អាកាសយានដ្ឋាន​ក្រុង​សៀង​ហៃ ប្រើ​បច្ចេកវិទ្យា​សំគាល់​មុខ​ដើម្បី​ឆិ​ក​អ៊ី​ន​

1606
ចែករម្លែក

ឥឡូវវាអាចធ្វើកើតក្នុងការឆិកអ៊ីន(check in-ត្រួតពិនិត្យអ្នកដំណើរចូល)ដោយស្វ័យប្រវត្តិនៅអាកាសយានដ្ឋានហុងចាវនៃក្រុងសៀងហៃ ដោយប្រើបច្ចេកវិទ្យាសំគាល់មុខមនុស្ស។

ចំណាត់ការនេះជាផ្នែកនៃការដាក់អោយប្រើប្រកបដោយមហិច្ឆតាមួយនៃប្រព័ន្ធសំគាល់មុខមនុស្សនៅចិន ដែលបានបង្កការព្រួយបារម្ភអំពីភាពឯកជន ខណៈរដ្ឋាភិបាលក្រុងប៉េកាំងជំរុញការក្លាយខ្លួនជាអ្នកឈានមុខគេនៅក្នុងវិស័យនេះ។

អាកាសយានដ្ឋានអន្តរជាតិសៀងហៃ ហុងចូវ(Shanghai Hongqiao )បានដាក់បញ្ជស្វ័យសេវាសំរាប់ឆិកអ៊ីនអ្នកដំណើរនិងកញ្ចប់អីវ៉ាន់ ដោយប្រើបច្ចេកវិទ្យាសំគាល់មុខ ,នេះបើតាមរដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន។

ការងារដូចគ្នាក៏កំពុងដំណើរការរៀបចំនៅក្រុងប៉េកាំង និងក្រុងណាន់យ៉ាង ខេត្តហេណាន។

តាមពិត អាកាសយានដ្ឋានជាច្រើននៅចិនបានប្រើវិធីសំគាល់មុខនេះរួចហើយដើម្បីពន្លឿនការត្រួតពិនិត្យសន្តិសុខ តែប្រព័ន្ធនៅក្រុងសៀងហៃដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទទី១៥តុលា មានលក្ខណៈស្វ័យប្រវត្តិទាំងស្រុង។

នៅទូទាំងមហាចិនដីគោក ការសំគាល់មុខកាន់តែត្រូវបានប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ។ប៉ូលិសចិនបានប្រើប្រពន្ធនេះដើម្បីសំគាល់មុខសញ្ញានៅក្នុងហ្វូងមនុស្សនិងចាប់ខ្លួនអ្នកមិនគោរពច្បាប់ចរាចរណ៍ ហើយក៏កំពុងអភិវឌ្ឍប្រព័ន្ធស៊ើបការជាតិមួយដោយប្រើបច្ចេកវិទ្យានេះ។

ហាងKFCមួយនៅក្រុងហាងចូវ អាចអោយអតិថិជនបង់ប្រាក់ដោយប្រើបច្ចេកវិទ្យាសំគាល់មុខ សាលារៀនមួយប្រើកាមេរ៉ាសំគាល់មុខដើម្បីត្រួតពិនិត្យសកម្មភាពសិស្សនៅក្នុងថ្នាក់ និងទូរ ATMរាប់រយនៅម៉ាកាវ ត្រូវបានបំពាក់ឧបករណ៍សំគាល់មុខមនុស្សដើម្បីទប់ស្កាត់ការលាងលុយ៕ដោយ:វាសនា

ឆិកអ៊ីននៅអាកាសយានដ្ឋានក្រុងសៀងហៃ សុទ្ធតែប្រើឧបករណ៍សំគាល់មុខមនុស្ស

ទីតាំងផ្សាយពាណិជ្ជកម្ម