ក្រសួង​ធម្មការ​ស្នើឱ្យ​ស្ថាប័ន​ក្រោម​ឱវាទ​ធ្វើ​ជម្រាល​ផ្លូវ​សម្រាប់​ជន​មាន​ពិការភាព

1165
ចែករម្លែក

​ដោយៈ​មេសា​/ភ្នំពេញៈ តាមរយៈ​លិខិត​មួយច្បាប់​ផ្ញើជូន​មន្ត្រីក្រោមឱវាទ​របស់ខ្លួន លោក ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ធម្មការ និង សាសនា បានសរសេរថា  ដើម្បី ចូលរួមចំណែក​លើកស្ទួយ​ជន​ដែលមាន​ពិការភាព​នៅ​កម្ពុជា ក្រសួង​ស្នើសុំ ប្រធាន​មន្ទីរ​ធម្មការ និង សាសនា ព្រះ​មេគណ ព្រះ​អនុគុណ ប្រធាន​អង្គ​សាសនា​នានា គ្រប់​រាជធានី ខេត្ត នៅ​រាល់​ការសាងសង់​អាគារ​ថ្មី ដូចជា មន្ទីរ​ធម្មការ និង សាសនា ព្រះវិហារ ស៊ូ​រ៉ាវ សាលាឆាន់ បន្ទប់ទឹក ឬ សំណង់​ផ្សេងៗ ត្រូវធ្វើ​ជម្រាល​ឲ្យ​ជន​មាន​ពិការភាព ដើម្បី ឲ្យ​មាន​ភាពងាយស្រួល ក្នុងការ​ធ្វើដំណើរ​ឡើង​ចុះ ។ ចំណែក​អាគារ​ដែល​បាន​ស្ថាបនា​រួចហើយ ត្រូវ​កែច្នៃ​ឱ្យមាន​ជម្រាល​ទៅតាម​លទ្ធភាព​ដែល​អាច​កែច្នៃ​ទៅរួច សម្រាប់​ការធ្វើដំណើរ​ឡើង​ចុះ របស់​ជន​ដែលមាន​ពិការភាព  ។​

​លោក ឯម ច័ន្ទ​មករា អគ្គលេខាធិការ នៃ អគ្គលេខាធិកា​រដ្ឋ​ន​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា  ជំនួសមុខ​ឱ្យ​ឯកឧត្តម វង សូត ប្រធាន​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ និង ជា​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ខ្ញុំ​សូម​សម្តែង​ការ​សាទរ និង អរគុណ​ដល់​ឯកឧត្តម ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួង​ធម្មការ និង សាសនា ដែល​បានចេញ​លិខិត​ដ៏​មាន​អត្ថន័យ​មួយ​នេះ ដោយ​បង្ហាញ​ការយកចិត្តទុកដាក់​ជ​ន​មាន​ពិការភាព​និង​ចាស់ជរា ដើម្បី អាច​ចេញចូល​ទី​វត្ត​អារាម មណ្ឌល​សាសនា​ដោយ​ឥត​ឧបសគ្គ ។ ជន​មាន​ពិការភាព និង មនុស្ស​ចាស់ជរា នឹង​លែង​បារម្ភ​ពី​ការឡើង​ព្រះវិហារ សាលាឆាន់ មណ្ឌល​សាសនា ។ ល​។ ដែលមាន​កម្ពស់​ខ្ពស់​ទៀតហើយ​។ នេះ​គឺជា​ចាប់ផ្តើម​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ជន​មាន​ពិការភាព និង​មនុស្ស​ចាស់ជរា ដ៏​ល្អ​នៅ​ប្រទេស​កម្ពុជា​យើង​។​

ក្តី​លំបាក​របស់​ជន​ដែលមាន​ពិការភាព​ក្នុងការ​ចេញចូល ឬ ឡើង​ចុះ នៅ​ទី​ដែល​មិនមាន​ជម្រាល ( រូបៈ ហ្វេ​ស​ប៊ុ​កលោក ឯម ច័ន្ទ​មករា )

​លោក ឯម ច័ន្ទ​មករា បន្តថា  តំណាង​ឲ្យ​ជន​មាន​ពិការភាព​ទូទាំងប្រទេស ខ្ញុំ​សូម​ចាត់ទុកថា​សកម្មភាពរ​បស់​ឯកឧត្តម ហ៊ឹម ឆែម នាពេលនេះ ប្រៀបដូចជា​កាដូរ​ពិសេស​មួយ ធ្វើ​ឲ្យ​ជន​មាន​ពិការភាព​សប្បាយរីករាយ​បិទមាត់​មិន​ជិត និង សប្បាយរីករាយ​យ៉ាងខ្លាំង​។ ខ្ញុំ​សង្ឃឹមថា ក្រសួង​ស្ថាប័ន​ដទៃទៀត នឹង មានការ​ស្នើ​ឲ្យ​អភិបាល​រាជធានី​-​ខេត្ត​ចំណុះ​របស់​ក្រសួង ស្ថាប័ន​នោះ​យកចិត្តទុកដាក់ និង​ចូលរួមចំណែក​ជួ​យស​ម្រូ​ល​ដល់​ជនពិការ ឲ្យ​ដូចគ្នា​ទៅនឹង​ឯកឧត្តម ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួង​ធម្មការ និង សាសនា នាពេលនេះ ដែល​បានបង្ហាញ​ពី​ទឹកចិត្ត និង​ការយកចិត្តទុកដាក់​ខ្លាំង​ដល់​ជនពិការ នៅក្នុង​វិស័យ​ពិការភាព  ។

​សូមជម្រាបថា ច្បាប់​ស្តីពី​កិច្ចការពារ និង លើកកម្ពស់​សិទ្ធិ​ជនពិការ បានចែង​តម្រូវឱ្យ​ហេដ្ឋារចនាសម្ព័ន្ធ និង អាគារ​នានា ត្រូវធ្វើ​ឱ្យមាន​ជម្រាល និង បង្កាន់ដៃ​ជាដើម ធ្វើយ៉ាងណា ឱ្យ​ជន​មាន​ពិការភាព​អាច​ចេញចូល និង ប្រើប្រាស់​បាន​ដោយ​ងាយស្រួល ៕ Kh

​លោក ឯម ច័ន្ទ​មករា អគ្គលេខាធិការ​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ ( រូបៈ មេសា )

ទីតាំងផ្សាយពាណិជ្ជកម្ម