​រថយន្តបុក​ជាមួយ​រថយន្ត​ពេញទំហឹង​របួសធ្ងន់​ស្រាល​ច្រើន​នាក់​

721
ចែករម្លែក

ដោយៈ​ចាន់តូ​/​កណ្តាលៈ​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថ​យន្ត​និង​រថយន្ត​បណ្តាល​ឲ្យ​មាន​មនុស្ស​ប្រុស​ស្រី​ជាច្រើន​នាក់​រងរបួស​ធ្ងន់​ស្រាល​។​ការបង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ស្ថិតក្នុង​ភូមិ​សំរោង​ធំ​ឃុំ​សំរោង​ធំ​ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០១៨ ។

សាក្សី​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​បើករថយន្ត​ដែល​ពាក់​ស្លាក​លេខ​ភ្នំពេញ​2M-7680​បាន​បើក​ចេញពី​អ្នក​លឿង​បម្រុង​មក​ភ្នំពេញ​តាម​បណ្តាល​ផ្លូវជាតិ​លេខ ១​។​ក៏បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឲ្យ​មាន​មនុស្ស​រងរបួស​ទៅដល់​៩​នាក់​។​រថយន្ត​បាន​បុក​គ្នា​ជាមួយនឹង​រថយន្ត​ដែល​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AU7202​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុងទិសដៅ​ពី​ភ្នំពេញ​ទៅ​អ្នក​លឿង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ដូចគ្នា​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក​និង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​វាស់វែង​យុវជន​ទាំងពីរ​យកទៅ​រក្សាទុក​រង់ចាំ​ការដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕S/

រថយន្តបុក​ជាមួយ​រថយន្ត​ពេញទំហឹង​របួសធ្ងន់​ស្រាល​ច្រើន​នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម