ចៅក្រម​អាមេរិក បដិសេធ​បណ្តឹង​បរិហារកេរ្តិ៍​របស់​នាង​ស្ត​មមី ដា​ញែ​ល ប្រឆាំង​ប្រធានាធិបតី​ត្រាំ​

3072
ចែករម្លែក
  • 11
    Shares

ប្រធានាធិបតី អាមេរិកលោកដូណាល់ ត្រាំ បានទទួលបានជោគជ័យផ្លូវច្បាប់ធំលើកដំបូងរបស់លោកកាលពីថ្ងៃចន្ទទី១៥តុលា ប្រឆាំងតារាភាពយន្តអាសអាភាសស្តមមី ដាញែល ខណៈចៅក្រមសហព័ន្ធអាមេរិកម្នាក់ច្រាន​ចោលបណ្តឹងបរិហារកេរ្តិ៍របស់នាងប្រឆាំងរូបលោក។

ដាញែល នៅមានបណ្តឹងដាច់ដោយឡែកមួយទៀតប្រឆាំងលោកប្រធានាធិបតី ពាក់ព័ន្ធនឹងលុយសូកបំបិទមាត់១៣០.០០០ដុល្លារដែលប្រគល់ជូននាងដោយមេធាវីរបស់ត្រាំ នៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦បន្តិច ដើម្បីបំបិទទំនាក់ទំនងស្នេហារវាងនាងនិងបេក្ខជនប្រធានាធិបតីគ្រានោះ។

ចៅក្រម អេស ជេមស៍ អូធែរ៉ូ បានច្រានចោលបណ្តឹងបរិហារកេរ្តិ៍ដែលនាងដាញែលបានប្តឹងនៅឆ្នាំនេះក្រោយពីត្រាំបានអះអាងថា តារាភាពយន្តអាសអាភាសនេះបានប្រឌិតការគំរាមអំពីការបំបិទមាត់នាងពាក់ព័ន្ធការអះអាងរបស់នាងដែលថាអ្នកទាំងពីរបានដេកជាមួយគ្នាកាលពីជាងដប់ឆ្នាំមុននិងបានសូកលុយនាងដើម្បីបំបិទមាត់៕ដោយ៖វាសនា

តារាភាពយន្តកូនជ្រូក នាងស្តមមី ដាញែល អះអាងថានាងបានដេកជាមួយត្រាំកាលពីជាងដប់ឆ្នាំមុន តែត្រាំបានបដិសេធថាមិនពិត

ទីតាំងផ្សាយពាណិជ្ជកម្ម