ជនសង្ស័យ​២​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ប៉ុស្តិ៍​ចាក់អង្រែលើ​​ឃាត់ខ្លួន​បន្តបន្ទាប់​

634
ចែករម្លែក

​ដោយ : សាវ​រក្ស​/​ភ្នំពេញ ​៖ ជនសង្ស័យ​២​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ប៉ុស្តិ៍​ចាក់អង្រែលើឃាត់ខ្លួន នៅ​ចំណុច​២​ទីតាំង​ផ្សេងគ្នា នៅក្នុង​រយៈពេល​២​ថ្ងៃ ពាក់​ព​ន្ធ័​នឹង​ករណី​ជួញដូរ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន ។​

​លោក ​តេង ស៊ី​ណូ អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថក​ងៃ​ទី១៧ ​តុលា​នេះ​ថា ក​ម្លាំង​ប៉ុស្តិ៍​ចាក់អង្រែលើ​បាន​ឃាត់​ជនសង្ស័យ​ទី​១ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុងករណី ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កាលពី​វេលា​ម៉ោង​១​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​វាល​ខ្សាច់ ផ្លូវ​៦០​ម៉ែត្រ ក្រុមទី​៨ ភូមិ ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌ មានជ័យ ឈ្មោះ អៀម ពុទ្ធា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅ​ផ្ទះជួល ផ្លូវលំ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌ មានជ័យ​។ ក្នុងនោះដែរ សមត្ថកិច្ច​ដកហូត​វត្ថុតាង​បានរួម​មាន​៖ ក្រាម​ពណ៌​ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន​១ កញ្ចប់​ថង់​តូច​។​

​ចំណែក​ជនសង្ស័យ​ទី​២​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពីបទ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី១៧ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​សំណង់​មិន​រៀបរយ ផ្លូវ​៦០​ម៉ែត្រ ក្រុមទី​៨ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ឈ្មោះ អិ​ល បូរី ហៅ​ខ្មៅ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវ​៦០​ម៉ែត្រ ក្រុមទី​៨ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ខណៈដែល​ជនសង្ស័យ កំពុង​ឈរ​លក់​គ្រឿងញៀន (​នៅ​ចំណុច​ខាងលើ​) ដកហូត​បាន​ក្រាម​ពណ៌​ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន​១ កញ្ចប់​ថង់​តូច​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​រួម​និង​វត្ថុតាង កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី​​បន្តទៀត​៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម