របួស​១១​នាក់ រថយន្ត​២​គ្រឿង​បុក​គ្នា នៅ​ស្រុក​កៀនស្វាយ​

1246
ចែករម្លែក

ដោយ​: ឆាយា​នាថ / កណ្ដាល​: មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ដ​និង​រថយន្ដបុក​គ្នា បណ្ដាល​ឲ្យ​មនុស្ស​១១​នាក់​រងរបួស​ធ្ងន់​ស្រាល ដែល​ហេតុការណ៍​កើតឡើង នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​និង​៥០​នាទី​ព្រឹក លើផ្លូវ​ជាតិ​លេខ​១ ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៥-៣៦ ភូមិ​ជ័យ​ឧ​ត្ត​ម ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ​។

​នគរបាល​ស្រុក​កៀនស្វាយ បញ្ជាក់ថា ករណីនេះ​បង្កឡើង​ដោយ​រថយន្ត ម៉ាក SSANG YONG ISTANA ពណ៌​បៃតងចាស់​ប្រភេទ​ដឹក​អ្នកដំណើរ​ធុន​តូច ពាក់​ស្លាក​លេខ ភ្នំពេញ 2M-7680 បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ បើក​ដឹក​អ្នកដំណើរ​មាន​ទិសដៅ​ពី​អ្នក​លឿង​ទៅ​ភ្នំពេញ​។ ពេល​បើក​មកដល់​កន្លែង​កើតហេតុ បាន​បើក​ជែង​រថយន្ត​ធុន​ធំ​ទៅបុក​ជាមួយ​រថយន្ត ម៉ាក KIA FRONTIER ពណ៌​ស ប្រភេទ​ដឹកទំនិញ​ធុន​តូច ពាក់​ស្លាក​លេខ ភ្នំពេញ 2AU-7202 បើកបរ​ដោយ​ឈ្មោះ ថៃ ចាន់ធូ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ ភូមិ​បា​ជ័យ ឃុំ​ណ្តា​ន់ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ។​

​អ្នករងគ្រោះ​មាន ៖
១/ ឈ្មោះ ថៃ ចាន់ធូ អ្នកបើកបរ​រថយន្ត​របួសស្រាល​(​កាល់ម៉ែត​)
២/ ឈ្មោះ អូ​ច ស​ម្ប​តិ្ត ភេទ​ស្រី អាយុ ២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ភ្នំ​សំពៅ​លិច ឃុំ សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង​របួស​ធ្ងន់​(​បាក់ដង​កាំបិត​ឆ្វេង​)(​កាល់់ម៉ែត​)​។​
៣/ ឈ្មោះ សាន់ ធា ភេទ​ស្រី អាយុ ៤៤​ឆ្នាំ មាន​ទីលំនៅ ភូមិ ទ្រាំង ឃុំ​ព្រៃ​ពោន ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង របួសធ្ងន់​(​បាក់​ស្មង​ជើងឆ្វេង​)(​កាល់ម៉ែត​)​។​
៤/ ឈ្មោះ​អ៊ូ ពៅ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទ្រាំង ឃុំ​ព្រៃ​ពោន ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង របួសធ្ងន់​(​បាក់​ដើមដៃ​ស្តាំ​)(​កាល់ម៉ែត​)​។​
៥/ ឈ្មោះ គង សំណាង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ ភូមិ​ជាងដែក ឃុំ​ជាងដែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង របួសស្រាល នៅ​ពេទ្យ​បង្អែក​ស្រុក​កៀនស្វាយ ។​
៦/ ឈ្មោះ សាន ពិសិដ្ឋ ភេទ​ប្រុស អាយុ ៣​ឆ្នាំ ខេត្តព្រៃវែង របួសស្រាល (​គន្ធបុប្ផា​)
៧/ ឈ្មោះ អ៊ិ​ច សា​វ៉េ​ត ភេទ ស្រី អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ ខេត្តព្រៃវែង បាក់​ស្មងជើង​ស្តាំ (​ពេទ្យ​កេតុមាលា​) ។​
៨/ ឈ្មោះ​រ៉េត អេ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ខេត្តព្រៃវែង របួសស្រាល នៅ​ពេទ្យ​មណ្ឌល​សុខភាព​បន្ទាយដែក​។​
៩/ ឈ្មោះ​សេក សេន ភេទ​ប្រុស ៣៨​ឆ្នាំ មាន​ទីលំនៅ​ខេត្តព្រៃវែង របួសធ្ងន់ បាក់​ស្មង​ជើងឆ្វេង (​ពេទ្យ​កេតុមាលា​) ។​
១០/ ឈ្មោះ ថា​ន លក្ខិណា ភេទ​ស្រី អាយុ ១០​ឆ្នាំ ទីលំនៅ​ខេត្តព្រៃវែង របួសធ្ងន់ (​គន្ធបុប្ផា​) ។​
១១/ ឈ្មោះ នាង វណ្ណា ភេទ​ស្រី អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ ខេត្តព្រៃវែង របួសស្រាល នៅ​មណ្ឌល​សុខភាព​បន្ទាយដែក​។​

​រថយន្ត​ទាំងពីរ​ត្រូវបាន​យកមក​រក្សាទុក ជា​ភស្តុតាង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​។ ករណីនេះ​បង្កឡើង​ដោយ​អ្នកបើករថយន្ត Ssang Yong ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន​បើក​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម