សេចក្ដីបំភ្លឺ​

1594
ចែករម្លែក
  • 362
    Shares

​ខ្ញុំបាទ​វេជ្ជបណ្ឌិត ឈុ​យ ឆូ​ង ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ដ​កំពត ឆ្លើយបំភ្លឺ​ទៅនឹង​ការចោទប្រកាន់ថា មាន​ភាពមិនប្រក្រតី​ក្នុងការ​ដឹកនាំ ដែល​បាន​ចុះផ្សាយ​នៅលើ​គេហទំព័រ​កាសែត​រស្មី​កម្ពុជា កាលពី​ថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០១៨ ដោយ​ខ្ញុំ​ខកខាន មិនបាន​លើក​ទូរស័ព្ទ​ពេល​ខ​ល​មកសុំ​បំភ្លឺ ។

​បើ​យើង​ក្រលេកមើល​ទៅលើ​ការចោទប្រកាន់ៈ​គឺជា​ការចោទប្រកាន់​មួយ​គ្មាន​មូលដ្ឋាន​ច្បាស់ លាស់ វា​គ្រាន់តែ​ជា​សំបុត្រ​អនាមិក​មួយ​តែប៉ុណ្ណោះ ។ បើ​យោងតាម​ច្បាប់​លក្ខ​និ្ដ​កៈម​ន្រី្ដ​រាជការ​ស៊ីវិល មន្ដ្រីរាជការ​ត្រូវគោរព​គ្នា​តាម​ឋានានុក្រម ពេល​មាន​បញ្ហា​ទំនាស់​កើតឡើង​នៅក្នុង​អង្គភាព ក៏ត្រូវ​ដោះស្រាយ​តាម​ឋានានុក្រម​ដែរ ។ បើ​និយាយ​ពី​គុណវិបត្តិ​ដែល​កើតចេញពី​ការចោទប្រកាន់​នេះ​វិញ​គឺ​ធ្វើអោយប៉ះពាល់​ដល់​សេចក្ដីថ្លៃថ្នូរ​របស់​មន្ដ្រី​រាជការ​សាធារណៈ និង ប្រធាន​ស្ថាប័នរដ្ឋ យ៉ាងធ្ងន់ធ្ងរ ។ មុននឹង​ធ្វើការ​ចោទប្រកាន់​ថា​មាន​ភាពមិនប្រក្រតី​ក្នុងការ​ដឹកនាំ ឬ មន្ទីរពេទ្យ​មិន​ដំណើការ ឬ ភាសា​សាមញ្ញ​និយាយថា ដឹកនាំ​មិនកើត ។
​យើង​ត្រូវ​ពិនិត្យមើល​ទៅលើ​ចំណុច​សំខាន់ៗ​ដូចខាងក្រោម​៖
1.​ ​អត្រា​ប្រើប្រាស់​គ្រែ​
2.​ ​លទ្ធផល​នៃ​ការវាយតម្លៃ​មន្ទីរពេទ្យ​
3.​ ​លទ្ធផល​ការវាយតម្លៃ​ភាព​ពេញចិត្ត​របស់​អតិថិជន​ដែល​បានមក​ប្រើប្រាស់​សេវា (Clients Satisfaction Survey)
​ខ្ញុំបាទ​សូម​ឆ្លើយបំភ្លឺ ទៅនឹង​ការចោទប្រកាន់ មួយ​ចំនុច​ម្ដងៗ​ដូចខាងក្រោម​៖
