ​។​
​ ​
​ភាពច្របូកច្របល់​កំពុង​កើតមាន​ជាមួយ​យូ​ណាយ​ធី​ត​នាពេល​បច្ចុប្បន្ន​ស្របពេល​អនាគត របស់​គ្រូបង្វឹក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ស្ថិតក្នុង​ភាពមិនច្បាស់លាស់ បន្ទាប់ពី​ចាប់ផ្តើម​រដូវ​កាល​ថ្មី​មិនបាន​ល្អ​។​
​ ​
​ពួកគេ​ឈរ​នៅ​លេខ​រៀង​ទី​៨ បន្ទាប់ពី​ចាញ់​ក្រុម West Ham ក្រុម Spurs និង​ក្រុម Brighton ។ ពួកគេ​ក៏​ចាញ់​ក្រុម Derby ក្នុង​ទឹកដី​សម្រាប់​ការប្រកួត​ក្របខណ្ឌ Carabao Cup ផងដែរ​។​
​ ​
​អ្នកចាំទី​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ ដែល​ត្រូវបាន​ក្លឹប Real Madrid តាមមើល​យ៉ាង​យកចិត្តទុកដាក់​នោះ ចាំ​មើលថា តើ​មាន​ការវិវឌ្ឍ​ទៅជា​យ៉ាងណា ហើយ​យូ​ណាយ​ធី​ត​មាន​ជម្រើស​ពន្យារ​កិច្ចសន្យា​មួយឆ្នាំ​បន្ថែមទៀត​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

អ្នកចាំទី ដេវីដ ដឺ​ហ្គៀ (David De Gea)

ទីតាំងផ្សាយពាណិជ្ជកម្ម