ភ្លៀង​ធ្លា​ក់មួយ​មេ​និង​ខ្យល់​កន្ត្រាក់​បណ្តាលឱ្យ​លិច​ផ្លូវ​ក្នុង​ក្រុង​ស្វាយរៀង​

1050
ចែករម្លែក
  • 6
    Shares

​ដោយៈ​វ៉ៃ​កូ​/​ស្វាយរៀងៈ​ចាប់ពី​ម៉ោង​១២​ជាង​ថ្ងៃត្រង់​ថ្ងៃទី​១៧​ខែតុលា​ឆ្នាំ​២០១៨​នេះ​មាន​ភ្លៀង​ធ្លា​ក់មួយ​មេ​ធំ​លាយឡំ​និង​ខ្យល់​បោកបក់​ខ្លាំងៗ​រ​ន្ទៈ​ផង​នោះ​អស់​ពេល​ជិត​មួយ​ម៉ោង​គេ​ឃើញ​នៅតាម​ដងផ្លូវ​ក្រុង​ស្វាយរៀង​ត្រូវ​ជន​លិច​ដោយសារ​ទឹកភ្លៀង​ស្ទើរ​គ្រប់​ផ្លូវ​។​

​ប្រជាពលរដ្ឋ​បាន​និយាយថាៈ​ចាប់តាំងពី​ដើមខែ​តុលា​ឆ្នាំ​២០១៨​នេះ​នៅ​ក្រុង​ស្វាយរៀង​ពុំដែល​ធ្លាប់មាន​ភ្លៀង​ធ្លាក់​ដូច​ថ្ងៃនេះ​ទេ​។​នេះ​ក៏​ជា​លើក​ទី​២​ហើយ​សម្រាប់​ក្រុង​ស្វាយរៀង​ក្នុង​ឆ្នាំ​២០១៨​ដែលមាន​ភ្លៀង​ធ្លាក់​ខ្លាំង​បណ្តាលឱ្យ​ជន​លិច​នៅក្នុង​ស្វាយរៀង​ដូច្នេះ​។​

​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថាៈ​យើង​ឃើញ​នៅតាម​ដងផ្លូវ​មាន​ដួលរលំ​ផ្លាក​ប៉ាន​ណូ​មួយ​ជាច្រើន រួមទាំង​មែកឈើ​។​ក្នុងនោះ​ក៏មាន​ចុះ​កាយ​ស្តារ​យក​សំរាម​ចេញ​តាម​មាត់​ពី​សំណាក់​មន្ត្រី​សាលាក្រុង​ស្វាយរៀង​ផងដែរ​។

កន្លងមក​លោក​ម៉ែន​វិបុល​អភិបាល​ខេត្តស្វាយរៀង​ធ្លាប់បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះធម្មជាតិ​ដែលមាន​កើតឡើង​។​ជាពិសេស​បញ្ហា ខ្យល់​កន្ត្រាក់ ទឹកជំនន់ សត្វ​អ​សិរ​ពិស រន្ទះ ជាដើម​៕S/​

​ភ្លៀង​ធ្លា​ក់មួយ​មេ​និង​ខ្យល់​កន្ត្រាក់​បណ្តាលឱ្យ​លិច​ផ្លូវ​ក្នុង​ក្រុង​ស្វាយរៀង​