I.​ ​សូម​រំលឹក​អំពី​ប្រវត្តិ​ខ្លះៗ ខ្ញុំបាទ បាន​ចូលមក​គ្រប់គ្រង​មន្ទីរពេទ្យបង្អែក​ខេត្ដ​កំពត នៅ​ថ្ងៃទី ១៣​ខែ មីនា ឆ្នាំ​២០០៧ រហូតមកដល់​បច្ចុប្បន្ន​នេះ ។ កាលនោះ​ស្ថានភាព​ទូទៅ​របស់​មន្ទីរពេទ្យ​មានការ​ធ្លាក់ចុះ លំបាកលំបិន​ណាស់ តែ​ខ្ញុំ​សូម​លើក​យកតែ​សូចនាករ​សំខាន់​ខ្លះៗ​ក្នុងចំណោម​សូ​ចរ​នាករ​ដែល​ក្រសួងសុខាភិបាល​ដាក់អោយ​អនុវត្ដ​យកមក​បង្ហាញ ។ មន្ទីរពេទ្យបង្អែក​ខេត្តកំពត​ជា​មន្ទីរពេទ្យ​កម្រិត ៣ មាន​ចំនួន​គ្រែ​សរុប ១៥៥ គ្រែ ហើយ​កាលនោះ​អត្រា​ប្រើប្រាស់​គ្រែ​បានតែ ៣១%​ទេ​(​ក្រសួង​កំណត់​៧៥% ទើប​អាច​បញ្ជាក់ថា​មន្ទីរពេទ្យ​ដំណើរការ​) រី​ឯកា​វាយ​មន្ទីរពេទ្យ​ដោយ​ប្រើប្រាស់​ឧបករណ៍​វាយតម្លៃ​កម្រិត​១ វិញ បានតែ ៥៦ % ។ ហើយ​ចាប់ពី​ឆ្នាំ ២០០៩ រហូតដល់​ឆ្នាំ​២០១៤ ការវាយតម្លៃ​មន្ទីរពេទ្យ​ទទួលបាន ៩៥% ជាប់ៗ​គ្នា ហើយ​អត្រា​ប្រើប្រាស់​គ្រែ ក្នុង​ឆ្នាំ​២០១៤ កើន​ដល់ ៨៧% និង លទ្ធផល​វាយតម្លៃ​ភាព​ពេញចិត្ដ​របស់​អតិថិជន​ដែល​បានមក​ប្រើប្រាស់​សេវា ទទួលបាន ៩៧%(​ឆ្នាំ​២០១៧) ។ បើ​យើង​ក្រលេក​មក​មើល​ឆ្នាំ ២០១៨ វិញ យើង​នៅតែ​រក្សា​កំណើន​អត្រា​ប្រើប្រាស់​គ្រែ ។ ជាក់ស្ដែង​អត្រា​ប្រើប្រាស់​គ្រែ ៦ ខែ​ដើម​ឆ្នាំនេះ គឺ ៩២.២៤% ហើយ​មន្ទីរពេទ្យ​នឹង​ទទួល​ការវាយតម្លៃ​ដោយ​ប្រើប្រាស់​ឧបករណ៍​វាយតម្លៃ​កម្រិត ២ នៅ​ថ្ងៃទី ២២-២៤ ខែ តុលា ឆ្នាំ​២០១៨ ខាងមុខនេះ ។ ប្រសិនបើ​មាន​ភាពមិនប្រក្រតី​ក្នុងការ​ដឹកនាំ ដូច​ការចោទប្រកាន់ សមិទ្ធផល​ទាំងអស់​ខាងលើនេះ​ក៏​មិនអាច​សម្រេច​បានដែរ ។
II.​ ​សូម​បកស្រាយ​នូវ​ការ លើក​ជា​សំណូមពរ​ប្ដូរ​ប្រធាន​មន្ទីរពេទ្យ​ថ្មី​តាមរយះ​ការបោះឆ្នោត​៖ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​យើង មិនទាន់មាន​ច្បាប់​ណា តម្រូវអោយធ្វើ​ការតែងតាំង​ប្រធាន​មន្ទីរពេទ្យ​ដោយ​ការបោះឆ្នោត​នៅឡើយ​ទេ ។ សូមអោយ​ពួកគាត់​ស្វែងយល់​បន្ថែម ដោយ​អាន​សេចក្ដីណែនាំ​លេខ ៧៨៨ ម​ស​.​ស​ណន ស្ដីពី​គោលការណ៍ និង និតិ​វិធី​នៃ​ការតែងតាំង និង​ការបញ្ចប់​មុខដំណែង​គ្រប់គ្រង​របស់​មន្ដ្រីរាជកា​រ​ស៊ីវិល​នៃ​មន្ទីរ អង្គភាព និង ការិយាល័យ​ជំនាញ​នានា នៃ​ក្រសួង​ដែល​បំពេញការងារ​នៅ​ថ្នាក់ក្រោម​ជាតិ របស់​ក្រសួង​មុខងារសាធារណៈ ។​
