​ប្រទេស​បី​រួមទាំង​កម្ពុជា​សហការគ្នា​ជំ​រុញឱ្យ​ប្រសើរ​ឡើងលើ​ប្រព័ន្ធ​អធិការកិច្ច​ការងារ​

1166
ចែករម្លែក

​ដោយៈ​ពៅ​និមល​/​ភ្នំពេញៈ​ប្រទេស​កម្ពុជា​,​បង់​ក្លា​ដេ​ស​,​និង​ប៉ា​គី​ស្ថាន​,​បាន​សហការគ្នា​រៀបចំ​សិក្ខាសាលា​មួយ​ក្នុង​គោលបំណង​ចែករំលែក​នូវ​ព័ត៌មាន​បទពិសោធន៍​ល្អៗ​និង​ការអនុវត្ត​ថ្មីៗ​ក្នុង​ប្រព័ន្ធ​អធិការកិច្ច​ការងារ​។​ក្រោម​គម្រោង​របស់​អាល្លឺម៉ង់​គឺ​បទដ្ឋាន​សង្គម​និង​ការងារ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​និង​កាត់ដេរ​នៅ​ទ្វីបអាស៊ី​(GIZ-SLSG)​ដើម្បី​ស្វែងរក​ដំណោះស្រាយ​និង​អភិវឌ្ឍ​ទៅលើ​ក្របខណ្ឌ​នៃ​វិស័យ​ការងារ​។​

​លោក​ម៉ម​វណ្ណៈ​រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹងថា​នៅក្រោយ​ពិធី​បើក​សិក្ខាសាលា​ស្តីពី​ប្រព័ន្ធ​អធិការកិច្ច​ការងារ​និង​ធានារ៉ាប់រង​គ្រោះថ្នាក់​ការងារ​។​រវាង​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា​និង​ក្រសួង​ការងារ​និង​មុខរបរ​បង់​ក្លា​ដេ​ស​និង​នាយកដ្ឋាន​ការងារ​និង​អភិវឌ្ឍ​ធនធានមនុស្ស​នៃ​ខេត្ត​ពុន​យ៉ាប​ប្រទេស​ប៉ា​គី​ស្ថាន​។

​កាលពី​ព្រឹក​ថ្ងៃទី​១៧​ខែតុលា​ឆ្នាំ​២០១៨​ថា​ក្រសួង​បាន​កែសម្រួល​បញ្ជី​ត្រួតពិនិត្យ​សម្រាប់​ចុះ​ធ្វើ​អធិការកិច្ច​ការងារ​(Checklist)​និង​ការតាក់តែង​សៀវភៅ​ណែនាំ​(Guideline)​សម្រាប់​អធិការ​ការងារ​ចុះ​ធ្វើ​អធិការកិច្ច​តាមរយៈ​ប្រព័ន្ធ​អធិការកិច្ច​ការងារ​តែមួយ​។

​ដោយបាន​សិក្សា​ប្រៀបធៀប​និង​បញ្ចូល​ការអនុវត្ត​ល្អ​របស់​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​(BFC)​សំដៅ​ពង្រឹងគុណភាព​អធិការកិច្ច​ការងារ​រ​បស់​អធិការ​ការងារ ក៏ដូចជា​ពង្រឹង​នូវ​ការគោរព​លក្ខខណ្ឌ​ការងារ​ស្របទៅនឹង​បទ​ប្បញា​ត្តិ​ច្បាប់​ជា​ធរមាន​។

​លោក​រដ្ឋលេខាធិការ​លើក​ឡើង​បន្តថា​ដើម្បី​ធានា​និង​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​និង​ជីវភាព​រស់នៅ​របស់​ក​ម្មករ​និយោជិត​ឱ្យ​កាន់តែ​ប្រសើរឡើង​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​ក្របខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​ឆ្នាំ​២០១៦- ២០២៥​។​ដែលមាន​លក្ខណៈ​ទូលំទូលាយ​ដោយ​ផ្តោតលើ​សសរស្តម្ភ​ពីរ គឺ​ប្រព័ន្ធ​ជំនួយ​សង្គម​និង​ប្រព័ន្ធ​សន្តិសុខ​សង្គម​។​
ក្របខណ្ឌ​គោលនយោបាយ​នេះ​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​បង្កើន​លទ្ធភាព​ទទួលបាន​សេវា​ជំនួយ​សង្គម និង​សន្តិសុខ​សង្គម សម្រាប់​មន្ត្រី​សាធារណៈ និង​វិស័យ​ឯកជន ព្រមទាំង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។​

