ផ្ទុះអាវុធ​ផ្អើល​ពលរដ្ឋ​ទាំងយប់​ស្ត្រី​២​នាក់​ដួលសន្លប់​ស្ដូក​

841
ចែករម្លែក

​​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​មាន​ហេតុការណ៍​ផ្ទុះអាវុធ​ចំនួន​៦​គ្រាប់​បណ្តាលឱ្យ​ស្ត្រី​២​នាក់​តក់ស្លុត​ដួលសន្លប់​បាត់ស្មារតី​បន្ទាប់ពី​ឮស្នូរ​គ្រាប់កាំភ្លើង​។​បង្ក​ការភ្ញាក់ផ្អើល​នេះ​នៅ​ភូមិ​ព្រែក​ល្ពៅ​នៅ​ទល់មុខ​វិហារ​អ៊ីស្លាម​សង្កាត់​ព្រែកប្រា​ខណ្ឌ​ច្បា​អំពៅ​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០១៨​។​

​ប្រភព​បានឱ្យដឹងថា​មុនពេល​កើតហេតុ​ស្ត្រី​ម្នាក់​និង​បុរស​ម្នាក់​កំពុង​អង្គុយ​ហូបបាយ​ស្រាប់​តែមាន​ជន​ស្លៀកពាក់​ស៊ីវិល​និង​ស្លៀកពាក់​ឯកសណ្ឋាន​មួយក្រុម​បាន​សម្រុក​ចូលមក​ចាប់​ស្ត្រី​ម្នាក់​និង​បុរស​ម្នាក់​ដែល​កំពុងតែ​ហូបបាយ​។​សកម្មភាព​ទាំង​កំរោល​នោះ​ដោយ​មិនបាន​សួររក​ហេតុផល​អ្វី​ទាំងអស់​។​

​ប្រភព​បាន​ដដែល​បាន​បន្តថា​ភ្លាមៗ​នោះ​ប្រជាពលរដ្ឋ​មួយ​ភូមិ​បាន​ប្រាប់ថា​ស្ត្រី​និង​បុរស​ដែល​ចាប់​នោះ​គាត់​មិនបាន​ធ្វើ​អ្វី​ខុស​ទេ​ហេតុអ្វី​បានជា​ចាប់គាត់​?​តែ​កម្លាំង​ស៊ីវិល​និង​ឯកសណ្ឋាន​មិន​ព្រមស្តាប់​ហេតុផល​នោះទេ​។​ប្រជាពលរដ្ឋ​ឃើញ​ដូច្នោះ​បាន​ជួយ​ចាប់​ប្រទាញប្រទង់​គ្នា​។​ស្រាប់តែ​ឮ​សំឡេង​ផ្ទុះ​គ្រាប់កាំភ្លើង​ចំនួន​៦​គ្រាប់​បង្ក​ការ​ភ្ងា​ក់​ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​។​

​ស្ត្រី​ម្នាក់​បាន​បញ្ជាក់ថា​ខ្ញុំ​ស្គាល់​ស្ត្រី​និង​បុរស​ដែល​គេ​សម្រុក​មក​ចាប់​នោះ​ច្បាស់​ណាស់​គាត់​មាន​ជីវភាព​ក្រីក្រ​គាត់​ប្រកបមុខរបរ​ស្ទូចត្រី​គាត់​ជាម​នុស្ស​ល្អ​មិនបាន​រកស៊ី​លក់​គ្រឿងញៀន​ដូច​គេ​ចោទ​នោះទេ​។​​ប្រភព​ដដែល​បាន​បន្តថា​មុនពេល​កើតហេតុ​មាន​ស្រី្ត​ជនជាតិ​វៀតណាម​ម្នាក់​បាន​នាំ​កម្លាំង​១​ក្រុម​ស្លៀកពាក់​ស៊ីវិល​និង​ឯកសណ្ឋាន​ពាក់មួក​ការពារ​សុវត្ថិភាព​និង​ពាក់​ម៉ាស់​។​ក្នុងនោះ​មាន​ទាំង​ម៉ូតូ​និង​រថយន្ត​ប្រដាប់​ដោយ​កាំភ្លើង​ក៏​ចោទប្រកាន់​ទៅលើ​ស្ត្រី​ម្នាក់​បុរស​ម្នាក់​ដែល​គ្នា​មិន​ដឹងអី​សោះ​ថា​គ្នា​រកស៊ី​លក់​គ្រឿងញៀន​។​

​បន្ទាប់មក​ក៏​ចាប់​វៃ​ខ្នោះ​ហើយ​បាន​ស្រែក​គំរាម​ថាបើ​អ្នកណា​មិន​ស្តាប់​និង​ត្រូវ​ចាប់ខ្លួន​ទាំងអស់​។​
​ប្រភព​ដដែល​បាន​បន្តទៀតថា​រឿងនេះ​មិនមែន​មានតែ​ម្តងនេះ​ទេ​គឺមាន​អ្នក​មក​គៀបស៊ី​ដោយ​ប្រើល្បិច​ចាប់​ប្រជាពលរដ្ឋ​ដែល​មិន​ដឹងអី​ហើយ​ឱ្យ​រកលុយ​រាប់ពាន់​ដុល្លារ​ទៅ​ដោះដូរ​ជា​ថ្នូរ​ដើម្បី​រួចខ្លួន​ពី​ការជាប់​ពន្ធ​ធនាគា​។​

​ក្រោយពី​ផ្ទុះអាវុធ​ចំនួន​៦​គ្រាប់​រួចហើយ​កម្លាំង​សមត្ថកិច្ច​ដែល​ស្លៀកពាក់​ស៊ីវិល​និង​ឯកសណ្ឋាន​នោះ​ក៏​ប្រញាប់ប្រញាល់​ជិះ​ម៉ូតូ​និង​រថយន្ត​គេចខ្លួន​បាត់អស់​បន្សល់​តែ​សំបក​គ្រាប់​ដែល​សមត្ថកិច្ច​រកឃើញ​តែ​ពីរ​គ្រាប់​នៅ​កន្លែងកើតហេតុ​។​សមត្ថ​កិ​ច​មូលដ្ឋាន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ក៏​មិនដឹងថា​កម្លាំង​ដែល​ចុះមក​នោះ​នៅ​ពី​ខាង​ណា​ទេ​ព្រោះ​គេ​ចុះមក​ស្ងាត់ៗ​ហើយ​មិនបាន​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​ឡើយ​។​

​សូមបញ្ជាក់​ពេល​ដែលមាន​សម្លេង​ផ្ទុះអាវុធ​ចំនួន​៦​គ្រាប់​នោះ​ក៏មាន​ស្ត្រី​ខ្មែរ​អ៊ីស្លាម​២​នាក់​បាន​តក់ស្លុត​នឹង​សំឡេង​កាំភ្លើង​ក៏​ដួលសន្លប់​ស្តូកស្តឹង​ត្រូវបាន​ក្រុមគ្រួសារ​ហៅ​រថយន្ត​សង្គ្រោះបន្ទាន់​ដឹក​យកទៅ​សង្គ្រោះ​នៅឯ​មន្ទី​ពេទ្យ​ម្នាក់​និង​ម្នាក់ទៀត​បានដឹងខ្លួន​ឡើងវិញ​។​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ព្រែក​ល្ពៅ​សង្កាត់​ព្រែកប្រា​ខណ្ឌ​ច្បា​អំពៅ​បាន​ស្នើសុំ​ដល់​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​មេត្តាជួយ​រក​យុត្តិធម៌​ជូន​ពួកគាត់​ផង​។​

ព្រោះថា​កន្លងមក​ពួកគាត់​ជា​ជនរងគ្រោះ​ដោយសារ​តែមាន​មន្ត្រី​ប៉ូលីស​មួយចំនួន​តូច​បាន​ប្រើ​គ្រប់​ល្បិច​ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សមត្ថកិច្ច​ចុះ​បំពេញការងារ​ត្រឹមត្រូវ​ដ៏ទៃទៀត​៕S

ផ្ទុះអាវុធ​ផ្អើល​ពលរដ្ឋ​ទាំងយប់​ស្ត្រី​២​នាក់​ដួលសន្លប់​ស្ដូក​

ទីតាំងផ្សាយពាណិជ្ជកម្ម