III.​ សូម​បកស្រាយ​ការចោទប្រកាន់​អំពី វត្តមាន​របស់ខ្ញុំ​មិន​ទៀងទាត់​៖ ការគ្រប់គ្រង​វត្តមាន ម៉ោង​ការងារ​របស់ខ្ញុំ ជា​ភារៈកិច្ច​របស់លោក​ប្រធាន​មន្ទីរ​សុខាភិបាល មិនមែនជា​តួនាទី​
​របស់គាត់​ទេ សូមអោយ​ពួកគាត់​ស្វែងយល់​ដោយ​អាន​អនុក្រឹត្យ​លេខ ៥៦ អនក្រ​.​បក ស្ដីពី ការគ្រប់គ្រង​វត្តមាន​មន្ដ្រី​រាជា​ការ​ស៊ីវិល និង មន្ដ្រី​ជាប់កិច្ចសន្យា​រាជរដ្ឋាភិបាល ។​
IV.​ ​សូម​បកស្រាយ​លើ​ការតែងតាំង​នាយផ្នែក ឬ នាយ​សាល​នៅក្រោម​ឱវាទ
​ខ្ញុំ​អាច​តែងតាំង នាយផ្នែក នាយ​សាល មួយ​បាន​លុះត្រាតែ​មានការ​ឯកភាព​យល់ព្រម​ពី ប្រធាន​រដ្ឋបាល និង អនុប្រធាន​មន្ទីរពេទ្យ​ទាំងបី​រូប មិនអាច​តែងតាំង​ដោយ​អត្ដ​នោ​ម័ត​បាន​ដូច​ការចោទប្រកាន់​ឡើយ ។​
V.​ ​ការចោទប្រកាន់ថា​បុគ្គលិក​នារី​ម្នាក់ មាន​ភាព​ស្និទ​ស្នាល​ខុស​ប្រក្រតីៈ ខ្ញុំ​មិនដឹងថា​អ្នកចោទ​ប្រកាន់​នោះ​សរសេរ​ក្នុងន័យ​អ្វី​ទេ សូម​គិតពី​តម្លៃ​នៃ​ស្ដ្រី​ខ្មែរ និង សីលធម៌​សង្គម ។
VI.​ ​សូម​បកស្រាយ​អំពី ការចែក​ថវិកា​ហិរញ្ញប្បទាន មានការ​បែងចែក​ខែ​ខ្លះ​បាន​តិច ឬ ច្រើន ព្រោះ​មន្ទីរពេទ្យ​មាន​ប្រភព​ចំណូល​បី​ធំៗ គឺ ប្រភពពី​អតិថិជន​បង់​ដោយ​ខ្លួនឯង ប្រភពពី​មូលនិធិ​សម​ធ៌​ម និង បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​(​ប​.​ស​.​ស​) ។ ក្នុងនោះ​ខ្ញុំ​សូមបញ្ជាក់​បន្ថែម​ផងដែរ​ថា ក្នុង​ខែ​ខ្លះ​ការចែក​ថវិកា​បាន​ច្រើន ព្រោះ​មូលនិធិ​សមធម៌ និង ប​.​ស​.​ស បាន​បង់​ជូន រីឯ​ខែ​ខ្លះទៀត​យើង​ចែក​ថវិកា​បាន​តិច ព្រោះ​ទទួលបាន​ចំណូល​ពី​អតិថិជន​បង់ថ្លៃ​ដោយ​ខ្លួនឯង​តែប៉ុណ្ណោះ ។
VII.​ ​ការគ្រប់គ្រង​ថវិកា​ហិរញ្ញប្បទាន​៖ យើង​មាន​គណៈកម្មការ​ហិរញ្ញប្បទាន ដែលមាន អនុប្រធាន​មន្ទីរពេទ្យ​មួយរូប​ជា​ប្រធាន និង សមាជិក ជា​នាយផ្នែក ឬ នាយ​សាល ៕SRN