ក្រសួង​អប់រំ​មាន​យុទ្ធសាស្ត្រ​កំណែទម្រង់​ការអភិវឌ្ឍ​វិស័យ​អប់រំ​កាយ និង​កីឡា​ចំនួន​៥​ចំណុច​

2658
ចែករម្លែក
  • 9
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់ថា ក្រសួង​អប់រំ យុវជន និង​កីឡា មាន​យុទ្ធសាស្ត្រ​កំណែទម្រង់​ការអភិវឌ្ឍ​វិស័យ​អប់រំ​កាយ និង​កីឡា ចំនួន​៥​ចំណុច រួមមានៈ ១.​អភិវឌ្ឍ​ក្របខណ្ឌ​ច្បាប់ និង​គតិយុត្តិ ២.​អភិវឌ្ឍ​កីឡា​កម្រិត​ខ្ពស់ ៣.​ការអភិវឌ្ឍ​កីឡា​សម្រាប់​ទាំងអស់គ្នា ៤.​អភិវឌ្ឍ​វិស័យ​អប់រំ​កាយ និង​កីឡា នៅ​គ្រប់​គ្រឹះស្ថានសិក្សា និង​សហគមន៍ និង​៥.​អភិរក្ស និង​អភិវឌ្ឍ​កីឡា​គ្រប់​ប្រភេទ​។​

​ការ​ថ្លែង​បញ្ជាក់​នេះ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​១៦ ខែតុលា​នេះ​។​

​ដើម្បី​ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ​កំណែទម្រង់​ការអភិវឌ្ឍ​វិស័យ​អប់រំ​កាយ និង​កីឡា ព្រម ទាំង​អភិវឌ្ឍ​វិស័យ​កីឡា​ឆ្ពោះទៅ​ឆ្នាំ​២០២៣ លោ​កស សុខា បាន​សំណូមពរ​ទៅ​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តស្វាយរៀង ចំនួន​៩​ចំណុច ដូចជា​៖
១.​រៀបចំ និង​ពង្រឹង​ការអនុវត្ត​ផែនការ​សកម្មភាព​អប់រំ​កាយ និង​កីឡា​ប្រចាំឆ្នាំ​
២.​ពង្រឹង និង​ពង្រីក​ធនធានមនុស្ស​លើ​វិស័យ​អប់រំ​កាយ និង​កីឡា​
៣.​ស្នើសុំ​រៀបចំ​កញ្ចប់​ថវិកា​ប្រចាំឆ្នាំ សម្រាប់​អនុវិស័យ​អប់រំ​កាយ និង​កីឡា ឲ្យ​បាន​សមស្រប​
៤.​រៀបចំ​ផែនការ​ជួសជុល កែលម្អ​ទីលាន និង​បំពាក់​សម្ភារ​កីឡា សម្រាប់​ហាត់​ហក​វឹក​ហ្វឺ​ន និង​ប្រកួត​
៥.​ត្រួតពិនិត្យ​តាមដាន​អនុវត្ត​ការងារ​អប់រំ​កាយ​ក្នុង​ម៉ោង​សិក្សា និង​កីឡា​ក្រៅ​ម៉ោង​សិក្សា​
៦.​ពង្រឹង​ការរៀបចំ​កីឡា​ថ្នាក់​ខេត្ត ដើម្បី​ស្វែងរក​កីឡាករ​ល្អៗ និង​មាន​ទេពកោសល្យ​ចូលរួម​ការ​ប្ត​កួត​ថ្នាក់ជាតិ​
៧.​ចូលរួម​ប្រកួត​កីឡា​ថ្នាក់ជាតិ​
៨.​ត្រួតពិនិត្យ​តាមដាន និង​វាយតម្លៃ​ការហាត់ ក៏ដូចជា បង្ហាត់​អប់រំ​កាយ និង​កីឡា​
៩.​ធ្វើ​របាយការណ៍​ជូន​ក្រ​សូង​អប់រំ យុវជន និង​កីឡា ឲ្យ​បាន​ទៀងទាត់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម