អ្នកចម្រៀង​ល្បី​ច្រៀង​តាម​បទ “​មេម៉ាយ​សប្បាយចិត្ត​” ផ្ទុះ​រឿង​មើលងាយ​អ្នកធ្វើការ​រោងចក្រ​

2971
ចែករម្លែក

​ភ្នំពេញ​៖ នៅលើ​បណ្តាញ​សង្គម​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ប៉ុន្មាន​ថ្ងៃនេះ​មានការ​រិះគន់ ទៅលើ​តារាចម្រៀង​ដែល​ល្បី​ច្រៀង​តាម​បទ “​មេម៉ាយ​សប្បាយចិត្ត​” គឺ​អ្នកនាង រ័ត្ន រចនា ដែល​បាន​ប្រើពាក្យ​ពេចន៍​ប៉ះពាល់​បងប្អូន​កម្មករ​កម្មការិនី​រោងចក្រ​។​

​លើ​ហ្វេ​ស​ប៊ុ​ក​គឺ មាន​ម្ចាស់​ហាង​ផាត់មុខ​ធ្វើ​សក់​ម្នាក់​ដែលជា​មនុស្ស​ប្រចាំ​ឱ្យ​អ្នកនាង រ័ត្ន រចនា តារាចម្រៀង​ល្បី​សំលេង​បាន​ច្រៀង​បទ​លំនាំ​ដើម​“​មេម៉ាយ​សប្បាយចិត្ត​” ដោយ​ទទួល​ការ គាំទ្រ ខ្លាំង​នោះបាន​ប្រើ​ពាក្យពេចន៍​ផ្សព្វផ្សាយ​កន្លែង​ផាត់មុខ ធ្វើ​សក់​របស់ខ្លួន​ជ្រុល ប៉ះពាល់​ដល់ក​ម្មករក​ម្ម​ការិនី​រោងចក្រ ។ ម្ចាស់​ហាង​ម្នាក់​នោះ បាន​ប្រើ​រូបថត​អ្នក រ័ត្ន រចនា ដើម្បី​ធ្វើការ​ឃោសនា​ហាង​របស់ខ្លួន​ប៉ុន្តែ​បែរជា​រង​ការរិះគន់ យ៉ាង​ចាស់ដៃ និង មានការ​ខឹងសម្បារ​ពី​បងប្អូន​កម្មករ​កម្មការិនី​រោងចក្រ​ដោយ​ម្នាក់ៗ​នាំ​រិះគន់​មូលហេតុ​អ្វី បាន​និយាយ​មើលងាយ​ប្រៀបធៀប​បែបនេះ ពី​ម្ចាស់​ហ្វេ​ស​ប៊ុ​ក “Sy Seven” ។

​អ្នក​ផាត់មុខ​ធ្វើ​សក់​រូបនេះ​បាន​យក​រូបថត​ស្អាតៗ​របស់​អ្នកនាង រ័ត្ន រចនា មក​បង្ហោះ ដោយ​សរសេរថា​“​តោះ​ចុះឈ្មោះ​ចូលរៀន​ឥឡូវនេះ​នឹង​ទទួលបាន​ស្ទា​យ​ផាត់មុខ និង​ធ្វើ​សក់​បែប​ទាន់សម័យ ក្មេង​ជាង​វ័យ តែ​មិនមែន​បែប​រោងចក្រ​”​។

​គ្រាន់តែ​បង្ហោះ​មិនបាន​ប៉ុន្មាន​ផង ទាំង​ម្ចាស់​ហាង​ធ្វើ​សក់ និង អ្នកល្បី​ច្រៀង​តាម​បទ “​មេម៉ាយ​សប្បាយចិត្ត​” រូបនេះ​ត្រូវបាន​មហាជន​និង​សារព័ត៌មាន​ជាច្រើន​នាំគ្នា​រិះគន់ ចំពោះ​ការប្រើ​ពាក្យពេចន៍​ប្រៀបធៀប​ក្នុងន័យ​លក្ខណៈ​មើលងាយ​។

​ប៉ុន្តែ​ក្រោយ​មានការ​រិះគន់​ជាច្រើន​ពី​សំណាក់​មហាជន​ជាច្រើន ​តារាចម្រៀង​ស្រី​រូបនេះ​បានចេញ​បកស្រាយ និង សុំទោស​មហាជន​ជំនួស​មនុស្ស​របស់​អ្នកនាង ដែល​បង្កកំហុស​អ​ចេតនា ប៉ះពាល់​សេចក្តីថ្លៃថ្នូរ​របស់​បង​ប្អូន​កម្មករ​កម្មការិនី​រោងចក្រ​។ នាង​បានសរសេរថា សូម​អភ័យទោស​ដល់​បងប្អូន​ចំពោះ​កំហុស​ដោយ​អ​ចេតនា​របស់​ប្អូនប្រុស Sy Seven សូម​បងប្អូន​អនុគ្រោះ​ផង​ចុះ​៕ ដោយ​: បូ​រិ​ន​

ទីតាំងផ្សាយពាណិជ្ជកម្ម