គ្រោះរាំងស្ងួត​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន “​បង្ក​ឱ្យ​ប្រជាជន​ផ្លាស់​ទីលំនៅ​ច្រើនជាង​ជម្លោះ​ជាមួយ​ពួក​តា​លី​បង់​”

871
ចែករម្លែក

​គ្រោះរាំងស្ងួត​ដ៏​អាក្រក់​បំផុត​នៅក្នុង​ប្រទេស​អាហ្គានីស្ថាន កំពុង​បណ្តាលឱ្យ​វិបត្តិ​មនុស្សជាតិ ដោយ​នាំឱ្យ​ប្រជាជន​ផ្លាស់​ទីលំនៅ​ក្នុងឆ្នាំនេះ​ច្រើនជាង​សង្គ្រាម​រវាង​រដ្ឋាភិបាល និង​ពួក​តា​លី​បង់​ទៅទៀត​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​សារ​ព័ត​មាន​ប៊ី​ប៊ី​ស៊ី លោក សេ​ខាន់​ឌ័​រ កើ​ម៉ា​នី រាយការណ៍​ចេញពី​ទីក្រុង​ហឺ​រ៉ាត់​។​

​លោក សា​ឌី ម៉ូ​ហា​ម៉េ​ត អាយុ ៧០​ឆ្នាំ សម្រក់​ទឹកភ្នែក​មិន​ឈប់ ខណៈដែល​គាត់​ដើរកាត់​ជំរំ​បណ្តោះអាសន្ន​នៅ​ជាយក្រុង​ហឺ​រ៉ាត់​ភាគ​ខាងលិច កន្លែង​ដែល​គាត់​រស់នៅ​ជាមួយនឹង​គ្រួសារ​របស់គាត់​។​

​គាត់​បាន​និយាយថា “​យើង​ស្រេកទឹក​ហើយ​ឃ្លាន​អាហារ​។ យើង​យក​របស់របរ​តិចតួច​មក​តាម​ខ្លួន ប៉ុន្តែ​បាត់បង់​វា​ភាគច្រើន​តាមផ្លូវ​។ ឥឡូវ​យើង​មិនមាន​អ្វី​ឡើយ​។ សមាជិក​យើង​៨​នាក់​រស់នៅក្នុង​តង់​តូច​មួយ​នេះ​។ ប្រពន្ធ​របស់ខ្ញុំ និង​ប្អូនប្រុស​ខ្ញុំ​បាន​ស្លាប់​។ កូនៗ​ពាក់កណ្តាល​របស់​យើង​គឺ​នៅទីនេះ​។ ពាក់កណ្តាល​ទៀត​ត្រូវបាន​ទុកចោល​”​។​

​លោក​ម៉ូ​ហា​ម៉េ​ត​គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​ប្រជាជន​ប្រមាណ​ជា ២៦០.០០០​នាក់ ដែល​ត្រូវបាន​បង្ខំចិត្ត​ចាក​ចេញពីផ្ទះ​សម្បែង​រប​ស់​ពួកគេ​នៅក្នុង​តំបន់​ភាគ​ខាងជើង និង​ខាងលិច​ប្រទេស​អាហ្គានីស្ថាន ដោយសារតែ​គ្រោះរាំងស្ងួត​ដ៏​ធ្ងន់ធ្ងរ​នៅក្នុង​តំបន់​៕ ដោយ៖ កញ្ញាដាលីស

អ​.​ស​.​ប​ព្យាករណ៍​ថា មនុស្ស​ប្រមាណ​ជា ២៦០.០០០​នាក់​បាន​ចាក​ចេញពី​ផ្ទះសម្បែង​ដោយសារតែ​គ្រោះរាំងស្ងួត

ទីតាំងផ្សាយពាណិជ្ជកម្ម