អភិបាលខេត្ត​ស្វាយរៀង​ត្រួតពិនិត្យ​ពី​វឌ្ឍនភាព​នៃ​ការរៀបចំ​ពិធី​ប្រណាំងទូក​ឆ្នាំ​២០១៨ នៅ​ទន្លេ​វ៉ៃ​គោ ក្រុង​ស្វាយរៀង​

843
ចែករម្លែក

​ខេត្តស្វាយរៀង : ​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង នា​ព្រឹកថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨​នេះ បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​ការខិតខំ​អនុវត្ត​ការងារ​ពី​គ្រប់​សមាសភាព​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​កិច្ច​គាំទ្រ​ដល់​ដំណើរ ការ​រៀបចំ​ពិធី​ប្រណាំងទូក​ឆ្នាំ​២០១៨​នេះ ហើយ​ឯកឧត្ដម ក៏បាន​ណែនាំ​ដល់​អនុគណៈកម្មការ​ទាំ​ង​អស់​បន្ទាប់ ពី​កិច្ចប្រជុំ​នៅថ្ងៃនេះ ត្រូវ​បន្ត​សហការ​ចាត់ចែង និង​អនុវត្ត​តួនាទី​ភារកិច្ច​ដែលមាន​កំណត់​ក្នុង​សេចក្ដីសម្រេច​របស់​រដ្ឋ​បាល​ខេត្ត​ឲ្យ​ទទួលបាន​លទ្ធផល​ល្អ​ថែមទៀត ជាពិសេស​រាល់​កិច្ច​ការដែល​នៅ​សេសសល់​ឲ្យ​បាន​រួចរាល់​ជា​ស្ថាពរ​មុន​ពិធី​ប្រណាំងទូក​ផ្លូវការ​ចាប់ផ្ដើម ដើម្បី​ឲ្យ​ពិធី​ប្រណាំងទូក​ឆ្នាំនេះ ប្រព្រឹត្ត​ដោយ​រលូន និង​ទទួលបាន​លទ្ធផល​ជោគជ័យ​តាម​ការគ្រោងទុក ។

លោក អភិបាលខេត្ត​បាន​មាន​ប្រសា​ស​ន៏​ដូច្នេះ ​ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ពី​វឌ្ឍនភាព​នៃ​ការរៀបចំ​ពិធី​ប្រណាំងទូក​ឆ្នាំ​២០១៨ នៅ​ទន្លេ​វ៉ៃ​គោ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​ដែល​បាន​ប្រព្រឹត្តទៅ​នា​សាលប្រជុំ​ន​ន្ទីរ “​អគារ​ខ​” សាលាខេត្ត​ស្វាយរៀង ។ កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​អស់លោក​ជា​អភិបាលរង​ខេត្ត លោក លោកស្រី​នាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ អង្គភាព តំណាង​កងកម្លាំង​ទាំងបី អភិបាលក្រុង ស្រុក នាយក​ទីចាត់ការ ចំណុះ​សាលាខេត្ត ព្រមទាំង​អស់លោក លោកស្រី ដែលជា​សមាជិក សមាជិកា គណៈកម្មាការ អនុ គណៈកម្មការ​រៀប​ចំ​ពិធី​ប្រណាំងទូក សរុប​ចំនួន ៣៨​រូប ។​

​កិច្ចប្រជុំ​ក៏បាន​កំណត់​យក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨​ខាងមុខ សម្រាប់​ការ​ប្រារព្ធ​ពិធី​ប្រណាំងទូក​សាកល្បង ផងដែរ ។ ដូច្នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន មេត្តា​ចូលរួម​ទស្សនាការ​ប្រណាំងទូក​សាក​ល្បង​តាម​កាលបរិច្ឆេទ​ដូច​បាន​ជម្រាបជូន​ខាងលើ ឲ្យ​បាន​ច្រើន​កុះករ ៕B

ទីតាំងផ្សាយពាណិជ្ជកម្ម