៧​នាក់​ស្លាប់​និង​ជិត​៨០​នាក់​រងរបួស​នៅក្នុង​គ្រោះថ្នាក់​រថភ្លើង​រត់​ធ្លាក់​ផ្លូវ​នៅ​ប្រទេស​ម៉ា​រ៉ុ​ក​

2899
ចែករម្លែក

យ៉ាងហោចណាស់មនុស្ស៧នាក់បានស្លាប់និងជិត ៨០នាក់បានរងរបួសបន្ទាប់ពីរថភ្លើងមួយដែលធ្វើដំណើរទៅកាន់ទីក្រុងរ៉ាបា ប្រទេសម៉ារ៉ុក បានរត់ធ្លាក់ផ្លូវកាលពីថ្ងៃអង្គារទី១៦តុលា។

រថភ្លើងនេះ បានរត់ធ្លាក់ផ្លូវនៅពាក់កណ្តាលផ្លូវរវាទីក្រុងរ៉ាបានិងទីក្រុងកេនីត្រា។

ក្រុមបុគ្គលិកសង្គ្រោះបន្ទាន់បានប្រញាប់ប្រញាល់យកអ្នករងរបួសទៅកាន់មន្ទីរពេទ្យ ខណៈដែលក្រុមអ្នកសង្គ្រោះព្យាយាមរកជនរងគ្រោះផេ្សងៗទៀត។

ក្រុមអាជ្ញាធរបានចាប់ផ្តើម​ធ្វើការស៊ើបអង្កេតថាហេតុអ្វីបានជារថភ្លើងនេះ បានរត់ធ្លាក់ចេញពីផ្លូវរបស់វានោះ៕ដោយ៖សុខា

ទីតាំងផ្សាយពាណិជ្ជកម្ម