ផ្សព្វផ្សាយ​ស្តីពី​វប្បធម៌​បង់ពន្ធ​និង​បទបញ្ញត្តិ​ពន្ធដានៅ​ខេត្តស្វាយរៀង​

902
ចែករម្លែក

ដោយ : វ៉ៃកូ/​ស្វាយរៀង ៖ ​​លោក ប្រាក់ សុវណ្ណ អភិបាលរង​ខេត្តស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​១៧​ ខែតុលា ​ឆ្នាំ​២០១៨ ​បាន​មាន​ប្រសា​ស​ន៏​ថា សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​វប្បធម៌​បង់ពន្ធ​និង​បទបញ្ញត្តិ​ពន្ធដា​រៀប ​ដែល​រៀបចំឡើង​នាពេលនេះ​ គឺ​ក្នុង​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ​និង​ប​ញ្ច្រា​ប​នូវ​បទ​ប្បញ្ញត្តិ​ស្តីពី​សារពើពន្ធ​និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​ ជាពិសេស​ពាក់​ពន្ធ សិទ្ធ​និង​កាតព្វកិច្ច​របស់​អ្នក​ជាប់ពន្ធ អាករ​ជូន​លោក​លោ​ស្រី​ជា​អភិបាល​ឫ​អ្នកតំណាង​ស្របច្បាប់​របស់​ក្រុមហ៊ុន សំដៅ​ធានា​អនុវត្ដឲ្យបាន​ត្រឹមត្រូវ​តាម​តួនាទី ភារកិច្ច​របស់ខ្លួន​ស្របតាម​នីតិវិធី​កំណត់​និង​ប្រកបដោយ តម្លាភាព បង្កើន​ភាពជឿជាក់ ទំនុកចិត្ត​ពី​សំណាក់​លោក​លោកស្រី​មកលើ​អាជ្ញាធរ​សាធារណៈ​។​

​លោក ប្រាក់ សុវណ្ណ មានប្រសាសន៍​ដូច្នេះ ​ខណៈដែល​លោក​បាន​អញ្ជើញ​ដឹកនាំ​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​វប្បធម៌​បង់ពន្ធ​និង​បទបញ្ញត្តិ​ពន្ធដា ​ដែល​បាន​សហការ​រៀបចំ​ដោយ​នាយកដ្ឋាន​គ្រប់គ្រង​អ្នក​ជាប់ពន្ធ​តូច​និង​មធ្យម​នៃ​អគ្គនាយកដ្ឋាន​ពន្ធដា​និង​សាខា​ពន្ធដា​ខេត្តស្វាយរៀង ​ដែលមាន​អ្នក​ជាប់​ពាក់ព័ន្ធ​ជាច្រើន​នាក់​បាន​ចូលរួម​នៅ​សាលប្រជុំ​សណ្ឋាគារ​ទន្លេ​វ៉ៃ​គោ ក្រុង​ស្វាយរៀង​ខេត្តស្វាយរៀង​។​

​អភិបាលរង​ខេត្តស្វាយរៀង​បាន​ថ្លែងបន្ត​ទៀតថា ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​អាណត្តិ​ទី​៦ ​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​ ដែលមាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន​ពន្ធដា​ជា​សេនាធិការ​បានដាក់​ចេញ​នូវ​កម្មវិធី​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ ​ប្រកបដោយ​ការជឿជាក់​និង​មាន​ចក្ខុវិស័យ​ច្បាស់លាស់ ​ដោយ​គិតគូរ​ពី​ផលប្រយោជន៍​និង​តម្រូវការ​របស់​អាជីវ​ករ​ និង​ការធានា​រក្សា​ឲ្យបាន​នូវ​កំណើន​សេដ្ឋកិច្ចជាតិ​មួយ​ដ៏​រឹងមាំ ស្របតាម​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​តំណាក់កាល​ទី​៤​។​

​លោក អភិបាលរង​ខេត្ត​បានបញ្ជាក់​ថា ​វិស័យ​ឯកជន​គឺជា​ដៃគូរ​អភិវឌ្ឍ​ប្រទេស​ដ៏​សំខាន់​សម្រាប់​រាជរដ្ឋាភិបាល ពិតណាស់​ថវិកា​ដែល​ប្រមូលបាន​នេះ​គឺ​ចូលរួម​យ៉ាងសំខាន់​សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ​យើង​ទាំងមូល ​ក្នុងនោះ​រាជរដ្ឋាភិបាល​បាន​ប្រើប្រាស់​ថវិកា​ទាំងអស់​សម្រាប់​ ៖ ១.​បើកប្រាក់​បៀវត្ស​ជូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​, ២.​សាងសង់​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​រូបវន្ត័​(​សាលារៀន មន្ទីរពេទ្យ ស្ពាន​ថ្នល់​), ៣.​កសាង​ប្រព​ន្ធ័​ធារាសាស្ត្រ, ៤.​ចំណាយ​លើ​វិស័យ​សន្តិសុខ​និង​ការពារជាតិ​ជាដើម​។​ល​។​ ក្នុងន័យ​ពង្រឹង​ការផ្តល់​សេវាសាធារណៈឲ្យបាន​ល្អប្រសើរ​ដោយ​សព្វថ្ងៃ ក្នុង​ខេត្តស្វាយរៀង​យើង​នេះ​មានការ​សាងសង់​សាលារៀន មន្ទីរពេទ្យ មណ្ឌល​សុខភាព ស្ពាន ថ្នល់​ប្រព​ន្ធ័​ទឹក ទាំងនេះ​បាន​ពី​ការចូលរួម​បង់ពន្ធ​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់រូប និង​ត្រូវគោរព​គោរព​អនុវត្ត​ច្បាប់​នានា​ក្នុងប្រទេស ជាពិសេស​ច្បាប់​ស្តីពី​សារពើពន្ធ​៕B

ទីតាំងផ្សាយពាណិជ្ជកម្ម