​ក្រុមហ៊ុន​ធំ​មួយ​មកពី​សឹង្ហ​បុរី​គ្រោង​នឹង​ចូលក្នុង​ទីផ្សារ​រូបិយ​បណ្ណ​ឌីជីថល​នៅ​កម្ពុជា​

1599
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ក្រុមហ៊ុន​LynPay​ដែលជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​មកពី​ប្រទេស​សឹង្ហ​បុរី​គ្រោង​នឹង​ឈាន​ជើង​ចូលក្នុង​ទីផ្សារ​រូបិយ​បណ្ណ​ឌីជីថល​នៅ​កម្ពុជា​តាមរយៈ​ការផ្តល់​ដំណោះស្រាយ​ប្រព័ន្ធ​ទូទាត់​រូប​បិ​យ​បណ្ណ​ឌីជីថល​។​

លោក Az-Zahari Ahmad Kamil ស្ថាបនិក​ក្រុមហ៊ុន LynPay លើកឡើងថា នៅ​កម្ពុជា មាន​មនុស្ស​ជាច្រើន​រួម​អ្នកប្រើប្រាស់​មកពី​ប្រទេស​ចិន ប្រើប្រាស់​កាត​អេ​ឡេ​ត្រូ​ច​និក Bitcoins និង Ethereum​។​

​ប៉ុន្តែ​ពួកគេ​មិនអាច​រក​វិធី​ចាយ​វា​បាន​នៅ​កម្ពុជា​។​ដូច្នេះ​យើង​នឹង​ផ្តល់នូវ​ដំណោះស្រាយ​ការទូទាត់​មួយ​ដែល​ផ្តល់​ប្រយោជន៍​ដល់​ពាណិជ្ជករ​ជា​ដៃគូ​(Merchants)​សម្រួល​ប្រតិបត្តិ​ការទូទាត់​ជា​លុយ​សុទ្ធ​។​ទីផ្សារ​ប្រទេស​កម្ពុ​ជាមាន​សក្តានុពល​ក្នុងការ​រីកចម្រើន​ច្រើន​សម្រាប់​បច្ចេកវិទ្យា​BlockChain​និង​សម្រាប់​ការពង្រីក​ប្រតិបត្តិការ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​។​

​ក្រុម​ហុន​LynPay​គឺជា​ម៉ា​សី​ន​ប្រតិបត្តិការ​នៃ​ប្រព័ន្ធ​លក់​សម្រាប់​(POS)​សម្រាប់​ការទូទាត់​រូបិយ​បណ្ណ​គ្រីប​តូ​ដែល​អាចអោយ​អ្នកកាន់កា​ក​ឌីជីថល​Bitcoin​និង​Ethereum​និង​កាក​LynToken​ធ្វើការ​ទូទាត់​ទៅលើ​ថ្លៃ​សណ្ឋាគារ​សាលារៀន​និង​ការទិញ​ទំនិញ​ផ្សេងៗ​ទៀត​។

​ដៃគូ​ពាណិជ្ជករ​នានា​នឹង​អាច​ទទួលបាន​ការទូទាត់​ជា​រូប​បិ​យ​បណ្ណ​គ្រីប​តូ​ដែល​ត្រូវ​ប្តូរ​ទៅ​លុយ​ដុល្លារ​អាមេរិក​បាន​តាមរ​យៈ​ការប្តូរ​ប្រាក់​នៅតាម​ទីតាំង​ដែលមាន​ប្រតិបត្តិការ​របស់ Lyn Tokens​។​

​លោក​បន្តថា ជាមួយ​ក្រុមហ៊ុន​LynPay​ការ​ចរាចរណ៍​នៅក្នុង​ទម្រង់​ជា​រូប​បិ​យ​បណ្ណ​គ្រីប​តូ​ឆ្លងកាត់​ព្រំដែន មិនមែនជា​បញ្ហា​ទេ​ដោយសារតែ​ប្រតិបត្តិការ​ធ្វើឡើង​ជាមួយ​រូប​បិ​យ​បណ្ណ​ឌីជីថល​។​“​គ្រប់​ប្រតិបត្តិការ​ត្រូវ​ឆ្លងកាត់​ការ​ស្កេ​ន QR កូដ ហើយ​វា​នឹងធ្វើ​ការទូទាត់​ដោយ​ស្វ័យប្រវត្តិ ហើយ​(​សម្រាប់​ពាណិជ្ជករ​ដៃគូ​) នឹង​ទទួលបាន​ប្រាក់​ដុល្លារ​។​

ប្រតិ​ប​តិ្ត​ការ​នេះ នឹង​ក្លាយជា​ប្រតិបត្តិការ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​។ អ្វីដែល​យើង​កំពុង​ធ្វើ​គឺ​ផ្តល់នៅ​សេវា​ទូទាត់​ពេញលេញ​មួយ​ជាមួយនឹង​ធនាគារ​ដូច្នេះ​ពាណិជ្ជករ​ជា​ដៃគូ​ទទួលបាន​លុយ​ដុល្លារ នៅក្នុង​ធនាគារ​របស់​ពួកគេ​”​។​

​លោក Az-Zahari បញ្ជាក់ថា ជាមួយនឹង​គម្រោង​ដាក់​ដំណើរការ​ជាមួយនឹង​ម៉ាស៊ីន​POS​ចំនួន​ប្រាំ​គ្រឿង នៅ​គម្រោង​របស់ខ្លួន​ត្រឹម​ខែមេសា​ឆ្នាំក្រោយ​ក្រុម​ហុន​មាន​ក្រុម​ហុន​ចំនួន​ពីរ​ដូចជា​ក្រុម​ហុន​លក់​អន​ឡាញ ឬ​ក្រុម​ហុន e-commerce GoBuyBid.com និង​ក្រុម​ហុន​ហ្គេម​អន​ឡាញ​មកពី​ប្រទេស​ហ្វីលីពីន ដែល​នឹង​ចាប់ផ្តើម​ដំណើរការ​សេវា​របស់ខ្លួន​នៅត្រឹម​ត្រីមាស​ទីមួយ​ឆ្នាំក្រោយ​។​

​លោក Az-Zahari បន្តថា ក្រុមហ៊ុន​នឹង​ផ្តល់​លុយ​ឌីជីថល Lyn Tokens ចំនួន​ពីរលាន ដែលជា​រូប​បិ​យ​វត្ថុ អាច​ប្តូរ​បាន​ទៅជា​រូប​បិ​យ​បណ្ណ​អន្តរជាតិ​បាន និង​មាន​រួចជាស្រេច​សម្រាប់​អ្នកទិញ​តាម gobuybid និង​RMPG៕S/

​រូប​ថ​តៈ​សន្និសីទកាសែត​របស់​ក្រុមហ៊ុន LynPay ស្តីពី​ការចូល​ក្នុង​ទីផ្សារ​រូបិយ​បណ្ណ​ឌីជីថល​នៅ​កម្ពុជា
ក្រុមហ៊ុន​ធំ​មួយ​មកពី​សឹង្ហ​បុរី​គ្រោង​នឹង​ចូលក្នុង​ទីផ្សារ​រូបិយ​បណ្ណ​ឌីជីថល​នៅ​កម្ពុជា​

ទីតាំងផ្សាយពាណិជ្ជកម្ម