ជិះ​ម៉ូតូឌុប​គ្នា​បីនាក់​ទៅបុក​រថយន្ត​នីសា​ន់​បែក​កង់​ពីក្រោយ​ស្លាប់​ម្នាក៎​របួសធ្ងន់​២​នាក់

806
ចែករម្លែក

ដោយ : ​គ្រញូង​/​បាត់ដំបង ៖ ​យុវជន​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង​និង​ពីរ​នាក់​ រួម​ដំណើរ​ជាមួយ​រងរបួស​ធ្ងន់​ដោយ​​ជិះ​ម៉ូតូ​ដឹក​គ្នា​ពេលយប់​មិន​ពាក់មួក​សុវត្ថិភាព​​ទៅបុក​គូទ​រថយន្ត​នីសា​ន់​ធុន​ធំ​ ដែល​ឈប់​ប្តូ​រកង់​មិនមាន​ដាក់​ភ្លើង​សញ្ញា​។ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​យប់​​ថ្ងៃទី​១៦ ​ខែតុលា​ ឆ្នាំ​២០១៨​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ត្រង់ចំណុច​ក្រុមទី​១០ ​ភូមិ​ស្វាយជ្រុំ ឃុំ​ជ្រៃ ស្រុក​ថ្មគោល​ចន្លោះ​គីឡូ​​ម៉ែត្រ​លេខ​២៩៩-៣០០ ។​

លោក​វរសេនីយ៍ឯក ​ផង់ សុភាព ​អធិការនគរបាល​ស្រុក​ថ្មគោល​បាន​ឲ្យ​ដឹងថា ​យុ​វជន​​ដែល​ស្លាប់នៅនឹង​កន្លែង​មានឈ្មោះ​សារិន ទិន​ឡោះ ភេទ​ប្រុស​អាយុ​២២​ឆ្នាំ ​នៅ​ភូមិ​និង​ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល​ មិន​ពាក់មួក​សុវត្ថិភាព ។​ ចំណែក​អ្នករបួសធ្ងន់​ពីរ​នាក៎​មានឈ្មោះ យឿន ម៉ុ​ន​ថៃ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​រស់នៅ​ភូមិ ឃុំ​ជាមួយ​​គ្នា គ្មាន​មួក​និង​ឈ្មោះ​តែម តា ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​រស់នៅ​ភូមិ ឃុំ​ជាមួយគ្នា គ្មាន​មួក ។​ ​ដោយឡែក​អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​បាន​រត់​ភេ​ច​ខ្លួន​បាត់​។​

ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ មុនពេល​កើតហេតុ​មាន​រថយន្ត​ម៉ាក​នីសា​ន់​​ធុន​ធំ ​ព​ណ៌ទឹកប៊ិច ​ពាក់​ស្លាក​លេខ​ភ្នំពេញ​២F-០១៧៨ បើកបរ​ពី​ទិស​ខាងជើង​ទៅ​ត្បូង ។ ​ពេលទៅដល់​ចំណុចកើតហេតុ​បាន​ឈប់​ដូរ​កង់​ស្រាប់​តែមាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​បាត់ដំបង​១T-៨៤៩៤ បើកបរ​ស្រប​ទិស​គ្នា​ក្នុង​ល្បឿន​លឿន​ដោយមាន​ឌុប​គ្នា ០៣​នាក់​ទាំង​អ្នកបើកបរ បាន​ជ្រុល​ទៅបុក​រថយន្ត​ចំ​ស្តុ​ប​ពីក្រោយ​ផ្នែក​ខាងឆ្វេង​បណ្តាលឲ្យ​ស្លាប់​នៅ​ហ្នឹង​កន្លែងកើតហេតុ​០១​នាក់ និង​របួសធ្ងន់​ចំនួន​០២​នាក់ ។​ អ្នករបួសធ្ងន់​ត្រូវ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​។

លោក​អធិការ​ស្រុក​បានបញ្ជាក់​ ក្រោយ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ស្រុក​និង​ខេត្ត​វាស់វែង​រួច​បានប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ ចំណែក​មធ្យោបាយ​ទាំងពីរ​គ្រឿង ​បាន​ប្រគល់ឲ្យនគរបាល​ជំនាញ​ចរាចរណ៍​ខេត្ត​យកទៅ ដោះស្រាយ​តាម​នីតិវិធី​ ៕B

ទីតាំងផ្សាយពាណិជ្ជកម្ម