កាណាដា​បាន​ក្លាយជា​ប្រទេស​ទី​២​ដែល​ធ្វើឱ្យ​ស្របច្បាប់​កញ្ឆា​សម្រាប់​ជក់​កម្សាន្ត​អារម្មណ៍​

1187
ចែករម្លែក
  • 7
    Shares

​កញ្ឆា​សម្រាប់​ជក់​កម្សាន្ត​អារម្មណ៍​ស្របច្បាប់​ដំបូង​គេ​នៅ​កាណាដា​ត្រូវបាន​ទិញ​កាលពី​ពាក់កណ្តាល​អា​ធ្រា​ត្រ​ឆ្លង​ចូល​ថ្ងៃ​ពុធ​ទី​១៧​តុលា​នៅលើ​កោះ ញូ​វ​ហ្វោ​ន​លែ​ន (Newfoundland) ភាគ​ខាងកើត​ប្រទេស ស្របពេល​ដែល​មនុ​ស្សរា​ប់​រយ​នាក់​តម្រង់​ជួរ​គ្នា​ចាំ​ទិញ​។​

​កាណាដា​បាន​ក្លាយជា​ប្រទេស​ទី ២ បន្ទាប់ពី​អ៊ុយ​រូ​ហ្គា​យ ដែល​ធ្វើឱ្យ​ស្របច្បាប់​នូវ​ការកាន់កាប់​និង​ប្រើប្រាស់​កញ្ឆា​សម្រាប់​កម្សាន្ត​អារម្មណ៍​។​

​កញ្ឆា​វេជ្ជសាស្ត្រ​ត្រូវបាន​ក្លាយជា​ស្របច្បាប់​នៅក្នុង​ប្រទេស​នេះ​ចាប់តាំងពី​ឆ្នាំ ២០០១​។​

​ប៉ុន្តែ​ការព្រួយបារម្ភ​នៅតែមាន រួមទាំង​ការបារម្ភ​អំពី​ការត្រៀមខ្លួន​សម្រាប់​កង​កម្លាំង​ប៉ូលិស​ដើម្បី​បង្ក្រាប​ការបើកបរ​ជាមួយនឹង​ការ​ស្រវឹង​គ្រឿងញៀន​។​

​លោក អៀន ផៅ​វើ ជា​អ្នក​ឈរ​ចាំ​ទិញ​កញ្ឆា​ម្នា​ក់បាន​និយាយថា “​វា​គឺជា​ក្តី​សុបិន​របស់ខ្ញុំ​ដើម្បី​ក្លាយជា​មនុស្ស​ទីមួយ​ដែល​ទិញ​កញ្ឆា​ស្របច្បាប់​ដំបូង​គេ​នៅ​កាណាដា ហើយ​នៅ​ទីបំផុត​ខ្ញុំ​បាន​ក្លាយជា​មនុស្ស​ទី​១​នោះ​ហើយ​”៕ ដោយ៖ កញ្ញាដាលីស

មនុស្ស​រាប់រយ​នាក់​តម្រង់​ជួរ​ចាំ​ទិញ​កញ្ឆា​នៅ​កាណាដា

ទីតាំងផ្សាយពាណិជ្ជកម្ម