​លោក​MarcBeckmann​ប្រធាន​គម្រោង​GIZSLSG​បាន​បញ្ជាក់ថា​ក្រសួង​ការងារ​បានចាប់ផ្ដើម​សហការ​ជាមួយ​ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អា​ល្លឺ​ម៉​ង់​នៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​២០១៦​មក​។​ក្នុងនោះ​ភាគី​ទាំងពីរ​ធ្លាប់បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ចំនួន​២​លើក​ស្ដីពី​ការអនុវត្ត​កម្មវិធី​គម្រោង​GIZSLSG​ក្នុង​គោលបំណង​ពង្រឹង​ភាព​អនុលោម​តាម​បទដ្ឋាន​សង្គម​និង​ការងារ​ដូច​មានចែង​ក្នុង​ច្បាប់​ស្ដីពី​ការងារ​កម្ពុជា​ឆ្នាំ​១៩៩៧​។​

​អនុសញ្ញា​អន្តរជាតិ​នានា​ដែល​កម្ពុជា​បានផ្ដល់​សច្ចាប័ន​រួមទាំង​ពង្រឹង​ប្រព័ន្ធ​អធិការកិច្ច​ការងារ​ឱ្យសម្រេចបាន​នូវ​លទ្ធផល​ប្រកបដោយ​សមត្ថភាព​គុណភាព​តម្លាភាព​សុ​ចរិតភាព​ប្រសិទ្ធភាព​និង​មានការ​ជឿទុកចិត្ត​ពី​សាធារណជន​សំដៅ​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​និង​ដំណើរ​ការល្អ​នៃ​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​និង​កាត់ដេរ​នៅ​កម្ពុជា​ដែល​ស្របតាម​គោលនយោបាយ​ស្ដីពី​មុខរបរ​និង​ការងារ​និង​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​កម្ពុជា​។​

​ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​ការងារ​និង​គម្រោង​GIZSLSG​ក្នុង​រយៈពេល​ជិត​០៣​ឆ្នាំ​កន្លងមកនេះ​កម្ពុជា​សម្រេចបាន​នូវ​លទ្ធផល​ជា​វិជ្ជមាន​ជាច្រើន​ដូចជា​ការប្រកាស​ឱ្យប្រើ​ក្រមសីលធម៌​មន្ត្រី​អធិការកិច្ច​ការងារ​,​ការបណ្ដុះបណ្ដាល​អំពី​ការដោះស្រាយ​វិវាទ​ការងារ​ការធ្វើ​អធិការកិច្ច​ការងារ​។​

ក្រមសីលធម៌​ដល់​មន្ត្រី​អធិការកិច្ច​ការងារ​នៅ​រាជធានី​ភ្នំពេញ​និង​នៅតាម​បណ្តា​ខេត្ត​,​ការបោះពុម្ព​ខិត្តប័ណ្ណ​ស្ដីពី​អធិការកិច្ច​ការងារ​, ការផលិត​និង​ផ្សព្វផ្សាយ TV Spot ស្តីពី​តួនាទី​និង​ភារកិច្ច​របស់​មន្ត្រី​អធិការកិច្ច​ការងារ និង​សកម្មភាព​កំពុង​បន្ត​ផ្សេងៗ​ទៀត​។​

ដូចជា​ការរៀបចំ​តាក់តែង​សៀវភៅ​គោលការណ៍​ណែនាំ​ស្តីពី​អធិការកិច្ច​ការងារ​,​ការ​ចងក្រង​បទបញ្ជាផ្ទៃក្នុង​របស់​អធិការកិច្ច​ការងារ​និង​ការអប់រំ​បណ្ដុះបណ្ដាល​លើ​ប្រធានបទ​ផ្សេងៗ​ដល់​មន្ត្រី​នៅ​កណ្តាល និង​នៅតាម​មន្ទីរ​រាជធានី ខេត្ត​៕S/

​ប្រទេស​បី​រួមទាំង​កម្ពុជា​សហការគ្នា​ជំ​រុញឱ្យ​ប្រសើរ​ឡើងលើ​ប្រព័ន្ធ​អធិការកិច្ច​ការងារ​

ទីតាំងផ្សាយពាណិជ្ជកម្ម