កម្លាំង​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រួម​ថ្នាំញៀន​មួយកញ្ចប់​ថង់​តូច​

1055
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចាក់អង្រែលើ ធ្វើការ​ឃាត់ខ្លួន​យកមក​សាកសួរ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន កាល​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០១៨ នៅ​ចំណុច​វាល​ខ្សាច់ ផ្លូវ​៦០​ម៉ែត្រ ក្រុមទី​៨ ភូមិ ព្រែក​តា​គង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ អៀម ពុទ្ធា ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅ​ផ្ទះជួល ផ្លូវ លំ សង្កាត់ ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ ។ វត្ថុតាង​ដកហូត​បានរួម​មាន​៖ ក្រាម​ពណ៌​ស​ថ្លា (​សង្ស័យ​ជា​សារធាតុ​គ្រឿងញៀន​) ចំនួន​មួយកញ្ចប់​ថង់​តូច ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ រួម​វត្ថុតាង​សមត្ថកិច្ច​ប៉ុស្ដិ៍​ចាក់អង្រែលើ ធ្វើការ​សាកសួរ​រួច​កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ត​ចាត់​តាម​នីតិវិធី​ច្បាប់​បន្ត​៕

ទីតាំងផ្សាយពាណិជ្ជកម្ម