ស្តាប់​ម្ចាស់ ផលិតកម្ម​សុខា កម្សាន្ត និយាយ​អំពី​មូលហេតុ​នៃ​បាន​អញ្ជើញ​តារា​ជាច្រើន ទៅ​សម្តែង​នៅ​អាម៉េរិក​

1558
ចែករម្លែក

​ភ្នំពេញ​៖ តារាចម្រៀង តារា​កំប្លែង មិនតិច​នាក់​ទេ ដែល​ធ្លាប់​ទទួលបាន​ការអញ្ជើញ ទៅ​សម្តែង​ជូន​បងប្អូន​ខ្មែរ នៅ​អាម៉េរិក ដើម្បី​ទស្សនា ក្រោយពេល​សម្រាក​ពី​ការងារ ជាពិសេស​ការ​រាំ​កម្សាន្ត​ចុង​សប្តាហ៍ និង ក្នុង​កម្មវិធី​ពេល​ចូលឆ្នាំថ្មី ប្រពៃណី​យ​ជាតិ និង​រដូវ​បុណ្យទាន​ជាតិ​ម្តងៗ​។

​តាមរយៈ​ការចូលរួម​លើកកម្ពស់​វិស័យ​វប្បធម៌​ខ្មែរ ដោយមាន​ការលើក​បង្ហា​ញ​ពី តារាចម្រៀង​ល្បីៗ ពី​ប្រទេស​កម្ពុជា ទៅ​សម្តែង​ច្រៀង​រាំ នៅ​ប្រទេស​អាម៉េរិក គឺមាន​ការផ្តួចផ្តើម​ពី​ផលិតកម្ម Sokha Entertaiment ដែលជា​ផលិតកម្ម​មួយ ដែល​ឧស្សាហ៍ នាំយក​តារាចម្រៀង​ល្បី តារា​កំប្លែង​ល្បី ទៅ​សម្តែង និង​មាន​កម្មវិធី​រៀបចំ ជាច្រើន​សម្រាប់​រំលឹក​ដល់ ការរស់នៅ​របៀប​ខ្មែរ ដើម្បី​កុំ​ឲ្យ​បងប្អូន​ខ្មែរ​នៅ​អាម៉េរិក ភ្លេច​នៅ​ប្រពៃណី ទំនៀមទម្លាប់​ដែលជា​អត្តសញ្ញាណ នៃ​ជាតិខ្មែរ​។

​អ្នកស្រី សុខា ម្ចាស់​ផលិតកម្ម Sokha Entertaiment បាន​ឲ្យ​ដឹងថា សម្រាប់​ផលិតកម្ម អ្នកស្រី ធ្លាប់​អញ្ជើញ អ្នកសិល្បៈ​ជាច្រើន​នាក់​រាប់មិនអស់ ទៅ​ច្រៀង​និង​សម្តែង​នៅ​អាម៉េរិក ជាច្រើន​រដ្ឋ ជាពិសេស​រដ្ឋ​ដែល​សម្បូរ​បងប្អូន​ខ្មែរ​រស់នៅ​។ អ្នកស្រី​ថា ការបង្កើត​ផលិតកម្ម នេះ​ឡើង​គឺធ្វើឡើង​ដោយ​ក្តី​ស្រលាញ់ និង​ចង់​ឲ្យ​បងប្អូន​ខ្មែរ​នៅ​អាម៉េរិក​មាន​ភាពសប្បាយ រីករាយ នឹង​អ្វី​ដែលជា​របស់​ខ្មែរ​។ ជាពិសេស ពេល​មានការ​ជួបជុំ ម្តងៗ​អ្នកស្រី​តែងតែ បង្កើត​កម្មវិធី ដោយមាន​ការធ្វើ​មុខម្ហូប​ដែលជា​របស់​ខ្មែរ​។

​មិន​ត្រឹមតែ​បង្កើត​ការងារ​សម្រាប់​សិល្បករ បន្ថែម​ចំណូល​បន្ថែម​មួយ​មុខ​ទៀត​ប៉ុណ្ណោះ​ទេ អ្នកស្រី ហេង សុខា ក៏​ជា​សប្បុរសជន មួយរូប​ដែល​ឧស្សាហ៍​ផ្តល់ជំនួយ​ជាច្រើន​ជូន​ដល់ ទុរគតជន ជនពិការ ចាស់ជរា ក្មេង​ក្រីក្រ គ្មាន​ទីពឹង​ផងដែរ​។ អ្នកស្រី យល់ថា ការចែករំលែក​នូវ​ជំនួយ​បន្តិចបន្តួច ធ្វើអោយ​អ្នកស្រី​និង​ក្រុមគ្រួសារ​មាន​សេចក្តីសុខ ផ្លូវចិត្ត​ជាច្រើន ព្រោះ​អ្នកស្រី​ក៏​ជា​ខ្មែរ​ដែល​បាន​ទៅ​រស់​នៅលើ​ទឹកដី ស៊ី​វិ​ល័យ​ប៉ុន្តែ​អ្នកស្រី នៅតែ​មានចិត្ត​អាណិតអាសូ បងប្អូន​ខ្មែរ​មួយចំនួន​ដែលមាន​ការខ្វះខាត​។ បន្ថែម ពីលើ​នេះ អ្នកស្រី សុខា ថា​ទោះបី​ជំនួយ​ទាំងនោះ​មិនមាន​ចំនួន​ច្រើន តែ​អ្នកស្រី សប្បាយចិត្ត ព្រោះ​បាន​សម្រាល​ក្តី​លំបាក​របស់​ពួកគេ​បាន​មួយគ្រា​ដែរ​។

​សូម​រំលឹកថា ផលិតកម្ម Sokha Entertainment ធ្លាប់បាន​ធានា សិល្បករ​ល្បី​ជាច្រើន​ដួង កញ្ញា សូ​ដា នី​តា កញ្ញា អ៊ុន អា​លីហ្សា លោក​ជុំ លី​ណូ នេន​ទុំ ករុណា ពេជ្រ អេ​ឡិច ចាន់​ត្រា អ្នកនាង ឆៃលី ដា​ឡែ​ន តារា​កំប្លែង អ្នកនាង កា​តុ កញ្ញា រ៉ូ​លីន និង​ដា​រា​ល្បីៗ​ជាច្រើន ដួង​ទៀត​៕ ដោយ​: បញ្ញា​សាស្ត្រ​

ទីតាំងផ្សាយពាណិជ្ជកម្ម