កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ ថ្ងៃ​អង្គា​រ៍ ទី​១៦ ខែតុលា ឆ្នាំ​២០១៨

1224
ចែករម្លែក

•​ ​ការប្រកួត​បាល់ទាត់​ក្របខណ្ឌ UEFA Nations Leagues
(21:00) Kazakhstan vs Andorra
(23:00) Armenia vs FYR of Macedonia
(01:45) France vs Germany
(01:45) Gibraltar vs Liechtenstein
(01:45) Latvia vs Georgia
(01:45) Norway vs Bulgaria
(01:45) Republic of Ireland vs Wales
(01:45) Slovenia vs Cyprus
(01:45) Ukraine vs Czech Republic

​វិភាគ​គូ​ល្អ​
France vs Germany


​ ​
​ក្រុម​ឥន្ទ្រី​យ៍​ដែក​អាល្លឺម៉ង់​ធ្លាក់​ជើង​ខ្លាំង​មែនទែន ហើយ​បរាជ័យ​ដោយសារ​ក្រុម​ហូ​ឡុង​នឹង​កាន់តែ​ធ្វើ​ឲ្យ​លោក យូ​ឃីម ឡូ (Joachim Loew) ស្ថិតក្រោម​សម្ពាធ​បន្ថែមទៀត​។ ក្នុងឋានៈ​ជា​អតីត​ជើងឯក​វើ​ល​ខាប់ និង​សម្បូរ​កីឡាករ​កំពូលៗ​នោះ​ក្រុម​អាល្លឺម៉ង់​អាច​រក្សាបាន​ឃ្លី​ន​ស៊ីត​តែ​១​លើក​គត់ ក្នុង​១១​ប្រកួត​ចុងក្រោយ​។ ពួកគេ​អាច​ឈ្នះ​៣​ក្នុង​១២​ប្រកួត​ចុងក្រោយ​។​
​ ​
​ជម្លោះ​ក្នុង​ក្រុម​បានធ្វើ​ឲ្យ​កីឡាករ​ជើងចាស់ ម៉េ​ស៊ុត អូ​ហ្ស៊ី​ល​(Mesut Oezil) ចូល​និវត្ត​ពី​អាជីព​បាល់ទាត់​ជម្រើសជាតិ​។ ពួកគេ​ខកខាន​មិនបាន​រក​គ្រាប់​បាល់​ក្នុង​បួន​ប្រកួត​ចំណោម​៧​ប្រកួត​ចុងក្រោយ​។ នៅពេលនេះ ពួកគេ​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​បារាំង​ដែល​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​ទេ​ក្នុង​១៤​ប្រកួត ដោយ​ពួកគេ​ចាញ់​តែ​១​ប្រកួត​ប៉ុណ្ណោះ​ក្នុង​២២​ប្រកួត​។​
​ ​
​ចំណែក​ក្រុម​បារាំង​វិញ​រក្សាបាន​ឃ្លី​ន​ស៊ីត​៥​លើក​ក្នុង​១០​ប្រកួត​ចុងក្រោយ​។ ក្រុម​បារាំង​ធ្លាប់​ស្មើ​ក្រុម​អាល្លឺម៉ង់ ០-០ នៅក្នុង​ទឹកដី​អាល្លឺម៉ង់ ហើយ​ស្របពេល​ពួកគេ​មាន​ប្រព័ន្ធ​ប្រយុទ្ធ​ល្អ ក្រុម​បារាំង​របូត​គ្រាប់​បាល់​ក្នុង​បី​ប្រកួត​ចំណោម​៤​ប្រកួត​ចុងក្រោយ​។​

​ក្រុម​បារាំង​ប្រហែលជា​មិនសូវ​បារម្ភ​អំពី​ក្រុម​អាល្លឺម៉ង់​ពេក​ទេ ដោយសារ​ក្រុម​នេះ​មិនទាន់​រកបាន​គ្រាប់​បាល់​នៅឡើយ​មកទល់ពេលនេះ នៅ​ក្របខណ្ឌ UEFA Nations League ហើយ​ពួកគេ​ក៏មាន​ប្រព័ន្ធ​ការពារ​មិន​រឹងមាំ​ផងដែរ​។​
​ ​
​ក្រុម​បារាំង​គ្រប់​ដណ្តប់​ការប្រកួត​ជាមួយ​អាល្លឺម៉ង់​ប៉ុន្មាន​ប្រកួត​ចុងក្រោយ ហើយ​បួន​ប្រកួត​ចុងក្រោយ ពួកគេ​មិនដែល​ចាញ់​ក្រុម​អាល្លឺម៉ង់​ទេ​។ ក្រុម​បារាំង​អាច​រក្សាបាន​ឃ្លី​ន​ស៊ីត​៣​លើក ហើយបី​ប្រកួត​ចំណោម​៤​ប្រកួត ពួកគេ​អាច​រកបាន​យ៉ាងហោចណាស់​២​គ្រាប់​ក្នុង​ប្រកួត​នីមួយៗ​។ សម្រាប់​ការប្រកួត​នេះ ក្រុម​បារាំង​មានសង្ឃឹម​ឈ្នះ​ច្រើនជាង ដោយសារ​ប្រកួត​ក្នុង​ទឹកដី​របស់ខ្លួន​៕
​ទស្សន​: France 2-1 Germany

