​មន្ត្រី​កាំកុងត្រូល​រកឃើញ​ជាតិ​បូរ៉ា​ក់​ក្នុង​ត្រី​បបែល​ងៀត​នៅ​ផ្សារ​ប៉ោយប៉ែត​

1388
ចែករម្លែក
មន្ត្រី​កាំកុងត្រូល​រកឃើញ​ជាតិ​បូរ៉ា​ក់​ក្នុង​ត្រី​បបែល​ងៀត​នៅ​ផ្សារ​ប៉ោយប៉ែត​

​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈម​ន្ត្រី​កាំកុងត្រូល​និង​មន្ត្រី​មន្ទី​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​រក​មិនឃើញ​ទៀតឡើយ​នូវ​សារ​ធាតុគីមី​ហាមឃាត់​”​បូរ៉ា​ក់​” នៅក្នុង​បង្អែម​លត​ស្វិត​និង​បាញ់ឌុក ។ ប៉ុន្តែ មន្ត្រី​បែរជា​រកឃើញ​សារធាតុ​នេះ​នៅក្នុង​ត្រី​បបែល​ងៀត​ក្នុងពេល​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​ក្នុង​ផ្សារ​បាញ់​ឡេង​ហៅ​ផ្សារ​ត្រី​នៅ​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​ទៅវិញ​។​

​នេះ​បើតាម​លោក​សាន​វិជ្ជា​សា​រ៉ាវុធ​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​និង​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ថ្លែង​ឱ្យដឹង​កាលពី​ថ្ងៃទី​១៥​ខែតុលា ឆ្នៃ​២០១៨ នាពេល​ប​ដឹកនាំ​មន្ត្រី​ចុះ​ឆែកឆេរ ត្រួតពិនិត្យ​ទំនិញ​ម្ហូបអាហារ​ពិសេស​គឺ​ផលិតផល​គ្រឿង​សមុទ្រ​មាន​ត្រី​បបែល​និង​សណ្តែកបណ្តុះ​ជាដើម​នៅ​ផ្សារ​នោះ​។​

​លោក​និយាយ​បន្តថា​:​សកម្មភាព​តាមរក​ប្រភព​ម្ហូបអាហារ​មាន​លាយ​បូរ៉ា​ក់​ជា​សារ​ធាតុគីមី​ហាមឃាត់​នេះ​មន្ត្រី​បានទទួល​ការណែនាំ​ពី​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​និង​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​បាន​បង្កើន​ការចុះ​ប្រតិបត្តិការ​តាំងពី​ឱកាស​បុណ្យកាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​កន្លងមក​។ ​លុះ​ក្រោយ​បុណ្យ​ទាំងនេះ ក៏​មន្ត្រី​បន្ត​ចុះ​ធ្វើ​នៅ​គោលដៅ​នានា​ក្នុងស្រុក ក្រុង​ទាំង​៩​របស់​ខេត្ត​។​

​ជា​លទ្ធផល​លើក​នេះ នៅតាម​រាន​លក់​បង្អែម​ការធ្វើ​តេស្ត​លើ​មុខ​បង្អែម​ពិសេស​គឺ​លត​ស្វិត​និង​បាញ់ឌុក ជំនាញ​រក​មិនឃើញ​ទៀត​ទេ​ឬ​មាន​ន៏​យ​ថា​ពលរដ្ឋ​បាន​យល់ដឹង​ហើយ​អន​នុ​វត្ត​តាម​ការណែនាំ​។

​ប៉ុន្តែ​ក្នុងចំណោម​រាន​លក់​គ្រឿង​សមុទ្រ​មន្ត្រី​បានធ្វើ​តេស្ត​បឋម​ហើយ​រកឃើញ​សារធាតុ​បូរ៉ា​ក់​ក្នុង​ត្រី​បបែល​ងៀត រួច​បាន​រឹបអូស​យក​ជិត​៣០​គ​ក្រ​។​មន្ត្រី​បន្តទៅ​ពិនិត្យ​ធ្វើតេស្ត​លើ​បន្លែ​សណ្តែកបណ្តុះ​ទៀត​ប៉ុន្តែ​លទ្ធផល​ល្អ​គឺ​រក​មិនឃើញ​សារធាតុ​គីមី​បូរ៉ា​ក់​នោះឡើយ​។​

​សូម​រំលឹកថា​កាលពីមុន​បុណ្យ​ភ្ជុំបិណ្ឌ​មន្ត្រី​កាំកុងត្រូល​បានធ្វើ​តេស្ត​រកឃើញ​នូវ​សារធាតុ​បូរ៉ា​ក់​ក្នុង​បន្ថែម​លត​ស្វិត​និង​នំ​បាញ់ឌុក​មួយចំនួន​តូច​នៅ​ផ្សារ​ត្រី​នា​ក្រុង​ប៉ោយប៉ែត​នេះ​និង​នៅ​ផ្សារ​ចម្ការ​គ​ក្រុង​សិរីសោភ័ណ ហើយ​បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​។​

លោក សាន វិជ្ជា​សា​រ៉ាវុធ​រំលឹកថា :​សារធាតុ​ប៉ូ​រ៉ា​ក់​ដែល​បង្ក​ប៉ះពាល់​សុខភាព​វា​ទៅ​ស្រវាំងភ្នែក​វិលមុខ​ឈឺ​ចុករ​ពោះ​រាករូស​ហើយ​ធ្ងន់ធ្ងរ​មាន​កើត​ជំងឺមហារីក និង​ប៉ះពាល់​ដល់​ជីវិត​ផង​៕S/

មន្ត្រី​កាំកុងត្រូល​រកឃើញ​ជាតិ​បូរ៉ា​ក់​ក្នុង​ត្រី​បបែល​ងៀត​នៅ​ផ្សារ​ប៉ោយប៉ែត​

ទីតាំងផ្សាយពាណិជ្ជកម្ម