បញ្ជូន​ប្តី​ប្រពន្ធ​វ័យក្មេង​ទៅ​តុលាការ​ពាក់ព័ន្ធ​គ្រឿងញៀន​

901
ចែករម្លែក

​ដោយៈ​សេង​ឃួន​/​ក្រចេះ​៖​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តក្រចេះ​បាន​បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​ប្តី​ប្រពន្ធ​ពាក់ព័ន្ធ​គ្រឿងញៀន​ដោយបាន​រក្សាទុក​នៅ​សារធាតុ​ញៀន​ជាមួយ វត្ថុតាង​មួយចំនួន​ទៅកាន់​តុលាការ​កាលពី​ព្រឹក​ថ្ងៃទី​១៧​ខែតុលា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ខេត្ត​បាន​បញ្ជាក់ថា​ដោយមាន​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល​បានធ្វើការ​បង្ក្រាប​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​១​ករណី​នៅ​ចំណុច​ផ្សារ​ស្នួល​ភូមិ​ក្បាល​ស្នួល​ឃុំ​ស្នួល​ស្រុក​ស្នួល​ខេត្តក្រចេះ​កាលពី​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ជំនាញ​ស្រុក​ស្នួល​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​មាន ឈ្មោះ សិត​ស្រី​នា​ភេទ​ស្រី អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ​កាលពី​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០១៨ ។​ក្នុងពេលនោះ​កម្លាំង​យើង​បានធ្វើ​ការឃាត់ និង​ធ្វើការ​ឆែកឆេរ រកឃើញ​វត្ថុតាង​រួមមាន​: ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​គ្រឿងញៀន​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់​ប្រាក់​ចំនួន​៥​ម៉ឺន​រៀល​។

​ដោយមាន​ការសម្របសម្រួល​ពី​លោក​កែវ​សុជាតិ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កម្លាំង​បាន​បន្តរ​ទៅ​ឆែក​ផ្ទះ​ជនសង្ស័យ​ចំណុច​ផ្សារ​ស្នួល​ភូមិ​ក្បាល​ស្នួល​ឃុំ​ស្នួល​រកឃើញ​វត្ថុតាង​រួមមាន​:​ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​គ្រឿងញៀន​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់​ថង​។​

សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន​តូច​,​ទុយោ​សម្រាប់​ជោគ​គ្រឿងញៀន​ចំនួន​២,​ដែកកេះ​២,​ដែកឆាប​១​និង​ក្រដាស់​អា​លុយ​មី​ញូ​ម​ចំនួន​០៣​សន្លឹក​ព្រមទាំង​បាន​ឃាត់ខ្លួន​ប្តី​របស់​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ ស៊ឹង ចិ​ត្រា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។​

មន្ត្រីនគរបាល​ខេត្ត​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​១៧​ខែតុលា​ឆ្នាំ​២០១៨​ដើម្បី​ចាត់ការ​វិធានការ​តាម​នីតិវិធី​ច្បាប់​៕S/

​បញ្ជូន​ពីរ​នាក់​ប្តី​ប្រពន្ធ​វ័យក្មេង​ទៅ​តុលាការ​ពាក់ព័ន្ធ​គ្រឿងញៀន​

ទីតាំងផ្សាយពាណិជ្ជកម្ម