ចាប់​ឃ​ត់​ខ្លួន​ក្មេង​ទំនើង​៧​នាក់​ដ​ល់​បង្ក​កា​អុកឡុក​ដល់​សន្តិសុខ​សង្គម​

882
ចែករម្លែក

​ដោយ : ​ពស​/​ពោធិ៍សាត់ ៖ កម្លាំង​នគរបាល​ស្រុក​ក្រគរ​សហកា​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​អន្លង់ត្នោត​១៨​និង​៣៧​នាទី​ថ្ងៃទី​១៥ ​ខែតុលា ​ឆ្នាំ​២០១៨​ បាន​ចា​ប់ឃ​ត់​ខ្លួន​ក្មេង​ទំនើង​ចំនួន​៧​នាក់​ ខណៈ​ពួកគេ​បានធ្វើ​សកម្មភាព​ចាក់ធុងបាស់​រាំ​កណ្តាលផ្លូវ​កៅ​ស៊ួ​នៅ​ចំណុច​ជ្រលង​ស្ថិតក្នុង​ភូមិ​គល់​ទទឹង ​ឃុំ​អន្លង់ត្នោត​ហើយ​ចាប់ជំរិត​ទា​ប្រាក់​ពី​កម្មការិនី​ចេញពី​រោងចក្រ​យកលុយ​ទៅ​ទិញ​ស្រា​ផឹក​យ៉ាង​អាណាធិបតេយ្យ​។​

លោក​វរៈសេនីយឯក ​ឯម ​រុន ​អធិកា​នគរបាល​ស្រុក​ក្រគរ​បានអោយដឹងថា ​ក្មេង​ទំនើង​ទាំងនោះ​គឺមាន​អាយុ​ចន្លោះ​ចាប់ពី​១៦​ឆ្នាំ​ទៅដល់​២១​ឆ្នាំ​លោកឲ្យដឹងថា កា​ចាប់ខ្លួន​ក្មេង​ទំនើង​ទាំងនោះ​ធ្វើឡើង​តាម​បញ្ជា​លោក​អភិបាល​ខត្ត​ដោយមាន​ការសម្របសម្រួល​ពី​លោក​ព្រះរាជ​អ​ជ្ញា​អម​សាលាតំបូង​ខេត្ត​។​

​ប​ច្បុ​ន្ន​ក្មេង​ទំនើង​ទាំង​នោះបាន​ឃុំ​ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ​ ដើ​ប្បី​បំពេញ​និតិ​វិធី​តាមផ្លូវ​ច្បាប់​៕​B