វីន​សេន កំ​ភែ​នី ចង់​ពន្យារ​កិច្ចសន្យា​ជាមួយ​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ដោយ​អះអាងថា ខ្លួន​កំពុង​ស្ថិតក្នុង​កម្រិត​កំពូល

1029
ចែករម្លែក

​ប្រធាន​ក្រុម វីន​សេន កំ​ភែ​នី (Vincent Kompany) របស់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ជឿថា ខ្លួន​កំពុងមាន​ការរីកចម្រើន ខណៈពេល​កីឡាករ​រូបនេះ​កាន់តែ​ចាស់​ហើយ​ចង់ឃើញ អនាគត​យូរអង្វែង​ហួស​ពី​កិច្ចសន្យា​ដែល​ត្រូវ​ចប់​នៅ​រដូវ​កាល​នេះ​។​

​កំ​ភែ​នី វ័យ​៣២​ឆ្នាំ​បាន​ជម្នះ​បញ្ហា​របួស​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាជីព​របស់ខ្លួន ក្នុង​វ័យ​ជាង​២០​ឆ្នាំ ហើយ​ពេលវេលា​ប្រកួត​របស់ខ្លួន​នៅពេលនេះ​កំពុង​ត្រូវបាន ​កីឡាករ វីន​សេន កំ​ភែ​នី ​កីឡាករ វីន​សេន កំ​ភែ​នី (Vincent Kompany)យ៉ាង​ប្រយ័ត្នប្រយែង​ដោយ​អ្នកចាត់ការ ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) និង​គ្រូបង្វឹក​ជម្រើសជាតិ​បែលហ្ស៊ិក រ៉ូ​បឺ​តូ ម៉ា​ទីណេស (Roberto Martinez) ។
​ ​
​កិច្ចសន្យា​បច្ចុប្បន្ន​របស់ កំ​ភែ​នី គ្រោង​នឹង​ចប់​នៅ​រដូវក្តៅ​ឆ្នាំក្រោយ ប៉ុន្តែ​លោក ម៉ា​ទីណេស បាន​បង្ហើប​ប្រាប់ថា កំ​ភែ​នី ប្រាថ្នា​ចង់​សម្រេច​កម្រិត​លេង​កំពូល​រយៈពេល​បី​ឆ្នាំ​បន្ថែមទៀត​។​

​ខ្សែការពារ​រូបនេះ​ចាប់ផ្តើមបាន​៤​លើក​រហូត​មកទល់ពេលនេះ​នៅ​រដូវ​កាល​នេះ​សម្រាប់​ក្រុម​ស៊ី​ធី ខណៈពេល ហ្គា​ឌី​អូ​ឡា ផ្លាស់ប្តូរ​វិលជុំ​ជាមួយ​ខ្សែការពារ ច​ន ស្តូ​ន (John Stones) និង​កីឡាករ​មួយចំនួនទៀត ប៉ុន្តែ កំ​ភែ​នី នៅតែ​ជា​កីឡាករ​សំខាន់​របស់​ក្រុម​។​
​ ​
​កំ​ភែ​នី បាន​និយាយថា​”​ជាបឋម ស្ថានភាព​ជាមួយ​ស៊ី​ធី​គឺ​សាមញ្ញ​មែនទែន​។ ខ្ញុំ​នៅ​ជាមួយ​ក្លឹប​ទី​ដែល​ខ្ញុំ​មាន​អារម្មណ៍​កក់ក្តៅ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ

​កីឡាករ វីន​សេន កំ​ភែ​នី (Vincent Kompany)​

ទីតាំងផ្សាយពាណិជ្ជកម្ម