អាមេរិក​និយាយថា អា​រ៉ា​ប៊ី​សា​អូឌីត​សន្យា​ឱ្យមាន​គណនេយ្យភាព ប៉ុន្តែ​បដិសេធថា​មិនបាន​ដឹង​រឿង​អ្វី​អំពី​អ្នកកាសែត​បាត់​ខ្លួន​នោះទេ​

903
ចែករម្លែក

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​លោក ម៉ៃ ផ​ម​ផេ​វ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៦​តុលា​ថា អា​រ៉ា​ប៊ី​សា​អូឌីត​បាន​សន្យា​ធានាឱ្យមាន​ការស៊ើបអង្កេត​ហ្មត់ចត់​និង​គណនេយ្យភាព​ជុំវិញ​អ្នកកាសែត​បាត់​ខ្លួន​ម្នាក់ ប៉ុន្តែ​បាន​បដិសេធថា​ប្រទេស​ខ្លួន​មិនបាន​សម្លាប់​គាត់​ទេ ខណៈដែល​លោក​ធ្វើ​ទស្សនកិច្ច​គាំទ្រ​ទៅកាន់​ប្រទេស​សម្ព័ន្ធមិត្ត​ដែល​កំពុង​រង​ការរិះគន់​។​

​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​បញ្ជូន​លោក​ផ​ម​ផេ​វ​ទៅធ្វើ​បេសកកម្ម​បន្ទាន់​នៅ​ទីក្រុង​រី​យ៉ា​ត​ដើម្បី​សម្រាល​វិបត្តិ​ជុំវិញ​ការ​លោក ចា​ម៉ា​ល់ ខា​សូក​ជី (Jamal Khashoggi) ដែលជា​មនុស្ស​ខាងក្នុង​ប្រែ​ទៅជា​អ្នក​រិះគន់​រាជានិយម​អភិរក្ស ដែល​គេ​ប្រទះឃើញ​ចុងក្រោយ​កាលពី​ថ្ងៃទី ២ ខែតុលា​នៅពេល​លោក​បាន​ចូលទៅ​កាន់​ស្ថាន​កុងស៊ុល​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ដើម្បី​ធ្វើលិខិត​រៀបការ​។​

​បន្ទាប់ពី​បញ្ចប់​កិច្ចចរចា​ពេញ​មួយថ្ងៃ សេចក្តីថ្លែងការណ៍​ពី​លោក​ផ​ម​ផេ​វ និង​ធ្វី​ត (Tweet) មួយ​ដោយ​ត្រាំ​បាន​និយាយថា​មេដឹកនាំ​អារ៉ាប៊ីសាអ៊ូឌីត​បាន​បដិសេធ​យ៉ាងខ្លាំង​ចំពោះ​ការដឹង​រឿងរ៉ាវ​អំពី​អ្វីដែល​បាន​កើតឡើង​នៅក្នុង​ស្ថាន​កុងស៊ុល ដោយ​មិន​បដិសេធ​ទាំងស្រុង​ថា ឧបទ្ទវ​ហេតុនេះ​ពិតជា​បាន​កើតឡើង​នោះទេ​។​

​ក្រុមមន្ត្រី​នៅ​ប្រទេស​តួ​ក​គី កន្លែង​ដែល​លោក​ផ​ម​ផេ​វ​នឹង​ឆ្ពោះ​ដំណើរ​នៅ​ថ្ងៃ​ពុធ​នេះ​បាន​និយាយថា អា​រ៉ា​ប៊ី​សា​អូឌីត​បានសម្លាប់​លោក​ខា​សូក​ជី នៅក្នុង​ស្ថាន​កុងស៊ុល​។ អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ទទូច​ដោយ​គ្មាន​ភស្តុតាង​ថា លោក​ខា​សូក​ជី​បាន​ចាក​ចេញពី​ស្ថាន​កុងស៊ុល​វិញ​ដោយ​សេរី​៕ ដោយ៖ កញ្ញាដាលីស

លោក​ផ​ម​ផេ​វ (​ឆ្វេង​) ចូលគាល់​ស្តេច​អា​រ៉ា​ប៊ី​សា​អូឌីត សាល់​ម៉ាន់ កាលពី​ថ្ងៃ​អង្គារ នៅ​ទីក្រុង​រី​យ៉ា​ត

ទីតាំងផ្សាយពាណិជ្ជកម្ម