ក្រសួង​ការងារ​ចេញ​សេចក្តីប្រកាស​ថ្ងៃ​ឈប់សម្រាក​ប្រចាំឆ្នាំ​២០១៩

2759
ចែករម្លែក
  • 103
    Shares

ដោយ​: ដេប៉ូ / ភ្នំពេញ​: ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចេញ​សច​ក្តី​ប្រកាស​ស្តីពី​ការកំណត់​ថ្ងៃ​ឈប់សម្រាក នៃ​ពិ​ធិ​បុណ្យ​នានា ដែលមាន​ប្រាក់​ឈ្នួល​នៅ​ប្រទេស​កម្ពុជា​។​

​ក្នុង​សេចក្តីជូនដំណឹង ដែល​ចុះហត្ថលេខា​ដោយ លោក​អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជា កាលពី​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០១៨ បានឱ្យដឹងថា សម្រាប់​ថ្ងៃ​ឈប់សម្រាក​ប្រចាំឆ្នាំ​២០១៩​ខាងមុខ សរុប​មាន​ចំនួន​២៨​ថ្ងៃ​។ ក្នុងចំណោម​ថ្ងៃ​ឈប់សម្រាក​នេះដែរ គេ​ឃើញ​ពិធីបុណ្យ​ធំ​ចំនួន​៣​លើក គឺ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​និង​ថ្ងៃ​បុណ្យអុំទូក​ត្រូវបាន​អនុ​ញ្ញា​ត្តិ​ឱ្យ មន្ត្រីរាជការ​បុគ្គលិក​និង​កម្មករនិយោជិត​ឈប់សម្រាក​ចំនួន​៣​ថ្ងៃ​ក្នុង​ពិធីបុណ្យ​នីមួយៗ​ខាងលើនេះ​។​

​គួរ​បញ្ជាក់ថា ក្នុង​ថ្ងៃ​ឈប់សម្រាក​នេះ បើសិនជា​ថ្ងៃបុណ្យ​ប៉ះចំ​ថ្ងៃអាទិត្យ កម្មករនិយោជិត​អាច​ឈប់សំរាក​នៅ​ថ្ងៃ​ច័ន្ទ​បន្ទាប់​។ ជាមួយគ្នា​បើ​ករណី​និយោជក ដែល​ធ្វើ​អាជីវកម្ម​មិនអាច​បញ្ឈប់​សកម្មភាព​ថ្ងៃបុណ្យ អាច​ស្នើឱ្យ​កម្មករនិយោជិត​ធ្វើការ​នៅ​ថ្ងៃ​ទាំងនេះ​បាន ប៉ុន្តែ​ការងារ​នេះ ត្រូវតែ​ធ្វើ​ដោយ​ស្ម័គ្រចិត្ត​បណ្តោះ​។ ជា​មូ​យ​គ្នា និយោជក​ត្រូវតែ​ផ្តល់ឱ្យ​កម្មករនិយោជិត នូវ​ប្រាក់​ឈ្នួល​ទៀងទាត់​របស់​ពួកគេ បូក​ជាមួយនឹង​ចំនួន​ទឹកប្រាក់​មួយរយ​ភាគរយ​ទៀត​សំរាប់​ការងារ​នៅ​ថ្ងៃបុណ្យ​។ នេះ​មានន័យថា កម្មករនិយោជិត​នឹង​ទទួលបាន​ប្រាក់​ឈ្នួល​១​ថ្ងៃ​បន្ថែម​ទៅ លើ​ប្រាក់​ឈ្នួល​ធម្មតា​របស់ខ្លួន​។​

​សេចក្តីប្រកាស​របស់​ក្រសួង​ការងារ​មាន​ដូចខាងក្រោម​នេះ​៖

 

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