រដ្ឋធម្មនុញ្ញ​ហុង​គ្រី​ទើប​កែ​ថ្មី​ចែងថា ការ​ដេក​តាម​ចិញ្ចើមថ្នល់​គឺជា​បទល្មើស​

834
ចែករម្លែក

​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ហុង​គ្រី​ឥឡូវនេះ​និយាយថា​ការ​ដេក​នៅតាម​ចិញ្ចើមផ្លូវ​គឺជា​បទឧក្រិដ្ឋ​។​

​មាត្រា​ថ្មី​ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ចន្ទ​ទី​១៥​តុលា​បាន​ហាមឃាត់ “​ការតាំង​ទីលំនៅ​នៅក្នុង​ទីសាធារណៈ​” ហើយ​ផ្តល់​សិទ្ធិអំណាច​ឱ្យ​ប៉ូលិស​លុបបំបាត់​អ្នក​ដេក​ពាសវាល​ពាសកាល​ចេញពី​ដងផ្លូវ​និង​រឹបអូស​យក​ទ្រព្យសម្បត្តិ​របស់​ពួកគេ​។​

​នៅក្រោម​វិសោធនកម្ម​មាត្រា​ទី ២២ នៃ​រដ្ឋធម្មនុញ្ញ​ដែល​បាន​កែប្រែ មនុស្ស​គ្មាន​ទីលំនៅ​ដែល​បដិសេធ​មិន​ទៅ​ទីជម្រក​នឹងត្រូវ​បង្ខំ​ឱ្យ​ចូលរួម​ក្នុង​កម្មវិធី​ការងារ​សាធារណៈ ដែល​ពួកគេ​អាច​ចៀសវាង​បាន​លុះត្រា​បង់ប្រាក់​ពិន័យ​។ ប្រសិនបើ​ពួកគេ​មិនមាន​លទ្ធភាព​បង់ប្រាក់​ពិន័យ នោះ​ពួកគេ​នឹង​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​។​

​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​លោក អា​តទី​ឡា ហ្វូ​ឡូ​ប បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ថា​ច្បាប់​នេះ “​បម្រើ​ផលប្រយោជន៍​សង្គម​ទាំងមូល​” ហើយ​ថា​មាន​កន្លែង​គ្រប់គ្រាន់​នៅតាម​ស្ថាប័ន​ដែល​ផ្តល់​ការថែទាំ​សម្រាប់​អ្នក​គ្មាន​ផ្ទះសម្បែង​។​

​ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​និយាយថា​ច្បាប់​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការបង្ក្រាប​ចុងក្រោយ​បំផុត​របស់​នាយករដ្ឋមន្ត្រី​ហុង​គ្រី​លោក វី​កទ័រ អ័​របា​ន ទៅលើ​ប្រជាជន​ដែល​ងាយ​រងគ្រោះ​បំផុត​របស់​ប្រទេស​៕ ដោយ៖ កញ្ញាដាលីស

ជន​គ្មាន​ផ្ទះសម្បែង​នឹងត្រូវ​ចាត់ទុកជា​ជនល្មើស

ទីតាំងផ្សាយពាណិជ្ជកម្ម