រយៈពេល​៨​ខែ ភ្ញៀវទេសចរ​អន្តរជាតិ​មក​កម្ពុ​ជាមាន​ចំនួន​ជិត​៤​លាន​នាក់​

1925
ចែករម្លែក

​ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: មន្ត្រី​ក្រសួងទេសចរណ៍​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៦​តុលា​នេះ​ថា រយៈ​ខែ​ឆ្នាំ​២០១៨​នេះ កម្ពុជា​ទទួល​ទេសចរ​អន្តរជាតិ​បាន ៣,៩​លាន​នាក់ កើន​បាន ១១,៧​ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៨ ក្នុង​រយៈពេល​ដូចគ្នា​។​

​ភ្ញៀវ​ចិន​បាន​នាំមុខគេ​គឺ​កើន​រហូតដល់ ៧២​ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៧ ក្នុង​រយៈពេល​ដូចគ្នា​។ ចំណែក​ទីផ្សារ​ទេ​ចរណ៍​ធំៗ​ទាំង​១០​ធ្លាប់​មក​កម្ពុជា មានការ​កើនឡើង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បែរជា​ឆ្នាំនេះ​មានការ​ថយចុះ​ទៅវិញ ដូចជា​៖ វៀតណាម ឡាវ ថៃ កូរ៉េ សហរដ្ឋ​អាម៉េរិក ជប៉ុន​ជាដើម​៘​

​មន្ត្រី​ទេសចរ​មួយរូប មិនបាន​បង្ហើប​ឲ្យ​ដឹង​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​អ្នកទេសចរ​ទាំងនេះ មានការ​ថយចុះ​នោះទេ​។ ក៏ប៉ុន្តែ​លោក​រដ្ឋមន្ត្រី ថោង ខុន ធ្លាប់បាន​ឲ្យ​ដឹងថា អ្នកទេសចរ​ដទៃ​ក្រៅពី​ចិន​មានការ​ធ្លាក់ចុះ ហើយ​លោក​បាន​ឲ្យ​មន្ត្រី​គ្រប់​ថ្នាក់​សិក្សា​ឡើងវិញ រក​មូលហេតុ​អំពី​ការធ្លាក់ចុះ​នេះ​។ ដូចជា​បញ្ហា VISA ឆ្លងកាត់​ច្រកព្រំដែន​។ បញ្ហា​យើង​អត់​មាន​ផលិតផល​ទេសចរណ៍​ថ្មីៗ ឲ្យ​គេ​មើល​កំសាន្ត ឬ​បញ្ហា​ការហោះហើរ​ត្រង់​ជាដើម​៘ តែ​ផ្លូវអាកាស​ត្រូវបាន​គេ​រាយការណ៍​ថា ទេសចរ​មក​ច្រើនជាង​ផ្លូវទឹក និង​ផ្លូវគោក កើន​រហូតដល់​ទៅ​២៣​ភាគរយ​។ ផ្លូវទឹក​និង​ផ្លូវគោក​ក៏​ភ្ញៀវ​ថយចុះ​ក្នុងការ​ឆ្លងកាត់​ដែរ បើ​ធៀប​ទៅនឹង​ឆ្នាំទៅ​មិញ​។ ឆ្នាំ​២០១៨​នេះ ក្រសួង​សន្យាថា នឹង​ទទួល​ទេចរ​អន្តរជាតិ​អោយបាន​៦,២​លាន​នាក់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម