​រថយន្ត​បើក​បុក​បុរស​ម្នាក់​កំពុង​ដើរ​ឆ្លងផ្លូវ​បណ្តាលឱ្យ​ស្លាប់​

716
ចែករម្លែក

​ដោយៈ​ចាន់ថន​/​ព្រៃវែងៈ​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​បាន​បើក​បុក​បុរស​ម្នាក់​ពេល​កំពុង​ដើរ​ឆ្លងផ្លូវ​បណ្តាលឱ្យ​ស្លាប់​ភា្ល​ម​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​មុខ​ហាង​ម៉ែក្មេក​ហេង​ហេង​ភូមិ​ស្វាយ​អ​ន្ទ​រ​ទី​១​ឃុំ​ស្វាយ​អ​ន្ទ​រ​ស្រុក​ស្វាយ​អ​ន្ទ​រ​ខេត្តព្រៃវែង​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០១៨​។​

ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ​ឆាយ ផានិត ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ ភូមិ​កណ្តាច់​ឃុំ​ចុង​អំពិល​ស្រុក​ក​ញ្ច្រៀ​ច​ខេត្តព្រៃវែង​បាន​ស្លាប់​នៅ​កន្លែង​។​រីឯ​រថយន្ត​បង្ក​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ស​ពាក់​ស្លាក​លេខ​កំពង់ធំ​3A.0988 អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​ក្រោយពេល​កើតហេតុ​។​

​ប្រភព​បាន​បន្តថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​នោះ​បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ។​លុះ​មកដល់​កន្លែងកើតហេតុ​គាប់​ជួន​និង​ជនរងគ្រោះ​កំពុង​ដើរ​ឆ្លងផ្លូវ​រថយន្ត​បាន​ជ្រុល​មក​បុក​ពេញទំហឹង​បណ្ដាល​ឲ្យ​ឈ្មោះ​ឆាយ​ផានិត​ស្លាប់​នៅ​កន្លែង​។

​ក្រោយ​កើតហេតុ​តៃកុង​រថយន្ត​បាន​រត់គេចខ្លួន​បាត់​ប​ន្ទា​ប់​មក​ទើប​សមត្ថកិច្ច​ចុះមក​វាស់វែង​និង​ប្រគល់​សព​ជូន​គ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​រីឯ​រថយន្ត​ត្រូវ​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយ​អ​ន្ទ​រ​ដើម្បី​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕S/​

​រថយន្ត​បើក​បុក​បុរស​ម្នាក់​កំពុង​ដើរ​ឆ្លងផ្លូវ​បណ្តាលឱ្យ​ស្លាប់​

ទីតាំងផ្សាយពាណិជ្ជកម្ម