Republic of Ireland vs Wales

​ក្រុម​វ៉េ​ល​ចាញ់​ក្រុម​អេ​ស្ប៉ា​ញ​៤-១ ក្នុងជំនួប​មិត្តភាព​មុន​ការប្រកួត​នេះ ហើយ​ថ្មីៗ​នេះ ពួកគេ​ប្រកួត​ចាញ់​ក្រុម​ដា​ណឺ​ម៉ាក ២-០ ផងដែរ​នៅ​ក្របខណ្ឌ UEFA Nations League (UNL)​។ ពួកគេ​ពិតជា​ត្រូវធ្វើ​ការងារ​ធ្ងន់​ហើយ​នៅពេល​ជួប​ជាមួយ​ក្រុម​សាធារណរដ្ឋ​អៀរ​ឡង់​ដែល​កំពុង​រង​សម្ពាធ​ពី​ក្រុម​អ្នកគាំទ្រ​ដែល​ចង់ឃើញ​ការរីកចម្រើន​នោះ​។​

​លទ្ធផល​ឈ្នះ​៣​ក្នុង​១០​ប្រកួត​និង​ចាញ់​៥​ប្រកួត​គឺ​មិនអាច​ទទួលយក​បានទេ​សម្រាប់​ក្រុម​វ៉េ​ល​។ ក្រុម​វ៉េ​លអាច​រក្សាបាន​ឃ្លី​ន​ស៊ីត​៣​លើក​ក្នុង​១០​ប្រកួត​ចុងក្រោយ ប៉ុន្តែ​ក្រុម​សាធារណរដ្ឋ អៀរ​ឡង់​ក៏​ធ្វើ​មិន​បានល្អ​ដូចគ្នា​ដែរ​។ ពួកគេ​អាច​ដណ្តើមបាន​ជ័យជម្នះ​១ ប្រកួត​ក្នុង​៨​ប្រកួត​និង​រក្សាបាន​ឃ្លី​ន​ស៊ីត​៤​លើក​ក្នុងចំណោម​១០​ប្រកួត​ចុងក្រោយ​។​

​ការរក្សាបាន​ឃ្លី​ន​ស៊ីត​អំឡុង​ប្រកួត​ជាមួយ​ក្រុម​ប៉ូឡូញ​កាលពី​ថ្ងៃ​សៅរ៍​គឺជា​ឃ្លី​ន​ស៊ីត​តែ​១​គត់​ក្នុង​៧​ប្រកួត​ចុងក្រោយ​។ ក្រុម​អៀរ​ឡង់​មិនទាន់​ឈ្នះ​នៅឡើយ​ទេ​ក្នុង​បី​ប្រកួត​ចុងក្រោយ ប៉ុន្តែ​ពួកគេ​ចាប់ផ្តើម​លេង​ល្អ​ជាង​មុន​។ ​ក្រុម​អៀរ​ឡង់​រក្សាបាន​ឃ្លី​ន​ស៊ីត​២​លើក​ក្នុង​៦​ប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី ស្របពេល​ពួកគេ​ដណ្តើមបាន​ជ័យជម្នះ​៣​លើក​ក្នុង​៨​ប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី​។​

​ក្រុម​វ៉េ​លខក​ខានមិនបាន​រក​គ្រាប់​បាល់​ទេ​ក្នុង​បី​ប្រកួត​ចំណោម​៤​ប្រកួត​ចុងក្រោយ​នៅក្រៅ​ទឹកដី ប៉ុន្តែ​ពួកគេ​រក្សាបាន​ឃ្លី​ន​ស៊ីត​៤​លើក​ក្នុងចំណោម​៦​ប្រកួត​ចុងក្រោយ​ក្រៅ​ទឹកដី​។​
​ ​
​ក្នុងជំនួប​៩​លើក​កន្លងមក​រវាង​ក្រុម​ទាំងពីរ ក្រុម​វ៉េ​ល​ឈ្នះ​ត្រឹម​១​លើក​ប៉ុណ្ណោះ ហើយ​ពួកគេ​ធ្លាប់​ស្មើ​បី​លើក​និង​អៀរ​ឡង់​ឈ្នះ​៣​លើក​ក្នុងចំណោម​៧​ប្រកួត​ចុងក្រោយ​។ ជំនួប​១៦​លើកចុងក្រោយ​ក្រុម​អឿរ​ឡង់​ដណ្តើមបាន​ជ័យជម្នះ​៦​លើក​ហើយ​ក្រុម​វ៉េ​ល​ឈ្នះ​២​លើក​៕ ​ប្រែ​សម្រួល​: ពិសិដ្ឋ
​ទស្សន​: Republic of Ireland 3-1 Wales

ទីតាំងផ្សាយពាណិជ្ជកម្ម