​ជិះ​ម៉ូតូឌុប​គ្នា​រេ​ចង្កូត​ចូល​ទៅបុក​រថយន្ត​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​

795
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នា​ក់បាន​ស្លាប់ ពេលដែល​រថយន្ត​គ្លីនិក​សុធា​រិ​ទ្ធ​បែក​ចាន កំពុង​ដឹកបញ្ជូន​តាមផ្លូវ​ទៅ​គ្លីនិក​របស់ខ្លួន​។​ចំណែក​ម្នាក់ទៀត​រងរ​បួស​ធ្ងន់ ក្រោយពី​ជនរងគ្រោះ​ទាំង​២​នាក់​ខាងលើ​ជិះ​ម៉ូតូឌុប​គ្នា រេ​ចង្កូត​ចូលទៅ​បំណែក​ផ្លូវ​ម្ខាង បុក​រថយន្ត​ដឹក​សិស្ស​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ផ្លូវ​បេតុង​ក្នុង ភូមិ​ត្រពាំង​អញ្ចាញ​ចាស់ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨​។​

​ភាគី​ខាង​រថយន្ត ម៉ាក​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-1247 ជា​រថយន្ត​ដឹក​សិស្ស  ។ ចំណែក​ភាគី​ខាង​ម៉ូតូ ម៉ាក​ហុងដា សេ​១២៥ សេរី​២០០៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1M-0483 ជិះ​ដោយ​បុរស​គ្នា​២​នាក់ ។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ជនរងគ្រោះ​ទាំង​២​នាក់ ជិះ​ម៉ូតូឌុប​គ្នា​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​បេតុង ពី​លិចទៅ​កើត លុះដល់​ចំណុច​ខាងលើ មិនដឹងថា​ស្រវឹង ឬ​ងងឹតមុខ​យ៉ាងណា​នោះទេ ម៉ូតូ​បាន​រេ​ចង្កូត​ទៅ​បំណែក​ផ្លូវ​ម្ខាង ជ្រុល​ទៅបុក​ចូល​ពីមុខ​រថយន្ត បណ្តាល​ឲ្យ​ដួល​បោក​រងរបួស​ធ្ងន់​ទាំង​២​នាក់ ។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ទៅដល់​កន្លែងកើតហេតុ​ទាក់ទង​ឡានពេទ្យ​គ្លីនិក​ឯកជន សុធា រិ​ទ្ធ បែក​ចាន​មក​ដឹកយក​ជនរងគ្រោះ​២​នាក់​យកចេញ​ទៅ​ទើបបាន​ពាក់កណ្តាល​ជនរងគ្រោះ​ម្នាក់​បាន​ស្លាប់​។​ដោយឡែក​សម្ភារៈ​វត្ថុតាង​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​វាស់វែង​រួច​យកទៅ​រក្សាទុក​នៅ​ការ​យា​ល័យ​ចរាចរណ៍​ជើងគោក​ក្រុងភ្នំពេញ រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ ៕S/​

 

ទីតាំងផ្សាយពាណិជ្ជកម្ម