​សម្តេច​តេ​ជោហ៊ុនសែននឹង​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ប្រទេស​តួ​ក​គី (​ពីថ្ងៃ​ទី​២០-២២ ខែតុលា​)

942
ចែករម្លែក

ដោយៈ​មុនីរាជ ភ្នំពេញ​៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ នៅ​សាធារណរដ្ឋ​តួ​ក​គី​ពី​ថ្ងៃទី២០ដល់​ថ្ងៃទី២២ ខែ តុលាឆ្នាំ​ ២០១៨ តប​តាម​ការអញ្ជើញ​របស់រ​ដ្ឋា​ភិ​បាល​តួ​ក​គី  ​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ថ្ង​ស​ទី ១៧ ខែតុលា​នេះ ។​

​អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី មាន​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ,​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​, លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ព្រមទាំង​ឥស្សរៈជន​ជាន់ ខ្ពស់​នៃ​រាជរដ្ឋាភិបាល​និង​ថ្នាក់ដឹកនាំ​ធុរកិច្ច​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​ផងដែរ​។​

​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​លោក រ៉េ​ជីប ថា​យ​យ៉ី​ប អ៊ែរ​ឌូ​ហ្គា​ន់ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​តួ​ក​គី ដែល​នៅក្នុង​ឱកាស​នោះ​ថ្នាក់ដឹកនាំ​ទាំងពីរ​នឹង​ពិភាក្សា​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​សំដៅ​ស្វែងរក​លទ្ធភាព​ពង្រឹង​និង​ពង្រីក​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ដើម្បី​នាំមក​នូវ​ផលប្រយោ ជន៍​រួម​ជូន​ប្រជាជន​និង​ប្រទេស​ទាំងពីរ​។​

​កិច្ចព្រមព្រៀង​/​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​មួយចំនួន​ក៏ត្រូវ​បានគ្រោង​នឹង​ចុះហត្ថលេខា​ផងដែរ​ដោយ​ផ្តោតលើ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​វប្ប ធម៌ អប់រំ​កីឡា កសិកម្ម ធនធានទឹក ទេសចរណ៍ វិនិយោគ និង សកម្មភាព​កំចាត់មីន​។​

​នៅក្នុង​អំឡុងពេល​ស្នាក់នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម​ជាមួយ លោក ប៊ី​ណា​លី យី​ល​ឌី​រី​ម ប្រធានរដ្ឋសភា​តួ​ក​គី​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​អញ្ជើញ​ចូលរួម​និង​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​បើក​វេទិកា​ធុរកិច្ច​កម្ពុជា​-​តួ​ក​គី ក្នុង​គោលបំណង​លើកទឹកចិត្ត​ធុរជន​តួ​ក​គី​មក វិនិយោគ​នៅ​កម្ពុជា​។​

​គួររំលឹកថា​កម្ពុជា​នឹង​បើក​ស្ថាន​ឯកអគ្គរាជទូត​របស់​ខ្លួន​ប្រចាំ​នៅ​ទីក្រុង​អង់កា​រ៉ា​នៅ​ឆ្នាំ​២០១៩ ។ ប្រទេស​ទាំងពីរ​ប្តេជ្ញា​នឹង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ឲ្យ​ដល់​ចំនួន ៥០០ លាន​ដុល្លារ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ​។​

​នៅក្រៅ​ទស្សនកិច្ច​នេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​ទទួល​ជួប​សិស្ស​-​និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​តួ​ក​គី​ព្រមទាំង​អញ្ជើញ​ទស្សនា​ទីកន្លែង​ប្រវត្តិសាស្ត្រ​មួយចំនួន​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម