អង្គការ​សុខភាព​ពិភពលោក​ពិចារណា​លើ​គ្រោះអាសន្ន​សុខភាព​ពិភពលោក​ចំពោះ​ការ​ផ្ទុះឡើង​នៃ​ជំងឺ​អេ​បូ​ឡា​នៅ​កុង​ហ្គោ​

1034
ចែករម្លែក

អង្គការសុខភាពពិភពលោក(WHO)បាននិយាយកាលពីថ្ងៃចន្ទទី១៥តុលាថាក្រុមអ្នកជំនាញរបស់ខ្លួននឹងជួបប្រជុំនៅសប្តាហ៍នេះដើម្បីកំណត់ថា​តើការផ្ទុះឡើងនៃជំងឺអេបូឡា (Ebola )នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ភាគខាងកើតនោះ គឺជាគ្រោះអាសន្នសុខភាពពិភពលោកមែនដែរឬទេ។

លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក បានបានកោះប្រជុំគណៈកម្មាធិការសង្គ្រោះបន្ទាន់មួយស្តីពីការផ្ទុះឡើងនៃជំងឺថ្មីៗនេះនៅក្នុងតំបន់Kivuដែលមានអំពើហិង្សាកើតឡើងនៅភាគខាងជើងនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ។ ការផ្ទុះឡើងនៃជំងឺនេះបានសម្លាប់មនុស្សចំនួន១៣៥នាក់ចាប់តាំងពីខែសីហាមក នៅប្រទេសកុងហ្គោនេះ។ នេះបើយោងតាមសេចក្តីថ្លៃងការណ៍របស់អង្គការសុខភាពពិភពលោកនេះ។​

សេចក្តីថ្លៃងការណ៍នេះ បាននិយាយថា ” គណៈកម្មាធិនេះនឹងជួបប្រជុំនៅថ្ងៃទី១៧ខែតុលានៅទីក្រុងហ្សឺណែវដើម្បីពិនិត្យមើលថាតើការផ្ទុះជំងឺនេះជាគ្រោះអាសន្នសុខភាពសាធារណៈ ដែលជាការព្រួយបារម្ភរបស់អន្តរជាតិឬយ៉ាងណានោះ ” ។

អង្គការសុខភាពពិភពលោកបាននិយាយថា “ការសង្គ្រោះបន្ទាន់ផ្នែកសុខភាពសាធារណៈដែលជាការព្រួយបារម្ភជាអន្តរជាតិគឺ ជាកិច្ចការបន្ទាន់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺនេះពីការឆ្លងកាត់ព្រំដែននិងតម្រូវឱ្យមានការឆ្លើយតបជាអន្តរជាតិយ៉ាងខ្លាំងក្លា។

អង្គការសុខភាពពិភពលោកបានលើកឡើងជាលើកទីមួយអំពីស្ថានភាពអាសន្នកាលពីឆ្នាំ២០០៩នៅពេលដែលជំងឺគ្រុនផ្តាសាយថ្មីមួយហៅថា”ជំងឺគ្រុនផ្តាសាយជ្រូកH1N1″បានកើតឡើង។

ជំងឺនេះត្រូវបានប្រកាសចំនួន២ដងផងដែរកាលពីឆ្នាំ ២០១៤នៅពេលដែលជំងឺស្វិតដៃជើងបានកើតឡើងជាថ្មី ក្រោយពេលដែលជំងឺនេះត្រូវបានលុបបំបាត់ហើយបន្ទាប់ពីការរីករាលដាលនៃជំងឺអេបូឡាបានកើតឡើងនៅប្រទេសអាហ្វ្រិកខាងលិចចំនួន៣ប្រទេស។ ​បន្ទាប់មកនៅឆ្នាំ២០១៦ការង្គ្រោះបន្ទាន់ជាសកលត្រូវបានប្រកាសជាការឆ្លើយតបទៅនឹងការផ្ទុះវីរុសជំងឺហ្សីកា(Zika )៕ដោយ៖សុខា/sn

លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក

ទីតាំងផ្សាយពាណិជ្ជកម្ម