​នារី​ម្នាក់​ត្រូវ​ចោរឆក់​ការ​បូ​ប​បណ្តាលឱ្យ​ដួល​របួសធ្ងន់​នៅ​ស្ទឹងមានជ័យ​

865
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​ជនសង្ស័យ​មាន​គ្នា​២​នាក់​បាន​ឆក់​ការ​បូ​ប​ពី​នារី​ម្នាក់​បណ្តាលឱ្យ​ដួល​រងរបួស​ធ្ងន់​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ជនសង្ស័យ​គេចខ្លួនបាត់​។​ករណីនេះ​បានកើត​ឡើង​នៅ​ចំណុច​មុខ​វត្ត​ស្ទឹងមានជ័យ​តាម​បណ្តោយ​ផ្លូវ​មុន្នី​រ៉េត​(២១៧)​សង្កាត់​ស្ទឹងមានជ័យ​ទី​១​ខណ្ឌមានជ័យ​កាលពី​វេលា​ម៉ោ​៣​ទាបភ្លឺ​ថ្ងៃទី​១៧​ខែតុលា​ឆ្នាំ​២០១៨ ។​

​សាក្សី​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​បានឃើញ​នារី​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ធូ​ដេ​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំ​ព​ញ​1CT7407​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​មុន្នី​រ៉េត​(២១៧)​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។​ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ជនសង្ស័យ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​មកពី​ក្រោយ​ឆក់​កាបូប​បានសម្រេច​បណ្តាលឱ្យ​នារី​រងគ្រោះ​ដួល​អូស​ម៉ូតូ​ជាង​១០​ម៉ែត្រ​រងរបួស​ធ្ងន់​។

​ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​ចំណែក​ម៉ូតូ​ត្រូវបាន​សមត្ថ​កិ​ច្ចមកយ​ក​ទៅ​រក្សាទុក​រង់ចាំ​បងប្អូន​មក​យក​វិញ​៕S/​

​នារី​ម្នាក់​ត្រូវ​ចោរឆក់​ការ​បូ​ប​បណ្តាលឱ្យ​ដួល​របួសធ្ងន់​នៅ​ស្ទឹងមានជ័យ​

ទីតាំងផ្សាយពាណិជ្ជកម្ម