នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ​ឃាត់ខ្លួន​មនុស្ស​៤នាក់ ពាក់​នឹង​ករណី​គ្រឿងញៀន

792
ចែករម្លែក

ដោយ : សាវ​រក្ស​/​ភ្នំពេញ ៖ កម្លាំង​នគរបាល ខណ្ឌ​ប្ញ​ស្សី​កែវ ធ្វើការ​ឃាត់ខ្លួន​មនុស្ស​៤នាក់ ពាក់​នឹង​ករណី​គ្រឿងញៀន នៅ​បី​ទីតាំង​ខុសៗ​គ្នា​ជា​បន្តបន្ទាប់ ដកហូត​គ្រឿង​បាន​មួយចំនួន និង​ម៉ូតូ​មួយ​ធ្វើការ​ប្រគល់ជូន​ម្ចាស់​ដើម​វិញ ។​

​ករណី​ទី​១.កាលពី​ថ្ងៃទី​១៦​ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​3 ត្រូវ កំលាំង​នគរបាល ខណ្ឌ​ប្ញ​ស្សី​កែវ បាន​ចុះបង្ក្រាប​ជាក់ស្តែង​ករណី​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅត្រង់ចំណុច​ក្រុមទី​៧ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ក្នុងនោះ​កំលាំង​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ញ៉ុញ រ៉ូ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ការដ្ឋាន​សំណង់​ហ្គ្រេ​ន​ភ្នំពេញ មុខរបរ​កម្មករសំណង់​(​ជន​ប្រើប្រាស់​) និង​បាន​ដកហូត​រួមមាន ៖ ឧ​បករ​សំរាប់​ប្រើប្រាស់​គ្រឿងញៀន​ផងដែរ ។

​ករណី​ទី​២.នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត កំលាំង​នគរបាល ខណ្ឌ​ប្ញ​ស្សី​កែវ បាន​ចុះបង្ក្រាប​ករណី​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ នៅត្រង់ចំណុច​ក្រុមទី​១ ភូមិ​២ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ។ ក្នុងនោះ​កំលាំង​សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជ​នស​ង្ស​យ័​បាន​២ នាក់ មាន ៖ ឈ្មោះ ស៊ុ​ល​គី​ភ្លី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ឥស្លាម មាន​ទីលំនៅ ផ្ទះ​លេខ​៧១១ ក្រុមទី​១ ភូមិ​១ សង្កាត់​ច្រាំ​ចំរេះ​ទី​១ មុខរបរ​មិន​ពិតប្រាកដ (​ជន​ប្រើប្រាស់​) , ឈ្មោះ សាំង​សូ​នី​កា ភេទ​ស្រី ១៩ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ផ្ទះជួល ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក មុខរបរ​មិន​ពិតប្រាកដ​(​ជន​ប្រើប្រាស់​) និង​បាន​ដកហូត ឧបករណ៍ប្រើប្រាស់​

​ចំណែក​ករណី​ទី៣.នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​២ រំលង​អា​ធ្រា​ត នៅ​ចំនុច​ផ្លូវ​បេតុង ក្រុមទី​១០​ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ មាន​ករណី​លួច​(​លួច​ម៉ូតូ​)​មួយគ្រឿង​។​
​សមត្ថកិច្ចបាន​ឃាត់ខ្លួន ជ​នស​ង្ស​យ័​ឈ្មោះ យ៉ោ​ម ផល្លា ភេទ​ប្រុស​អាយុ​២១ ឆ្នាំ​ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​លេខ​៤១ ក្រុមទី​៦ ផ្លូវ​បេតុង ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ធ្លាប់​ប្រើ​ប្រាស់ សារធាតុ​ញៀន​ខុសច្បាប់ និង​បាន​ដកហូត​រួមមាន ៖ ម៉ូតូ​ម៉ាក​យ៉ាម៉ាហា១គ្រឿង ពណ៌​ខ្មៅ​លាយ​ត្រួយ​ចេក ពាក់​ស្លាក​លេខ ភ្នំពេញ 1GQ5257 បានប្រគល់​ជូនទៅជនរងគ្រោះវិញ​ហើយ ។

​បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុង​នាំខ្លួន​ជនសង្ស័យ និង​វត្ថុតាងទៅកាន់​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម