សិក្ខាសាលា​ថ្នាក់​ស្តីពី​ការផ្គត់ផ្គង់​ទឹកស្អាត និង​លើក​កំពស់​អនាម​យ័​ជនបទ​ជំហាន​ទី​២ (២០១៩-២០២៣)

965
ចែករម្លែក

ដោយ​: ព​.​ស / ពោធិសាត់​: លោក ធី​ម សុធា​រ៉ា ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ ជនបទ តំណាង លោក អ៊ឹង គឹម​លាង អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​និង ជា​ប្រធាន​ក្រុមការងារ​បច្ចេកទេស​ទឹកស្អាត និង​លើកកម្ពស់​អនាម័យ​ជនបទ បាន​ដឹកនាំ​សិក្ខាសាលា​ស្តីពី​ការរៀបចំ​ផែនការ សកម្មភាព​ថ្នាក់​ខេត្ត​ក្នុងការ​ផ្គត់ផ្គង់​ទឹកស្អាត​និង​ការលើក កម្ពស់​អនាម័យ​ជនបទ​ជំហាន​២(២០១៩-២០២៣) នា​ព្រឹក ថ្ងៃ​អង្គារ​៧-៨​កើត​ខែអស្សុជ​ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២​ត្រូវ នឹង​ថ្ងៃទី​១៦-១៧​ខែតុលា​ឆ្នាំ​២០១៨​នៅ​សាលប្រជុំ​អគារ​រដ្ឋ បាល​សាលាខេត្ត​ពោធិ៍សាត់​ថ្មី​។​

​សិក្ខាសាលា​រយៈពេល​២​ថ្ងៃនេះ​មាន​អ្នកចូលរួម​៨០​នាក់​ជា សមាជិក​ក្រុមការងារ​បច្ចេកទេស អភិបាលរង​ស្រុក ក្រុង មេឃុំ ចៅសង្កាត់ ស្មៀន អង្គការ​ដៃគូ​និង​អាជីវករ​ផ្គត់ផ្គង់​សម្ភារៈ​ទឹក ស្អាត​និង​អនាម័យ​ក្នុង​ខេត្ត​។​

​លោក​ធឹ​មសុ​ធារ៉ា​ប្រធាន​មន្ទី​​រ​អភិវឌ្ឃន៍​ជនបទ​ខេត្ត​ថ្លែងថា​តាមរយៈ​សិក្ខាសាលា​នេះ​អស់លោក​ទាំ​អស់​កាន់តែ​យល់ច្បាស់​ថែមទៀត​អំពី​អនាម​យ័​និង​សុខភាព​ដូចជា​ការប្រើប្រាស់​ទឹកស្អាត ផិ​ក​ទឹក​ដាំ​ពុះ ការសំអាត​រាងកាយ​និង​លាងដៃ​ជាមួយ​សា​ប៊ួ​។​

​លោក​បន្តថា អ្នក​ដែល​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ ត្រូវយក​ចំណេះដឹង​ទាំងនេះ ទៅ​ផ្សព្វផ្សាយ​ដល់​ក្រុមគ្រួសារ​កូនចៅ និង​ប្រជាពលរដ្ឋ ក្នុង​សហគមន​ឲ្យ​ពួកគេ​បាន​យល់​ជ្រួតជ្រាប​កាន់តែច្បាស់​ថែមទៀត​៕

ទីតាំងផ្សាយពាណិជ្ជកម្ម